Thursday, May 10, 2012

សម្តេចតេជោ​ចង់​ឲ្យ​មាន​ការ​ហោះ​ហើរ​ត្រង់​ពី​ជប៉ុន​មក​កម្ពុជា និង​ បង្កើន​ទំហំ​វិនិយោគ​


សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន​ មាន​ប្រសាសន៍​ថា​ នា​ថ្ងៃ​ទី ​៧​ ឧសភា ឆ្នាំ ២០១២​ ថា​ អ្វី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ចង់​បាន​នោះ​គឺ​ការ​ជំរុញ​ឲ្យ​មានការ​ ហោះហើរ​ត្រង់​ពី​ប្រទេស​ជប៉ុន​មក​កាន់​ ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​​​បង្កើន​ទំហំ​វិនិយោគ​ពី​ប្រទេស​ជប៉ុន​ផង​ដែរ​។​

​ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ ​ដឹងថា នៅពេល អនុញ្ញាត​ឲ្យ​លោក Huyashi Susumu ប្រធាន​ក្រុមហ៊ុន Grand Operation មក​ពី​ប្រទេស​ជប៉ុន​ចូលជួប សំដែង​ការគួរ​សមនៅ​វិមាន​សន្តិភាព​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា ជប៉ុន​ជា​ប្រ ទេស​មួយ​ដែល​ផ្តល់ជំនួយ​ដ៏​ធំជាងគេ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​ដោយឡែក​ការវិនិយោគ របស់​ជប៉ុន​មកកាន់​កម្ពុជា​គឺមាន​តិច​នៅឡើយ​។​

សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ថ្លែងបញ្ជាក់ ​​ថា ពេលនេះ​ការវិនិយោគ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​តែមាន​ការរីក​ចម្រើន ហើយ​អ្វីដែល​រាជរដ្ឋាភិបាល​ចង់បាន​នោះ​គឺ​ទំហំ​ការវិនិយោគមក​ពី​ប្រទេស​ ជប៉ុន​​រួម​នឹង ការពង្រីក​ពាណិជ្ជកម្ម​លើ​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា​-​ជប៉ុន​ផង​ដែរ​។​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ មានប្រសាសន៍ ថា ប្រសិនបើ​មានការ​ហោះហើរ​ត្រង់​ពី​ជប៉ុន​មកកាន់​កម្ពុជា​នោះ​អ្នកទេសចរ​ជប៉ុន ​មកកាន់​កម្ពុជា​នឹង មានការ​កើនឡើង ដែល​បញ្ហា​នេះ​សម្តេច​ក៏បាន​លើកឡើង​នៅពេល​ជួប​ជាមួយ​ឯកឧត្តម​នាយក​រដ្ឋ មន្ត្រី​ជប៉ុន​ដែរ​។​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​ហោះហើរ​ត្រង់​មកកាន់​ ព្រះរាជាណាចក្រ​កម្ពុជា​នេះ សម្តេច​តេ ជោ​បានស្នើ​ឲ្យ​លោក Huyashi Susumu ជួយ​ក្នុងករណី​មានលទ្ធភាព​ជំរុញ​ការងារ​ហោះហើរ​ត្រង់ នេះ​។​

ឯកឧត្តម​ អ៊ាង សុផល្លែត ឲ្យ​ដឹង​បន្តថា លោក Huyashi Susumu បាន​ជំរាប ជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​របស់​លោក​ជា​លើក​ទី ២ មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​មានការ​ចាប់អារម្មណ៍​ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ព្រះរាជា ណា​ចក្រ​កម្ពុ​ជាមាន​ការរីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ជាទីបំផុត ។ លោក Huyashi Susumu ថ្លែងថា អ្វី ដែល​ក្រុមហ៊ុន​របស់លោក​ចង់​ធ្វើ​នោះ​គឺ​ចូលរួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​ ឲ្យ​អ្នកវិនិយោគ ក៏ដូចជា បណ្តា​ក្រុមហ៊ុន​ជប៉ុន​បាន​ស្គាល់​ច្បាស់​ពី​កម្ពុជា ដែលមាន​ប្រជាជន​ពោរពេញ​ទៅដោយ​ទឹកមុខ​ញញឹម ហើយ​មាន​សុទិដ្ឋិនិយម ក៏ដូចជា​ទទួល​ស្វាគមន៍​ភ្ញៀវ​មកកាន់​ប្រទេស​របស់ខ្លួន​ផងដែរ​។​
​ លោក Huyashi Susumu មានប្រសាសន៍ថា ភាពស្រស់​ស្រាយ​រួសរាយ​រាក់ទាក់​របស់​ប្រជា ជនកម្ពុជា​នេះហើយ ដែលជា​កត្តា​សំខាន់​សម្រាប់​ទាក់ទាញ​អ្នកវិនិយោគ និង​ការផ្តល់​ជំនឿ​ទុកចិត្ត​ដល់ អ្នកវិនិយោគ​ដទៃទៀត​។​
​ ក្រុមហ៊ុន Grand Operation មាន​វត្តមាន​នៅ​កម្ពុជា ហើយ​បាន​​ធ្វើ​សកម្ម ភាព​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​​រួមមាន​ក្រុមហ៊ុន​ចំនួន ៤ គឺ​ក្រុម ហ៊ុន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​មូល​ប​ត្រ ក្រុមហ៊ុន​វិនិយោគ និង​ក្រុមហ៊ុន​ព័ត៌មានវិទ្យា ដែល​ក្រុមហ៊ុន ទាំងនេះ​បាន និង កំពុង​តែមាន​សកម្មភាព​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទៀតផង​។​