Thursday, May 10, 2012

គណ​បក្ស​ប្រឆាំង​ស្លន់​ស្លោរ​រក​ការ គាំទ្រ​តាម​រយៈការរិះ​គន់ និង ជេរ​ប្រមាថ


           ការបោះ​ឆ្នោតក្រុម​ប្រឹក្សា​ឃុំ/​សង្កាត់​បាន​ខិតជិត​មក​ដល់ គណបក្ស​នយោបាយ​នីមួយៗ​បាន​ខិត​ខំរិះ​រក គ្រប់​មធ្យោ​បាយ​ដើម្បី​ទាក់​ទាញ​សម្លេង​គាំទ្រពី​ម្ចាស់​ឆ្នោត ដោយ​ប្រើគ្រប់​រូបភាព​តាមតែអា​ចធ្វើ​ទៅរួច ដោយ មាន​គណបក្ស​ខ្លះមិន​ខ្វល់នឹង​ការ​ប្រព្រឹត្ត​ខុស ឬត្រូវ​ច្បាប់​ឡើយ ។

          ប៉ុន្តែ​បើ​យើង​សង្កេត​មើល​ឲ្យបាន​ដិត​ដល់ និង​ដោយ​យក​ចិត្តទុក​ដាក់បំ​ផុតនោះ យើងនឹង​ឃើញ​យ៉ាង ច្បាស់ថា​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយគត់ ដែល​បាន​ប្រើ​មធ្យោបាយ​ធ្វើការ​ទាក់ទាញ​សម្លេង​គាំទ្រ​ពី ប្រជាពល​រដ្ឋដែល​ជាម្ចាស់​ឆ្នោត​គ្រប់ច្រក​ល្ហក​ តាមបែប​ការ​អភិវឌ្ឍន៍​នៅនឹង​កន្លែង ក្នុងមូល​ដ្ឋានផ្ទាល់​របស់ ប្រជាព​លរដ្ឋ​ម្ចាស់​ឆ្នោត ។

ពិសេស​នៅ​ក្នុង​អណតិ្ត នៃការ​ដឹកនាំ​រាជរដ្ឋា​ភិបាល​កម្ពុជា ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា គណបក្ស​ទទួល​បាន​សម្លេង​គាំទ្រដ៏​លើស​លុបពី​ប្រជាពល​រដ្ឋម្ចាស់​ឆ្នោត​នោះ ​បានព្យា​យាម​ស្វែងរក​គ្រប់​វិធី ដើម្បី​លើក​កម្ពស់​ជីវភាព​ប្រចាំ​ថ្ងៃ របស់​ប្រជាពល​រដ្ឋម្ចាស់​ឆ្នោត ឲ្យមាន​លក្ខណៈ​ល្អប្រសើរ​ឡើងថែម​មួយ កម្រិត​ទៀត​ស្របនឹង​ការអភិវឌ្ឍន៍ទូ​ទៅក្នុង​តំបន់ ដែល​ក្នុង​នាម​ប្រទេស​កម្ពុជា ជា​ប្រធាន​សមាគម​អាស៊ាន ហើយ​ក៏ជាការ​ដឹកនាំ​ដោយ​សម្តេច​អគ្គមហា​សេនា​បតីតេ​ជោ ហ៊ុន សែន ដែ​លជាថ្នាក់​ដឹក​នាំ នៃ​គណបក្ស ប្រជាជន​កម្ពុជា​ផងដែរ ។

ដោយ​ឡែក​ក្រុម​គណបក្ស​ប្រឆាំង បាន​ជ្រើសរើស​យក​មធ្យោបាយ​ការរិះគន់​ និង​ជេរ​ប្រមាថ​មកលើ រាជ​រដ្ឋា​ភិបាល​កម្ពុជា និងគ​ណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច ធ្វើ​ជាយុទ្ធសាស្រ្ត​ស្វែង រកស​ម្លេង​ឆ្នោត ដែល​ជារឿង​មួយគួរ​ឲ្យខ្មាស់​អៀន​បំផុត សម្រាប់​ក្រុម​មេគណ​បក្ស​ទណ្ឌិត​រត់ចោល​ប្រទេស និងក្រុម​មេបក្ស​ដែល​អតីត​មេចោរលួច​អង្ករជាតិ​ថាស្រឡាញ់​ជាតិ ​និង​អតីត​មេសិទ្ធិ​មនុស្ស​តែកេង​ប្រវ័ញ្ចប្រាក់ ពីអង្គកា​រសិទ្ធិ​មនុស្ស​មកធ្វើ​ជាប្រយោជន៍​ផ្ទាល់​ខ្លួន ដែល​ប្រជា​ពលរដ្ឋ​ក៏បាន​ដឹងច្បាស់​ដែរអំពី​រឿងនេះ ។

មិនតែ​ប៉ុណ្ណោះ​ក្រុម​គណបក្ស​ប្រឆាំង​ទាំង​ នោះ ពុំដែល​បាន​កសាងអ្វី​ដែលជាស​មិទិ្ធផល​កើត​ចេញពី ស្នាដៃ ឬប្រាក់​កាស​ផ្ទាល់​ខ្លួន​ឡើយ ។ ប៉ុន្តែ​ដើម្បី​បិទ​បាំង និង​បន្លំ​ភ្នែក​ម្ចាស់​ឆ្នោត បែរ​ជាមក​រិះគន់​គណបក្ស ប្រជាជន​កម្ពុជា​ថា មន្រ្តីរាជ​រដ្ឋាភិបាល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា បានយក​ម៉ោងការ​ងាររដ្ឋ​ទ្រព្យ​សម្បតិ្ត រដ្ឋទៅ​ឃោសនា​បម្រើ​ឲ្យផល​ប្រយោជន៍​គណបក្ស​ទៅវិញ នេះគឺជា​ការចោទ​ប្រកាន់​មួយ​ដែលមិន​ឆ្លុះ​បញ្ចាំង ការពិត​ទាល់តែ​សោះ ពីព្រោះ​ថាមន្រ្តីរាជ​រដ្ឋាភិបាល​ដែលកើត​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា តែង​តែ​យក ឱកាស​ចុង​សប្តាហ៍ ឬថ្ងៃ​ឈប់​សំរាក​ផ្សេង​ៗ ចុះជួយ​និង​សួរសុខ​ទុក្ខ​ប្រជាពល​រដ្ឋជា​ម្ចាស់ឆ្នោត​ដែល​ជាប្រពៃណី នៃការចែក​រំលែក​ទាំង​សុខ និងទុក្ខគ្នា​ទៅវិញ​ទៅមក ហើយ​ក៏ជាការ​ស្ទាបស្ទង់​នូវតម្រូវ​ការជាក់​ស្តែងនៅក្នុង មូលដ្ឋាន​ផងដែរ ។

ផ្ទុយ​ទៅវិញ ក្រុម​គណបក្ស​ប្រឆាំង​មេរត់​ចោល និងចោរ​លួចអ​ង្ករ ដែល​ក្នុងនាម​ជាអ្នក​តំណាង​រាស្រ្ត តែងតែលួ​ចម៉ោង​កិច្ច​ប្រជុំ​រដ្ឋសភា ចុះជួប​សកម្មជ​នគណ​បក្ស​របស់​ខ្លួនដោយ​មិនគិត​ពីផល​ប្រយោជន៍​ជាតិ​ជាធំ គឺយកតែ​ផល​ប្រយោជន៍​គណបក្ស​ជាសំខាន់​ជាង​ជាតិ ហើយ​ដល់ពេល​រដ្ឋសភា​ឈប់​សម្រាក​រយៈ​ពេល​បីខែ សម្រាប់​ឲ្យចុះ​សួរ​សុខ​ទុក្ខ​ប្រជាព​លរដ្ឋ​ម្ចាស់​ឆ្នោត បែរជា​យកពេល​វេលា​នេះដើរ​លេង​បរទេស​ទៅវិញ។

សរុ​បសេច​ក្តីមក សូមបង​ប្អូនប្រជាពល​រដ្ឋដែល​ជាម្ចាស់​ឆ្នោត មេត្តា​សង្កេត​មើលឲ្យ​បាន​ច្បាស់​លាស់ ថាតើ​ទង្វើដែ​លបាន​រៀបរាប់​ខាងលើរ​បស់គណប​ក្សប្រឆាំង​ជាការពិត ឬក៏​មិន​ពិត? ឯចំណែក​ការ​អភិវឌ្ឍន៍ ដែល​កើតចេញ​ពីស្នាដៃ​របស់ថ្នាក់​ដឹកនាំគ្រប់​ជាន់​ថ្នាក់ របស់​គណបក្ស​ប្រជាជន​កម្ពុជា​កន្លងមក និង​បច្ចុប្បន្ន តើជាការ​ពិតដែ​រឬទេ?
ភូមិន្ទ