Friday, October 12, 2012

ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា​ចប់​អាណត្តិជួប​ពិភាក្សា​ជាមួយ​លោក​ ខៀវ​ កា​ញា​រី​ទ្ធ

ដោយ​ ៖ សាគុណ
​ភ្នំពេញ ៖​ លោក​ Sompong​ SAMGUANBUN​ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា​ ដែល​ត្រូវ​បាន​ចប់​អណ​ត្តិ​ការទូត​ បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ នា​រសៀល​ថ្ងៃ​ទី​១០​ តុលា​ ឆ្នាំ​២០១២​ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​ ។​
​លោក​ឯកអគ្គរាជទូត​ Sompong​ SAMGUANBUN​ បាន​ថ្លែង​ថា​ ក្រសួង​ព័ត៌មាន​ បាន​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ព្រះរាជាណាចក្រ​ថៃ​និង​  ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​បញ្ហា​ខ្លះៗ​អំពី​ព្រំដែន​កន្លង​មក​ ។​ លោក​ក៏​បាន​ថ្លែង​អំ​ ណរ​គុណ​ចំពោះ​ក្រសួង​ព័ត៌មាន​ផង​ដែរ​ ដែល​បាន​សហការ​ល្អជា​មួយ​ស្ថានទូត​នៃ​ព្រះរាជា​ ណា​ចក្រ​ថៃ​ប្រចាំ​កម្ពុជា​ ហើយ​លោក​សង្ឃឹមថា​ក្រសួង​ព័ត៌មាន​នឹង​បន្ត​សហការ​ល្អជា​មួយ​ ស្ថានទូត​ថៃ​តទៅ​ទៀត​ ជាមួយ​ឯកអគ្គរាជទូត​ថ្មី​ ដែល​មក​ជំនួស​រូប​លោក​នា​ពេល​ខាង​ មុខ​នេះ​ ។​ លោក​បាន​ជម្រាប​ថា​ បន្ទាប់​ពី​លោក​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ លោក​នឹង​ទៅ​ បំពេញបេសកកម្ម​ជា​ឯកអគ្គរាជទូត​នៅ​ប្រទេស​ហុង​គ្រីប​ន្ត​ទៀត​ ។​
​​លោក​រដ្ឋមន្ត្រី​ ខៀវ​ កា​ញា​រី​ទ្ធ​ ក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ​ ចំពោះ​លោក​ឯកអគ្គ​រាជ​ទូត​ ដែល​បាន​ធ្វើ​កិច្ចសហការ​ល្អជា​មួយ​ក្រសួង​ព័ត៌មាន​ និង​បាន​ផ្លាស់​ប្តូរ​ព័ត៌មាន​ ធ្វើ​ឲ​ឲ្យ​ ប្រទេស​ទាំង​ពីរ​មិន​មានការ​វិវាទ​គ្នា​ជា​ធំដុំ​នៅ​ក្នុង​ជម្លោះព្រំដែន​កន្លង​មក​ ។​ លោក​រដ្ឋមន្ត្រី​ ក៏​ បាន​ជម្រាប​អំពី​គម្រោង​របស់​ក្រសួង​ព័ត៌មាន​ដែល​នឹង​រៀបចំ​នូវ​អង្គ​កឋិនទាន​មួយ​ដង្ហែ​ទៅ​ កាន់​វត្ត​ព្រះ​ពុទ្ធបាទ​ភ្នំ​ដី​ ស្ថិត​ក្នុង​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​នា​ខែវិច្ឆិកា​ខាង​មុខ​នេះ​ ហើយ​បាន​ ស្នើ​សុំ​ដល់​លោក​ឯកអគ្គរាជទូត​ជួយ​ទំនាក់ទំនង​ជាមួយ​ក្រសួងការបរទេស​ថៃ​ សម្រួល​លើ​ លិខិតឆ្លងដែន​ និង​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​ថៃ​ ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​ការ​ធ្វើ​ដំណើរ​ បាន​លឿន​ ព្រោះថា​អង្គ​កឋិន​នេះ​មាន​ចំនួន​មនុស្ស​ច្រើន​គឺ​ជាង​៥០០​នាក់​ ដូច្នេះ​ហើយ​ យើង​ត្រូវការ​ធ្វើ​ដំណើរ​ឲ្យ​បាន​ឆាប់​ព្រោះ​ខ្លាច​មិន​ទាន់​កម្មវិធី​ដង្ហែ​អង្គ​កឋិនទាន​ ដែល​នៅ​ ឆ្ងាយ​នោះ​ ។​
​លោក​ឯកអគ្គរាជទូត​ក៏​បាន​ជម្រាប​ផង​ដែរ​ថា​ ប្រសិនជា​លោក​មាន​ពេលវេលា​ លោក​នឹង​អញ្ជើញ​ទៅ​ចូលរួម​នៅ​ក្នុង​កម្មវិធី​ដង្ហែ​អង្គ​កឋិនទាន​នោះ​ផង​ដែរ​ ។​
​ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ដែរ​ លោក​រដ្ឋមន្ត្រី​ ខៀវ​ កា​ញា​រី​ទ្ធ​ ក៏​បាន​ប្រជុំ​ គណៈកម្មការ​រៀបចំ​អង្គ​កឋិនទាន​ដង្ហែ​ទៅ​កាន់​វត្ត​ព្រះ​ពុទ្ធបាទ​ភ្នំ​ដី​ក្នុង​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​ នេះ​ផង​ដែរ​ ។​
​​កិច្ចប្រជុំ​បាន​លើក​ឡើង​នូវ​ការ​អំពី​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិ​របស់​វត្ត​មួយ​ចំនួន​ នៅ​ក្នុង​ខេត្ត​សុរិន្ទ​ ហើយ​បាន​ជ្រើសរើស​យក​វត្ត​មួយ​ឈ្មោះ​ថា​ វត្ត​ព្រះ​ពុទ្ធបាទ​ភ្នំ​ដី​ ស្ថិត​ក្នុង​ ភូមិ​ឡៅ​អយ​ ស្រុក​ថា​ទូ​ម​ ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​ ព្រោះ​វត្ត​ព្រះ​ពុទ្ធបាទ​ភ្នំ​ដី​នេះ​មាន​លក្ខណៈ​ ដើម​ជា​ខ្មែរ​ ហើយ​វត្ត​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ព្រះ​ចៅអធិការ​មួយ​អង្គ​ ដែល​ជា​ជន​ ជាតិខ្មែរ​ បាន​ភៀស​ព្រះ​កាយ​ចេញពី​ស្រុក​មោង​ឬ​ស្សី​ ខេត្តបាត់ដំបង​ ប្រទេស​កម្ពុជា​ ទៅ​ គង់នៅ​ខេត្ត​សុរិន្ទ​តាំងពី​ឆ្នាំ​១៩៧០​ ហើយ​ក៏​បាន​សាងសង់​ជា​វត្ត​នៅ​ទីនោះ​ ។​ បច្ចុប្បន្ន​នេះ​ ទោះបី​ព្រះ​អង្គ​បាន​សុ​គ​ត៌​ទៅ​ហើយ​ក្តី​ ប៉ុន្តែ​ភាព​រុងរឿង​និង​មាន​ជំនឿ​ថា​វត្ត​នេះ​មា​បារមី​ស័​ក្ត​ សិ​ទ​នោះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​សុរិន្ទ​គោរព​បូជា​ ជាទី​សក្ការៈ​ជា​រៀង​រហូត​មក​ ដល់​សព្វ​ថ្ងៃនេះ​ ។​ ចំណែក​ការ​ធ្វើ​ដំណើរ​ដង្ហែ​អង្គ​កឋិន​នេះ​គឺ​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ កម្ពុជា​-​ថៃ​ ត្រង់​ច្រក​អូ​ស្មាច់​ ក្នុ​ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​ ឆ្ពោះទៅ​កាន់​វត្ត​ព្រះ​ពុទ្ធបាទ​ ភ្នំ​ដី​ ព្រោះថា​ផ្លូវ​នេះ​មាន​ចំងាយ​ជិត​ ។​
​លោក​រដ្ឋមន្ត្រី​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​កណ​ត់​យក​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ ជា​ថ្ងៃ​ ចេញដំណើរ​ពី​ភ្នំពេញ​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ចាប់​ដង្ហែ​អង្គ​កឋិនទាន​ចេញពី​ខេត្ត​ សុរិន្ទ​ឆ្ពោះទៅ​កាន់​វត្ត​ព្រះពុទ្ធ​ភ្នំ​ដី​ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១២​ ក៏​មាន​ពិធីសូត្រមន្ត​ អង្គ​កឋិនទាន​នេះ​ផង​ដែរ​ ដោយ​ប្រារព្ធ​ធ្វើ​នៅ​ក្រសួង​ព័ត៌មាន​វេលា​ម៉ោង​៣​រសៀល​ ។​ ដើម្បី​ រៀបចំ​អង្គ​កឋិនទាន​នេះ​ឲ្យ​បាន​រៀបរយ​ លោក​រដ្ឋមន្ត្រី​ បាន​ណែនាំ​ដល់​មន្ត្រីរាជការ​ក្រសួង​ ព័ត៌មាន​ និង​អ្នក​ដែល​មាន​បំណង​ចូលរួម​ក្នុង​ពិធី​ដង្ហែ​អង្គ​កឋិនទាន​នេះ​ឲ្យ​មក​ចុះ​ឈ្មោះ​នៅ​ ក្រសួង​ព័ត៌មាន​ ដោយ​កណ​ត់​យក​ត្រឹមតែ​ចំនួន​ ៥០០​នាក់​ប៉ុណ្ណោះ​ ។​ រីឯ​ការ​ចំណាយ​ ផ្សេងៗ​(​ ធ្វើ​ដំណើរ​ ហូប​ចុក​ ស្នាក់​នៅ​ត្រូវ​បង់ថ្លៃ​ដោយ​ខ្លួនឯង​ )​ គឺ​បង់​នៅ​ពេល​ចុះ​ឈ្មោះ​ នៅ​ក្រសួង​ ។​ លោក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ព័ត៌មាន​មួយ​ចំនួន​ធ្វើការ​រៀបចំ​ និង​ពិនិត្យ​មើល​ស្ថានភាព​ និង​ទំនៀមទំលាប់​នៃ​ការ​ដង្ហែ​អង្គ​កឋិនទាន​របស់​ព្រះរាជាណាចក្រ​ថៃ​ផង​ដែរ​ ដើម្បី​យើង​ហែរ​អង្គ​កឋិនទាន​នេះ​ទៅ​ឲ្យ​ស្រប​ទៅ​នឹង​ប្រពៃណី​របស់​ប្រទេស​ ថៃ​ផង​ដែរ​ ៕​