Friday, October 12, 2012

លោក​ កែប​ ជុតិមា​ និង​ម​ន្រី្ដ​រាជការ​ក្រោម​ឱវាទ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១១​នៅ​វត្ដ​ឧត្ដម​ពោធិ៍ព្រឹក្ស​

ដោយ​ ៖ សំរិត 
​ភ្នំពេញ​ ៖​ តាម​ទំនាមទម្លាប់​ប្រពៃណី​ខ្មែរ​តាំងពី​ដូនតា​តរៀងមក ​ឱ្យ​តែ​ដល់​ថ្ងៃ​១​រោច​ ខែភទ្របទ​ រហូត​ដល់​ថ្ងៃ​១៥​រោច ខែភទ្របទ ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​នៅ​គ្រប់​ទី​អារាម​នៃ​វត្ដ​នីមួយៗ​ ទូ​ទាំង​ប្រទេស​កម្ពុជា ​តែងតែ​នាំ​គ្នា​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ​ ដើម្បី​ធ្វើ​ចង្ហាន់​ទុក​ប្រគេន​ព្រះសង្ឃ​ក្នុង​ខណៈ​ ដែល​ខែ​នេះ​ជា​រដូវភ្លៀង​ព្រះសង្ឃ​មិន​អា​ដើរ​បិណ្ឌបាត​បាន​ ។​ ក្នុង​ឱកាស​នេះ​លោក​ កែប​ ជុតិមា​ និង​លោក​ជំទាវ​ ព្រមទាំង​មន្ដ្រីរាជការ​ក្រោម​ឱវាទ​ពុទ្ធ​បរិ​ស​ទ្ធ័​ជា​ច្រើន​បាន​ចូលរួម​ ក៍បាន​អញ្ជើញ​ទៅ​កាន់បិណ្ឌ​នៅ​វត្ដ​ឧត្ដម​ពោធិ៍ព្រឹក្ស​(​ហៅ​វត្ដ​ស្លែង​)​ ស្ថិត​ក្នុង​សង្កាត់​ ពងទឹក​ ខណ្ឌដង្កោ​  រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ១១​ ខែ​ តុលា​ ឆ្នាំ​២០១២​នេះ​ ។​
​នៅ​ក្នុង​ពិធី​កាន់បិណ្ឌ​នេះ​លោក​ កែប​ ជុតិមា​ ក៍បាល​នាំ​យក​នូវ​ទេយ្យទាន​ ជា​គ្រឿង​ឧបភោគ​ បរិ​ភោគ​ មាន​មី​ ទឹក​បរិសុទ្ធិ​ ត្រីខ​ ទឹកក្រូច​ តែ​ ស្ករស​ ទឹកត្រី​ ទឹក​សា​អ៊ី​វ​ អំបិល​ និង​អង្ករ​ ព្រមទាំង​ថវិកា​ ចំនួន​១០​លាន​៥​សែន​រៀល​ និង​៤៥០​ដុល្លា​អាម៉េរិក​ ទៅ​វេ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ​វ​ក្សា​នៅ​វត្ដ​ឧត្ដម​ពោធិ៍ព្រឹក្ស​(​ហៅ​វត្ដ​ស្លែង​)​ចំនួន​១១​អង្គ​ផង​ដែរ​ ។​
​ក្នុង​ឱកាស​នេះ​ព្រះ​ចៅអធិការ​វត្ដ​ឧត្ដម​ពោធិ៍ព្រឹក្ស​  ក៍បាន​សម្ដែង​អំណរ​ត្រេកអរ​ចំពោះ​សិទ្ធា​ជ្រះថ្លា​របស់​ពុទ្ធ​បរិ​ស​ទ្ធ័​បាន​មូលមតិ​គ្នា​ផ្តើម​មក​កាន់បិណ្ឌ​ ព្រមទាំង​នាំ​យក​នូវ​អំណោយ​ជា​គ្រឿង​ឧបភោគ​ បរិភោគ​មក​វេ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ពោធិ​យា​រាម​នេះ​។​  ព្រះ​ចៅអធិការ​ក៍បាន​ ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ​។​
​ព្រះ​ចៅអធិការ​វត្ត​ពោធិ​យា​រាម​ បាន​មាន​សង្ឃ​ដិ​កា​ថា​ ការ​ធ្វើបុណ្យ​កាន់បិណ្ឌ​នេះ​ពិតជា​បាន​ដល់​ព្រះសង្ឃ​ និង​ជីដូន​ជីតា​ញា​តិ្ដ​ការ​ទាំង​៧​សណ្ដាន​ ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ​ ឱ្យ​ងាក​ក្រោយមក​ទទួល​នំចំណី​អាហារ​ដែល​កូនចៅ​ឯក្រោយ​ផ្ដល់​ឱ្យ​ ហើយ​សូម​គុណបុណ្យ​ដែល​លោក​បាន​ទទួល​ហើយ​ សូម​ងាក​ក្រោយ​ឱ្យ​ពរ​ជ័យ​ដល់​កូនចៅ​បាន​សេចក្ដី​សុ​ចំរើន​គ្រប់ៗ​គ្នា​កុំបី​អាក់ខាន​ឡើយ​ ។​ 
​ព្រះ​អង្គ​មាន​សង្ឃ​ដិ​កា​ទៀត​ថា​ ពិធី​កាន់បិណ្ឌ​ក្នុង​ពេល​នេះ​ ក៏​ដើម្បី​រំលឹក​ដល់​ពុទ្ធបរិស័ទ​ទាំងអស់​ឲ្យ​ដឹង​ថា​ រដូវ​ធ្វើបុណ្យ​កាន់បិណ្ឌ​ និង​បុណ្យ​ភ្ជុំបិណ្ឌ​បាន​ឈាន​ចូល​មក​ដល់​ហើយ​ដែរ​ ។​ វត្ដ​ឧត្ដ​ពោធិ៍ព្រឹក្ស​នេះ​ នៅ​ថ្ងៃ​១៥​រោ​ជ​ថ្ងៃនៃ​ពិធីបុណ្យ​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ​នេះ ​មាន​រៀបចំ​កិច្ច​ជា​ច្រើន​ដូច​ជា​បង្សុកូល​ឧ​ទ្ទឹ​ស​កុសលផល​បុណ្យ​ជូន​ដល់​បុព្វការី​ជន ​ស្រង់​ព្រះ​ ពូន​ភ្នំខ្សាច់​ផ្តាច់​កម្ម​ពៀរ​ និង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​១០០​អង្គជា​រៀង​រាល់​ព្រឹក​ រហូត​គម្រប់​គ្រប់​១៥​ថ្ងៃ​ ។​ ព្រះសង្ឃ​គណៈកម្មការ​វត្ត​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​ កែប​ ជុតិមា​ ដែល​លោក​តែងតែ​ផ្ដល់​ជា​អំណោយ​ជួយ​កសាង​នៅ​ទី​អារាម​នេះ​ រហូត​មិន​ដាច់​ឡើយ​ និង​ចៅសង្កាត់​ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ ដែល​បាន​រួម​គ្នា​ធ្វើបុណ្យ​ និង​នាំ​យក​អំណោយ​មក​ផ្គត់ផ្គង់​ដល់​ព្រះសង្ឃ​ជា​រៀង​រហូត​មក​ ។​ នេះ​គឺជា​ការ​ចូលរួម​ចំណែក​មួយ ​ក្នុង​ការ​ជួយ​ទ្រទ្រង់​វិស័យ​ព្រះពុទ្ធ​សាសនា​ នៅ​កម្ពុជា​ឲ្យ​ស្ថិត​ស្ថិរ​តរៀង​ទៅ​ ។​ 
​លោក​ កែប​ ជុតិមា​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា​ ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​មាន​លទ្ធភាព​គ្រប់គ្រាន់​ បាន​ទៅ​ចូលរួម​ធ្វើបុណ្យ​កុសល​នៅ​គ្រប់​វត្ដ​អារាម​ នេះ​ក៍ដោយ​សារ​ការ​ដឹកនាំ​ ប្រកបដោយ​កិត្ដិ​បណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បាន​ក៏​សាង​ប្រទេស​ជាតិ​មានការ​រី​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ និង​ពិសេស​លោក​បាន​យកចិត្ដ​ទុ​ដាក់​លើ​វិ​ស​យ័​ព្រះពុទ្ធ​សាសនា​  នៅ​ទូ​ទាំង​ប្រទេស​ ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​គ្រប់គ្រាន់​ ចូលរួម​ចំណែក​កសាង​អភិវឌ្ឍន៍​វិ​ស​យ័​ព្រះពុទ្ធ​សាសនា​ តាម​ទំនាមទម្លាប់​ប្រពៃណី​ពី​ដូន​ តាត​រាង​មក​ ជាក់ស្ដែង​ដូច​ជា​ថ្ងៃនេះ​ បងប្អូន​ប្រជាពលរដ្ឋ​ចំណុះ​ជើងវត្ដ​យ៉ាងច្រើន​កុះករ​ បាន​មក​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១១​នៅ​វត្ដ​ឧត្ដម​ពោធិ៍ព្រឹក្ស​នា​ពេល​នេះ​ ដោយ​ទឹកមុខ​សប្បាយ​រីក​ រាយ​ និង​ពេញចិត្ដ​ដោយ​សិទ្ធា​ជ្រះថ្លា​ទទួលយក​បុណ្យ​កុសល​ តាម​ប្រពៃណី​របស់​ដូនតា​យើង​រៀងៗ​ខ្លួន​ ៕