Thursday, May 10, 2012

ទស្សនាទាន​សំខាន់ៗ​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន​ ពេល​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ដ្រី​ការងារ​ អាស៊ាន និង​អាស៊ាន​បូក​៣


នៅ​​ក្រោម​ប្រធាន​​បទ ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​កិច្ច​គាំពារ​ សង្គម​ និង​ការ​អភិវឌ្ឍ​ជំនាញ ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​ការងារ​អាស៊ាន​លើក​ទី​ ២២​ និង​អាស៊ាន​បូក​៣​ រួម​ទាំង​កិច្ចប្រជុំ​ ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​​រៀបចំ​ធ្វើ​ ឡើង​នៅ​រាជធានី​ភ្នំពេញ​នាព្រឹក​ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១២​ ក្រោម​ អធិប​តី​ភាព​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​   ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ ព្រះ​រាជាណា​ចក្រ​កម្ពុជា​។​

 ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រី​​ក្រសួងការងារ បណ្តុះ​បណ្តាលវិជ្ជាជីវៈ ក្នុងនាម​ជាប្រធាន​នៃ​កិច្ច​ប្រជុំ​នេះ បាន​បញ្ជាក់​ថា កិច្ច​ប្រជុំថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​លើក​ទី២២ និង​អាស៊ាន​​បូក​៣​​លើក​ទី៧​នេះ ផ្តោត​សំខាន់​លើ ប្រធាន​បទ ស្តីពី​ការធ្វើ​ឲ្យប្រសើរ​ឡើង កិច្ច​គាំពារ​សង្គម និង​ការអភិវឌ្ឍ​មុខ​ជំនាញ ។ នេះ​​ជា​ប្រធាន​បទ​មួយ ដែល​​កម្ពុជា​បាន​គិត​គូរ​ឡើង​​នៅពេល ដែល​មាន​ផ្ទុះ​ឡើង នូវ​កលិយុគ​សេដ្ឋកិច្ច​សកល វិបត្តិ​ស្បៀង​អាហារ និង​ហិរញ្ញវត្ថុ នាឆ្នាំ ២០០៨-២០០៩ បណ្តាល​ឲ្យប៉ះ​ពាល់​ដល់​ប្រជាជន​ជា​ច្រើន លើ​សកល​លោក ពិសេស​ចំពោះ​ប្រជាជន ដែលរស់​នៅ​ក្រោម ឬក្បែរ​បន្ទាត់នៃ​ភាព​ក្រីក្រ។ ការគាំពារ​សង្គម គឺជាការ វិនិ​យោគ​សំរាប់​ការអភិវឌ្ឍ​មួយជួយ​ដល់​ការកាត់​បន្ថយ​ភាពក្រីក្រ បង្កើត​តម្រូវ​ការ និង​ការ ពង្រីក​ទីផ្សារ ពិសេស​ការកសាង ធនធាន​មនុស្ស​ឲ្យ​មាន​សុខភាព​បរិបូរណ៍ មាន​ចំណេះ​ដឹង មាន​សមត្ថភាព​ជំនាញ ដែល​អាច​ជា​មូលដ្ឋាន រៀបចំ​កំលាំង​ពលកម្ម​ប្រកប​ដោយ សក្តានុពល​ស្របតាម​ជំហាន​វិវត្តន៍​នីមួយៗ។

ការធ្វើ​ឲ្យ​ប្រសើរ​ឡើង កិច្ច​គាំពារ​សង្គម និង​អភិវឌ្ឍន៍​មុខ​ជំនាញ គឺ​ធ្វើឡើង​ស្រប​ទៅ​នឹង ផែនការ សកម្មភាព​របស់​រដ្ឋមន្ត្រី​ការងារ​អាស៊ាន ២០១០ -២០១៥ ដែល​ផែនការ សកម្មភាព​នោះមាន​ផែនការ សកម្មភាព​ចំនួន​៦​ត្រូវបាន​កំណត់​ជា​អាទិភាព៖ ទី១.ការ​បង្កើត​ការងារ និង​ការ​អភិវឌ្ឍន៍ធន​ធាន​មនុស្ស នៅ​ក្នុង​បរិបទ នៃ​សកល​ភាវូបនីយ​កម្ម ។ ទី២.ការធ្វើ ផែនការ​នៃកិច្ច​អភិវឌ្ឍន៍​ធនធាន​មនុស្ស និង​ការតាម ឃ្លាំ​មើល​ទីផ្សារ​ការងារ។ ទី៣.ការ​លើក​កំពស់​ការគ្រប់គ្រង ចលនា​កំលាំង​ពលកម្ម​ចល័ត។ ៤.ការពង្រឹង សន្តិសុខសង្គម និងគាំពារ សង្គម។៥.ការពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ត្រីភាគី និងទី៦.ការ​ទប់ស្កាត់ និងការ ត្រួត​ពិនិត្យ មេរោគ​អេដស៍ ជំងឺ​អេដស៍នៅ​កន្លែងធ្វើការ។

ថ្លែង​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​ចាត់​ទុក​ ប្រធានបទ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ ឡើង​នៃ​កិច្ច​គាំពារ​សង្គម​ និង​ការ​អភិវឌ្ឍ​ ជំនាញ​ នឹង​ធ្វើ​ឱ្យ​អាស៊ាន​កាន់តែ​មាន​ លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ពង្រឹង​យន្ដការ​ របស់​ខ្លួន​ ដែល​បាន​កំណត់​យក​(​សហ​ គម​ន៍​ប្រជាជាតិ​ជា​ស្នូល​)​ នឹង​ពង្រឹង​ដល់​ ស្មារតី​រួម​របស់​យើង​ ដែល​កំណត់​ថា​ (​អាស៊ាន​សហគមន៍​តែ​មួយ​ វាសនា​តែ​ មួយ​)​ ។​

ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​សម្ដេច​តេ​ជោ​នាយក​រដ្ឋ​មន្រ្តី នៃ ​ព្រះ​រាជាណាចក្រ​កម្ពុជា​​​​បាន​មាន​ប្រសាសន៍​ ផ្ដល់នូវ​​ទស្សនទាន​មួយ​ចំនួន​ ទៅ​ដល់​កិច្ចប្រជុំ​ខាងលើ​សម្រាប់​យក​ ទៅ​ពិភាក្សា​ ដែល​មាន​ខ្លឹម​សារ​ជា​អាទិ៍ថា
១-កិច្ច​គាំ​ ពារ​សង្គម​ គឺជា​កត្ដា​សំខាន់​មួយ​នៅ​ក្នុង​ យុទ្ធសាស្ដ្រ​អភិវឌ្ឍ​ និង​ក្នុង​គោ​លន​យោ​ បាយ​សង្គម​សម្រាប់​កាត​បន្ថយ​ភាព​ក្រី​ ក្រ​ ។​ ប្រការ​នេះ​យើង​ត្រូវ​តែ​យកចិត្ដ​ ទុកដាក់​ ផ្ដល់​សេវា​សម្រាប់​ការ​គាំពារ​ ដល់​ពលរដ្ឋ​ក្រីក្រ​ ដោយ​ត្រូវ​រៀបចំ​ជា​ ពិសេស​ការ​លើកកម្ពស់​ប្រសិទ្ធភាព​ យន្ដការ​នៃ​កិច្ច​គាំពារ​សង្គម​ជួយ​ឱ្យ​ជន​ ក្រីក្រ​ និង​ជន​ងាយ​រង​គ្រោះ​អាច​កសាង​ បាន​នូវ​ធនធាន​របស់​ខ្លួន​សម្រាប់​ជា​ មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​រំដោះខ្លួន​ និង​គ្រួសារ​ ចេញពី​ភាព​ក្រីក្រ​ប្រកបដោយ​ភាព​ ជោគជ័យ​ និង​ធានា​នូវ​និរន្ដរភាព​ ។​ ក្នុង​ នោះ​យើង​គួរ​ផ្ដល់​អាទិភាព​ខ្ពស់​បំផុត​ទៅ​ លើ​គោលដៅ​នៃ​ការ​បង្កើត​សហគមន៍​ សេដ្ឋកិច្ច​អាស៊ាន​ គឺ​ការ​ប្រែក្លាយ​ទីផ្សារ​ និង​មូលដ្ឋាន​ផលិតកម្ម​តែ​មួយ​ជាមួយ​ នឹង​លំហូរ​ដោយ​សេរី​នៃ​ទំនិញ​ សេវាកម្ម​ វិនិយោគ​ និង​ពលករ​ ។​ ចាំបាច់​ត្រូវ​ ស្វែងរក​វិធី​ដាក់​ចេញ​នូវ​សកម្មភាព​ អាទិភាព​ និង​វិធានការ​ជាក់ស្ដែង​ជា​គន្លឹះ​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​ និង​ បំពេញ​ភាព​ខ្វះចន្លោះ​ទាំងឡាយ​ ដែល​ អាច​ជា​ឧបសគ្គ​នៃ​ការ​ឈាន​ទៅ​ដល់​ បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ។​

២-ដើម្បី​សម្រេច​បាន​គោលដៅ​ ដែល​លើក​ឡើង​នេះ​ បណ្ដា​ប្រទេស​សមា​ ជិ​ក​ត្រូវ​រៀបចំ​ឱ្យ​មានកម្ម​វិធី​ការងារ​ ច្បាស់លាស់​ក្នុង​ការ​លើកកម្ពស់​ចំណូល​ សមត្ថភាព​របស់​សហគមន៍​ក្រីក្រ​ នឹង​ ត្រូវ​ព​ន្លឿ​ន​ការ​សម្រេច​បាន​នូវ​គោលដៅ​ អភិវឌ្ឍ​សហសវត្ស​សម្រាប់​ឆ្នាំ​២០១៥​។​ ក្នុង​នោះ​ការងារ​សំខាន់ៗ​ដែល​ត្រូវ​សម្រេច​ ឱ្យ​បាន​ គឺ​ការ​លើកកម្ពស់​ការ​ចូល​របស់​ សមាជិក​សហគមន៍​ ដែល​ក្នុង​នោះ​រួម​ ទាំង​ជន​ក្រីក្រ​ ស្ដ្រី​ និង​សហគមន៍​ជនជាតិ​ ភាគតិច​ រួម​ទាំង​ក្រុម​ផ្សេងៗ​ទៀត​ ដើម្បី​ ឱ្យ​ពួក​គេ​អាច​ចូលរួម​ក្នុង​ដំណើរការ​អភិ​ វ​ឌ្ឍ​ ការ​ពង្រឹងសមត្ថភាព​ និង​លទ្ធភាព​ របស់​សហគមន៍​ អាជ្ញាធរ​មូលដ្ឋាន​ ក៏​ ដូច​ជា​ដៃគូ​អភិវឌ្ឍ​ក្នុង​ការ​កាត់​បន្ថយ​ ភាព​ក្រីក្រ​ ដោយ​ឈរ​លើ​ម្ចាស់​ការ​ និង​ ការ​ទទួលខុសត្រូវ​ ។​
៣-យើង​ត្រូវ​បន្ដ​យកចិត្ដ​ទុក​លើ​ ប្រព័ន្ធ​ការពារ​សង្គម​ ដែល​គ្របដណ្ដប់​ ទៅ​លើ​កម្មករ​ និយោជិត​ទាំងឡាយ​ ជា​ ពិសេស​ជន​ចាស់ជរា​ ពិការ​ រង​គ្រោះ​ ថ្នាក់​ការងារ​ ការ​លំហែ​មាតុភាព​ និង​ រាល់​បញ្ហា​ទាក់ទង​ដល់​សុខភាព​នៅ​នឹង​ កន្លែងធ្វើការ​ ។​ ចំពោះ​កម្មវិធី​នានា​ ដែល​ឆ្លើយ​តប​ទៅ​នឹង​ភាព​អត់​ការងារ​ ធ្វើ​ ក៏​គួរតែ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ គាំពារ​សង្គម​នេះ​ផង​ដែរ​ ។​

៤-ចំពោះ​កិច្ច​អភិវឌ្ឍ​មុខ​ជំនាញ​ សម្ដេច​តេ​ជោ​បាន​ស្នើ​ឱ្យ​អង្គប្រជុំ​ចាប់​ អារម្មណ៍​ចំពោះ​សភាព​ការ​បច្ចុប្បន្ន​ ដែល​ប្រទេស​នីមួយៗ​កំពុង​រៀបចំ​ខ្លួន​ សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​នៅ​ក្នុង​ តំបន់​ និង​ក្នុង​សកលលោក​ ដែល​ប្រកប​ ដោយ​ការ​ប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​បំផុត​ ក្នុង​នោះ​កត្ដា​គន្លឹះ​ គឺ​ធនធានមនុស្ស​ ដែល​មាន​សមត្ថភាព​ខ្ពស់​ ។​ ដូច្នេះ​យើង​ ត្រូវ​ធានា​ឱ្យ​បាន​ថា​កម្លាំង​ពលកម្ម​របស់​ យើង​ជា​និច្ច​ជា​កាល​នៅ​តែ​មាន​សមត្ថ​ ភាព​គ្រប់គ្រាន់​សម្រាប់​ទទួល​រ៉ាប់រង​ធ្វើ​ ការងារ​ ស្រប​ទៅ​តាម​ឱកាស​ការងារ​ ដែល​ទាមទារ​នូវ​ជំនាញ​ថ្មីៗ​ ជា​តម្រូវ​ ការ​ទីផ្សារ​ការងារ​ជាស​កល​ និង​ដើម្បី​ អាច​ប្រកួត​ឈ្នះ​នៅ​លើ​ទីផ្សារ​ក្នុង​បរិ​យា​ កាស​លំហូរ​ដោយ​សេរី​នៃ​កម្លាំង​ពលកម្ម​ ដែល​មាន​ជំនាញ​នៅ​ក្នុង​តំបន់​នា​ឆ្នាំ​ ២០១៥​ខាង​មុខ​ ។​

៥-​ការ​ពង្រឹង​ភាព​ប្រជែង​ឈ្នះ​របស់​ ប្រទេស​សមាជិក​អាស៊ាន​ ធនធានមនុស្ស​ បាន​ដើរតួ​នាទី​នាំមុខ​យ៉ាង​សំខាន់​ក្នុង​ការ​ ពង្រឹង​ទិស​អភិវឌ្ឍ​ខាង​វិស័យសេដ្ឋកិច្ច​ និង​សង្គម​ ។​ ដូច្នេះ​ជាមួយនឹង​កម្លាំង​ ពលកម្ម​ដ៏​សន្ធឹកសន្ធាប់​របស់​ប្រទេស​ អាស៊ាន​ប្រមាណ​២៨៥​លាន​នាក់​ អាស៊ាន​ ត្រូវ​ទទួលស្គាល់​ពីសារ​សំខាន់​នៃ​ការ​ បង្កើត​ការងារ​ ការ​អភិវឌ្ឍ​គុណភាព​ កម្លាំង​ពលកម្ម​ និង​ការ​ផ្ដល់​របប​សន្ដិ​ សុខ​សង្គម​ដល់​កម្មករ​ ។​ ការងារ​របស់​ អាស៊ាន​ស្ដី​ពី​ពលកម្ម​ និង​ធនធានមនុស្ស​ ត្រូវ​បាន​តម្រង់​ទិស​ដោយ​កម្មវិធី​ការងារ​ របស់​រដ្ឋមន្ដ្រី​ការងារ​អាស៊ាន​ចាប់​តាំង​ ពី​ឆ្នាំ​២០០០​មក​ ។​កម្មវិធី​ការងារ​នេះ​ មាន​អាទិភាព​៥​ រួម​មានការ​បង្កើត​ ការងារ​,​ ការ​តាម​ឃ្លាំមើល​ទីផ្សារ​ការងារ​,​ ចលនា​កម្លាំង​ពលកម្ម​,​ ការ​គាំពារ​សង្គម​ និង​កិច្ចសហការ​ត្រីភាគី​ ព្រមទាំង​អាទិ​ ភាព​ទី​៦​ ដែល​រដ្ឋមន្ដ្រី​ការងារ​អាស៊ាន​ សម្រេច​បាន​នៅ​ឆ្នាំ​២០០៦​ គឺ​សុខភាព​ និង​អនាម័យ​ការងារ​ ។​

៦-បន្ថែម​លើ​អាទិភាព​ទាំងនេះ​ អាស៊ាន​ត្រូវ​បន្ដ​រៀបចំ​ឱ្យ​មាន​ដំណោះ​ ស្រាយ​បញ្ហា​កម្មករ​ទេស​ន្ដ​ប្រវេសន៍​ ដែល​បាន​រៀបចំ​ហើយ​កាលពី​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០០៧​ ។​ ក្នុង​នោះ​ប្រមុខ​ ដឹកនាំ​អាស៊ាន​បាន​ចុះហត្ថលេខា​លើ​ សេចក្ដីថ្លែងការណ៍​មួយ​ស្ដី​ពី​ការ​ការពារ​ និង​ការ​លើកកម្ពស់​សិទ្ធិ​ពលករ​ទេស​ន្ដ​ ប្រវេសន៍​ និង​បាន​បង្កើត​គណៈកម្មការ​ មួយ​ ដើម្បី​អនុវត្ដន៍​សេចក្ដីថ្លែងការណ៍​ នេះ​ ហើយ​គណៈកម្មការ​បាន​កោះ​ប្រជុំ​ លើក​ទី​១​នៅ​ខែកញ្ញា​ ឆ្នាំ​២០០៨​ និង​កិច្ច​ ប្រជុំ​ជា​បន្ដបន្ទាប់​ ។​ ទោះបី​គោលដៅ​ នេះ​នៅ​មិន​ទាន់​សម្រេច​បាន​ទាំងស្រុង​ នៅឡើយ​ ក៏​ការ​ផ្លាស់​ប្ដូរ​ពលកម្ម​ទៅ​ វិញ​ទៅ​មក​ នៅ​ក្នុង​ចំណោម​ប្រទេស​ សមាជិក​អាស៊ាន​បាន​នឹង​កំពុង​ប្រព្រឹត្ដ​ ទៅ​យ៉ាង​សកម្ម​រួច​ជា​ស្រេច​ទៅ​ហើយ​ ។​ ជាក់ស្ដែង​នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ មាន​ប្រទេស​មួយ​ចំនួន​នាំ​ពលករ​ចូល​ ហើយ​ប្រទេស​មួយ​ចំនួន​ធំ​ទៀត​ជា​ប្រទេស​ នាំ​ពលករ​ចេញ​ រួម​ទាំង​ប្រទេស​កម្ពុជា​ ផង​ដែរ​ ។​ ប្រការ​នេះ​បាន​សម្រេច​ពី​ ភាព​ចាំបាច់​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រ​តិ​ ប​ត្ដិ​ការ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ ដើម្បី​ការពារ​សិទ្ធិ​ពលករ​ទេស​ន្ដ​ប្រវេសន៍​។​ អាស៊ាន​បាន​ចាប់ផ្ដើម​ធ្វើ​ការងារ​នេះ​ខ្លះ​ ហើយ​ ប៉ុន្ដែ​នៅ​មិន​ទាន់​សម្រេច​បាន​នូវ​ កិច្ចព្រមព្រៀង​ជាក់លាក់​ណាមួយ​សម្រាប់​ អនុវត្ដន៍​នៅឡើយ​ទេ​។​ ទោះបីជា​សមា​ហ​ រណកម្ម​សេដ្ឋកិច្ច​បាន​ផ្ដោត​លើ​លំហូរ​នៃ​ ពលករ​ជំនាញ​ក៏​ដោយ​ ប៉ុន្ដែ​ជាក់ស្ដែង​ បញ្ហា​ប្រឈម​មុខ​ គឺជា​ការ​ការពារ​សិទ្ធិ​ របស់​ពលករ​ គ្មាន​ ឬ​មាន​ជំនាញ​តិច​ តួច​ ។​ ដូច្នេះ​យើង​គួរ​ជំរុញ​ការ​ការពារ​ សិទ្ធិ​របស់​ពលករ​ទេស​ន្ដ​ប្រវេសន៍​ ដើម្បី​ ឱ្យ​ដើរ​ទន្ទឹម​នឹង​សេចក្ដីថ្លែងការណ៍​អាស៊ាន​ ស្ដី​ពី​សិទ្ធិ​មនុស្ស​ ដែល​ជា​គោលដៅ​ អនុម័ត​ នៅ​ឆ្នាំ​២០១២​នេះ​ ។​

​សម្ដេច​តេ​ជោ​បញ្ជាក់​ថា​ ចំពោះ​មុខ​ នេះ​ កម្ពុជា​សូម​សំណូម​ប្រទេស​សមា​ ជិ​ក​ទាំងអស់​ប្រកាន់​យក​នូវ​គោលការណ៍​ ច្បាប់​ និង​សិទ្ធិ​មនុស្ស​ ដោយ​ជៀសវាង​ ឱ្យ​បាន​ដាច់ខាត​នូវ​ការ​ប្រមាថ​ និង​ការ​ បង្ក​ផល​លំបាក​ដល់​ជីវិត​ពលករ​ទេស​ន្ដ​ប្រវេសន៍​ ៕