Thursday, May 10, 2012

ពិធី​សច្ចា​ប្រណិធាន និង​បំពាក់​កន្សែង​ជូន​នវកាយ​រឹទ្ធិ​ខេត្ត​​បាត់ដំបង​


នវកាយរឹទ្ធិ ​ខេត្តបាត់​ដំបង​ចំនួន ៦,៦៥៦​នាក់ និងតំណាង​នវកាយ​រឹទ្ធិ​ចំនួន​៥០​នាក់ ត្រូវ​បាន​បំពាក់​កន្សែង​ជូនដោយ​ឯកឧត្តម​​បណ្ឌិត​សភាចារ្យ ​សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី និង​ជាប្រធាន​កាយរឹទ្ធិ​ជាតិ​កម្ពុជា នាព្រឹក​ថ្ងៃទី ០៧ ខែ​ឧសភា ឆ្នាំ២០១២ នៅ​ខេត្ត​បាត់ដំបង។


ក្នុងពិធី​សច្ចាប្រពិធាន​និងបំពាក់​កន្សែង​នេះ​នៅទីក្រុង​បាត់ដំបង​ដោយមាន​វត្តមាន ឯកឧត្តម អ៊ឹម សុធី រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា ចូលរួមផងដែរ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្ត និង​ជាប្រធាន​កាយរឹទ្ធិជាតិ​កម្ពុជា​ខេត្ត​បាត់ដំបង​បានមាន​ប្រសាសន៏​ឲ្យ​ ដឹង​ថា ចាប់​តាំងពី​សមាគម​កាយរឹទ្ធិ​ជាតិកម្ពុជា ខេត្ត​បាត់ដំបង​បង្កើតឡើង​កាលពីថ្ងៃទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០០១ ដែលមាន​សមាជិក​៨៤៣​នាក់ ក្នុងនោះស្រី ៣០១៣នាក់​មកដល់​បច្ចុប្បន្ន ទូ​ទាំង​​​ខេត្ត​បាត់ដំបង មាន​សមាជិក​កាយរឹទ្ធិសរុប​១១,៩៨៧នាក់ (ស្រី​៦២១៤នាក់)។​ ឯកឧត្តម​អភិបាលខេត្ត និង​ជាប្រធាន​កាយរឹទ្ធិ​ជាតិកម្ពុជា ខេត្ត​បាត់ដំបង​បានឲ្យដឹងទៀតថា ក្រៅ​ពី​ការ​ចួលរួមធ្វើការបណ្តុះបណ្តាល និង​បំពាក់​កន្សែង​ជូន សមាជិក​កាយរឹទ្ធិជាតិ​កម្ពុជា​ខេត្ត​បាត់ដំបង គៀងគរ​បានថវិកា ចំនួន​១,០៦៥,៦០០​រៀល ជួយ​ឧបត្ថម​ដល់កង​ទ័ព​ដែល​ឈរ​ជើង​​​នៅ​សមរភូមិ​មុខ​ខេត្ត​ព្រះវិហារ​។ សមាជិក​កាយ​រឹទ្ធិ​ចំនួន​១.៥០៩​នាក់ (ស្រី៧២៣​នាក់) បាន​​ចូលរួម​ធ្វើពលកម្ម​សំអាត​បរិស្ថាន ក្រោយ​ពេល​ទឹកជំនន់​ស្រក។ ក្រៅ​ពីនេះ​សមាជិក​ខេត្ត​បាត់ដំបង បានចួល​រួមធ្វើ​ពលកម្មបរិស្ថាន​​លើក​កំពស់​សោ​ភ័ណភាព នៅ​ប្រាសាទ​ស្នឹង ប្រាសាទ​បាណន់ នៅស្រុក​បាណន់​ខេត្ត​បាត់ដំបង និង​បានចូលរួម​ធ្វើការងារ​សង្គម​ជាច្រើន​ទៀត។ ​

ឯកឧត្តម ប្រាជ ចន្ទ បានចាត់ទុក ការចូលរួម​ជម្រុញ​សកម្មភាព​របស់កាយរឹទ្ធិ​ជាតិ​កម្ពុជា​ ដើម្បី​លើក​កំពស់អប់រំ​លីលធម៌ យុវជន សំដៅ​ប្រែក្លាយ​យុវជន ឲ្យទៅ​ជាកម្លាំង​ចលករ​​​​ដ៏សំខាន់​សំរាប់ អភិវឌ្ឍ​ប្រទេសជាតិ។

មានប្រសាសន៏ ​សំណេះ​សំណាល​ក្នុងពិធីសច្ចារ​ប្រណិធាន និង​បំពាក់កន្សែង​ជូន​នវកាយ​រឹទ្ធិ​ជាតិកម្ពុជា​ខេត្តបាត់ដំបង ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​អបអរ​សាទ​និងកោត​ សរសើរ​ចំពោះ​សកម្មភាព​កាយរឹទ្ធិជាតិ​ខេត្ត​បាត់ដំបង ក្នុងការ​ចួលរួម​ក្នុង​សកម្មភាព​សង្គមនានា ដែល​ធ្វើឲ្យ​ខេត្ត​បាត់ដំបង ក្លាយ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និងជា​តំបន់ទេស​ចរណ៏​សំខាន់មួយ​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា ធ្វើឲ្រជីវ​ភាព​ប្រជាពលរដ្ឋ​កាន់ តែបាន​ប្រសើរឡើង។ ឯកឧត្តម​បណ្ឌិត សុខ អាន ក៏បាន​សំដែងនូវ​ការគោរព​ដឹង​គុណ ចំពោះ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា និង​ជាគរុគុណ​នៃ​កាយរឹទ្ធិ​ជាតិ​កម្ពុជា ដែល​បាន​សម្តេចតេជោ និង​លោកជំទាវ បាន​ឧបត្ថម គាំទ្រជានិច្ច​ដល់ដំណើរ​ការកាយរឹទ្ធិ​ជាតិ​កម្ពុជា ឲ្យ​ពង្រឹង​បាន​នូវតួនាទី​នឹង​គំរូ​ល្អ​របស់​ខ្លួន នៅ​ក្នុង​សង្គម សំដៅ​ធ្វើឲ្យមាន​ការកែប្រែ​ឥរិយាប​ឋរបស់​យុវជនឆ្ពោះ​ទៅរកភាព​វិជ្ជមាន។ សម្តេចតេជោ និង ​លោកជំទាវ​បានយចិត្ត​ទុកដាក់​ខ្ពស់​បំផុតចំពោះ​កុមារ និង​យុវជន​កម្ពុជា​ឲ្យ​ទទួល​បាននូវ​សិទ្ធគ្រប់​បែបយ៉ា​ងរួមមាន សិទ្ធរស់​រានមាន​ជីវិត សិទ្ធ​ក្នុងការ​អភិវឌ្ឍ សិទ្ធ​ទទួល​ការការពារ និង​សិទ្ធទទួល​បានការអប់រំ​ប្រកបដោយ​សមធម៌។ ដោយ​ផ្អែក​ទៅ​តាម​គោល​នយោ​បាយ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​យុវជន​កម្ពុជា ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​ដាក់​ចេញ​កាល​ពីឆ្នាំ ២០១១ ក្នុង​នាម​​ប្រធានកាយរឹទ្ធិ​ជាតិ​កម្ពុជា ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន ​អំពាវ​នាវ​ដល់​ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នក​នាង​កញ្ញា និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ នៃខេត្ត​បាត់ដំបង មាតាបីតា អាណា​ព្យាបាល​សិស្ស លោក​គ្រូអ្នកគ្រូ​ ចូលរួម​ជំរុញ​ចលនា​អប់រំ​យុវជន តាម​ប្រព័ន្ធកាយ​រឹទ្ធិកម្មនេះ​ឲ្យកាន់​តែ​រស់រវើក និង​មាន​ប្រសិទ្ធ​ភាព​សំរាប់​ជា​ប្រយោជ​ន៏ដល់​យុវជន​ខេត្ត​បាត់ដំបង ក៏ដូច​ជាសង្គម​ជាតិ​ទាំងមូល។