Friday, October 12, 2012

ស​ម្តេ​ច​ ​តេ​ជោ​ ​ថ្លែ​ង​អំ​ណ​រ​គុ​ណ​ចំ​ពោះ​ប្រ​ទេ​ស​ប្រ៊ុ​យ​ណេ​ ​និ​ង​ ​ប្រ​ទេ​ស​បា​រាំ​ង​ដែ​ល​ស​ន្យា​គាំ​ទ្រ​បេ​ក​ភា​ព​ក​ម្ពុ​ជា​ ​ជា​ស​មា​ជិ​ក​មិ​ន​អ​ចិ​ន្រ្តៃ​រ​ប​ស់​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​​​​

ក្នុងឱកាស​ទទួលសវនា​ការជាមួយ​ឯកឧត្តម ​ហ្វា​ឌី​ឡា​ហ ​ប៊ីន ​សាអ៊ីត​ហា​ជី​អាម៉ាត់ (Shaikh Haji Fadilah Bin Shaikh Haji Ahmad) ​ឯក​អគ្គ​រាជ​ទូត​​ប្រ៊ុយ​ណេ​ថ្មី​ប្រចាំ​នៅ​កម្ពុជា ​នារសៀល​ថ្ងៃទី​១១ តុលា ២០១២ ​នៅ​​វិមាន​សន្តិ​ភាព​ សម្តេច​​អគ្គ​មហា​សេនា​​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ ​ ​​បានសម្តែងនូវជំនឿ​​យ៉ាង​មុត​មាំ​ថា ​ព្រះចៅ​​ស៊ុល​តង់​ប្រ៊ុយ​ណេ នឹង​យាង​មក​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន​​លើក​ទី២១ ​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ដទៃទៀត​​ដែល​កម្ពុជាធ្វើ​ជា​ម្ចាស់​​ផ្ទះ និង​​ដើម្បី​ទទួល​តំណែង​ធ្វើ​ជា​​ប្រធាន​អាស៊ាន​​ បន្ទាប់​ពី​កម្ពុជា ។ជាមួយ​និងការ​ថ្លែង​នូវ​​អំណរគុណ​ចំពោះ​​ប្រទេស​ ប្រ៊ុយ​​ណេ​ដែល​បាន​សន្យា​គាំទ្រ​​បេក្ខ​ភាព​ដល់​ប្រទេស​កម្ពុជា​ជា​សមា​ជិក ​​មិន​អចិន្ត្រៃយ៍​​​របស់​​ក្រុម​ប្រឹក្សា​​សន្តិ​សុខ​​អង្គ​ការ​សហ​ប្រជា​ ជាតិ​​​​សម្រាប់​អាណត្តិ​ឆ្នាំ​២០១៣-២០១៤ ​ដែល​កា​របោះ​ឆ្នោត​ប្រព្រឹត្ត​​ទៅនៅ​ថ្ងៃទី​១៨ តុលា ​ឆ្នាំ២០១២​ ខាងមុខ​នេះសម្តេច​តេជោ នាយក​រដ្ឋមន្រ្តី​បាន ​អប​អរ​សាទរ​ចំពោះ​​ វត្ត​មាន​បេសក​កម្ម​​ការ​ទូត​របស់​ឯកឧត្តម ​ហ្វា​ឌី​ឡា​ហ​ប៊ីន ​សាអ៊ីត​ហា​ជី​អាម៉ាត់ ​នៅ​កម្ពុជា​​ដោយ​បាន​ចាត់​ទុកថា​នឹងធ្វើឱ្យ​ ទំនាក់​ទំនង​ល្អ​រវាង​ប្រទេសទាំង​២ (កម្ពុជា-ប្រ៊ុយណេ)​ត្រូវ​បាន​បន្ត​ពង្រឹង​ថែម​ទៀត ។
​ឯកឧត្តម ​ស៊្រី ថា​មរ៉ុង្គ​ រដ្ឋមន្រ្តី​ ប្រតិភូអ​មនាយក​រដ្ឋមន្រ្តីបា​នឱ្យដឹង​ថា សម្តេច​តេជោ​​បានលើកឡើង​ថា ​ប្រទេស​ទាំង​​២​កម្ពុជា-​ប្រ៊ុយ​ណេ​មាន​ទំនាក់​ទំនង​​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​គ្នា​​យ៉ាង​ល្អ​​ប្រសើរ​​ខ្លាំង​ណាស់​ ទាំង​ក្នុង​ទំនាក់​ទំនង​ទ្វេភាគី​ ក៏​ដូចជា​​ទំនាក់​ទំនង​អន្តរជាតិ​ដែល​មាន​ការ​យកចិត្ត​ទុកដាក់​​ដូចគ្នា ។ តាមរយៈ​ឯកអគ្គ​រាជទូត​របស់ប្រទេស​ប្រ៊ុយណេ ​សម្តេចតេជោ​​បានមានប្រ​សាសន៍ថា ​ប្រទេស​ទាំង​២​នៅ​មាន​សក្តា​នុ​ពល​​ច្រើន​ទៀត​ដែល​ត្រូវ​តែ​ពិនិត្យ ​​និង​ អភិ​វឌ្ឍ​រួម​គ្នា​​បន្ថែម ​ពិសេស​លើ​កិច្ច​ព្រម​ព្រៀង​ដែល​ភាគី​​ទាំង​២​​បាន​​ចុះហត្ថ​លេខា​រួម​គ្នា​ ហើយត្រូវ​រើស​យក​វិស័យ​ថ្មីៗ​បន្ថែម​ទៀត​​ដែល​អាច​ជំរុញ​កិច្ច​​សហ​​ប្រតិ​បត្តិ​ ការ​ជា​មួយ​គ្នា​បាន​​ទាំងក្នុង​​​ក្រប​ខ័ណ្ឌ​អាស៊ាន ក៏ដូចជា​ក្នុង​ក្រប​ខ័ណ្ឌ​​ទ្វេភាគី ។ក្នុង​នោះដែរ​ដោយសារ​ប្រទេសប្រ៊ុ​យណេ ​មានបទ​ពិសោធន៍​ក្នុងវិស័យ​ប្រេង ​និង ឧស្ម័​ន សម្តេច​តេជោ​ បា​នមាន​ប្រសាសន៍​ថាសម្តេច​ចង់ឱ្យប្រ​ទេសប្រ៊ុយ​ណេ បន្ត​ជូយ​ហ្វឺក​ហ្វឹនធន​ធាន​មនុស្ស ក្នុង​វិស័យ​ប្រេង និង​ ឧស្ម័ន ​ក៏ដូចជាជ​ម្រុញឱ្យមា​នការនាំ​ចេញអង្ក​រពីកម្ពុជា​ទៅកាន់ប្រ​ទេស​ប្រ៊ុយណេ​ផងដែ​រ។
ឯកឧត្តម ​ហ្វា​ឌី​ឡា​ហ​ប៊ីន ​សាអ៊ីត​ហា​ជី​អាម៉ាត់ (Shaikh Haji Fadilah Bin Shaikh Haji Ahmad) ​ឯក​អគ្គ​រាជ​​ទូត​​ប្រ៊ុយ​ណេ​ថ្មី​ប្រចាំ​នៅ​កម្ពុជា បាន​សន្យាថា​ នឹងនាំប្រសា​សន៍សម្តេ​ចតេជោ នាយ​ករដ្ឋ មន្រ្តី​ទៅទ្វាយ​ព្រះចៅ ស៊ុ​លតង់។
​ឯកឧត្តម ​ឯក​អគ្គ​រាជ​​ទូត​​ប្រ៊ុយ​ណេ​ថ្មី​ប្រចាំ​នៅ​កម្ពុជា បា​នមានប្រសា​សន៍បញ្ជាក់​ថា នឹងខិត​ខំប្រឹង​ប្រែ​ងឱ្យអ​ស់ពីសម​ត្ថភាពដើម្បី​ជម្រុញកិ​ច្ចសហប្រ​តិបត្តិកា​រមិត្តភា​ពនិងទំ​នាក់ទង​នងទ្វេ​ភាគីឱ្យកា​ន់តែល្អប្រ​សើរថែម​ទៀត។
​ដោយ​ឡែក​ នារសៀល​ថ្ងៃទី​១១ តុលា ២០១២​ ដែរ​ សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ក៏​បាន​អនុញ្ញា​ត​ឱ្យ​ឯកឧត្តម គ្រី​ស​ស្ទី​ន​ កូន​ន់​ ឯកអគ្គរដ្ឋទូត​បារាំង​ ដែលបញ្ចប់​បេសក​កម្មកា​រទូត​នៅព្រះរាជជា​ណាចក្រ កម្ពុជា ​ចូល​ជួប​សម្ដែង​ការ​ គួរសម​នៅ​វិ​មាន​​សន្ដិភាព​ ។​
​ក្នុងជំនួប​នោះឯក​ឧត្តម  គ្រី​ស​ស្ទី​ន​ កូន​ន់​ បាន​មាន​ ប្រសាសន៍​ថា​ បើ​ទោះបីជា​អាយុ​ត្រូវ​ចូល​ និវត្ដន៍​បាន​មក​ដល់​ក៏​ដោយ​ ប៉ុន្ដែ​ឯកឧត្តម​ ទើបតែ​បំពេញការងារ​បាន​រយៈពេល​២​ឆ្នាំ​ ប៉ុណ្ណោះ​នៅ​កម្ពុជា​ ។​ ក្នុង​រយៈពេល​២​ឆ្នាំ​ នៃ​បេស​កកម្ម​ឯកឧត្តមបាន ​ចង​ចាំ​ ជា​និច្ច​នូវ​ការងារ​ជា​ច្រើន​ដែល​ធ្លាប់​ធ្វើ​ នៅ​កម្ពុជា។​ ឯកឧត្តម  គ្រី​ស​ស្ទី​ន​ កូន​ន់ក៏​បាន​សម្ដែង​ការ​ សោកស្ដាយ​ចំពោះ​ការ​ឆាប់​ចាកចេញ​ បំផុតពី​បេសកកម្ម​ការទូត​នៅកម្ពុជា​នេះ​ផងដែរ​ ។​
​ ​ជាមួយនិងការ​ ថ្លែងអំ​ណរគុណ​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ​ រវាង​ប្រទេស​ទាំង​២​កម្ពុជា​-​បារាំង​​ ​សម្ដេច​តេ​ជោ​បានមាន​ប្រសាសន៍ បើ​ ទោះបីជា​ប្រទេស​បារាំង​ផ្លាស់​ប្ដូរ​អ្នក​ដឹក​ នាំ​ក៏​ដោយ​ ក៏​នយោបាយ​កុងសង់ស៊ីស​ នៅ​តែ​ល្អ​នឹង​គ្នា​ ។​ ​សម្ដេច​ តេ​ជោ​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ បារាំង​ ដែល​បាន​សន្យា​គាំទ្រ​បេក្ខភាព​ កម្ពុជា​ជា​សមាជិក​មិន​អចិន្ដ្រៃយ៍​របស់​ ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ​សហ​ប្រជា​ ជាតិ​សម្រាប់​អាណត្ដិ​ឆ្នាំ​២០១៣-២០១៤​ ។​ ក្នុង​នោះ​សម្ដេច​តេ​ជោ​ក៏​បាន​សំណូមពរ​ ឱ្យ​បារាំង​ជួយ​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ និយាយ​ភាសា​បារាំង​ ជួយ​បោះ​ឆ្នោត​ គាំទ្រ​ចំពោះ​បេក្ខភាព​ប្រទេស​កម្ពុជា​ក្នុង​ តួនាទី​នេះផងដែរ​ ។​
​ឯកឧត្តម ​គ្រី​ស​ស្ទី​ន​ កូន​ន់​ បាន​លើក​ឡើង​ ថា​ ប្រការ​ដែល​កម្ពុជា​ទទួល​បាន​សុខ​ សន្ដិភាព​ និង​ការ​ចូលរួម​យ៉ាង​សកម្ម​នៅ​ ក្នុង​តួនាទី​ជា​អន្ដរជាតិ​ក្នុង​ការ​ថែរក្សា​ សន្ដិភាព​របស់​ពិភពលោក​ វា​គឺជា​ក្ដី​រីក​ រាយ​របស់​បារាំង​ ហើយ​បារាំង​នឹង​ជួយ​ កៀងគរ​ដល់​បណ្ដា​ប្រទេស​និយាយ​ភាសា​ បារាំង​ទាំងអស់​ឱ្យ​គាំទ្រ​បេក្ខភាព​កម្ពុជា​ ជា​សមាជិក​មិន​អចិន្ដ្រៃយ៍​របស់​ក្រុម​ ប្រឹក្សា​សន្ដិសុខ​អង្គការសហប្រ​ជាជាតិ​ ដែល​នឹង​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១២​៕​