Friday, October 12, 2012

សម្ដេច​តេ​ជោ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចូលរួម​កិច្ចប្រជុំ​ CLV​ នៅ​ វៀតណាម​ ​

ដោយ​ ៖ មរតក​ ​ 
ភ្នំពេញ​ ៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ កម្ពុជា​ ឡាវ​ និង​វៀតណាម​ (CLV)​ លើក​ទី​៧​ ស្ដី​ពី​ការ​អភិវឌ្ឍ​តំបន់ត្រីកោណ​ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ ក្រសួងការបរទេស​និង​សហ​ប្រ​តិ​បត្ដ​ការ​អន្ដរជាតិ​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១២​ ខែ​ តុលា​ ឆ្នាំ​២០១២​ ។​
​សេចក្ដី​ជូន​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ តប​តាម​ការ​អញ្ជើញ​របស់​លោក​ ង្វៀ​ង​ តាន់​យុង​ នាយក​រដ្ឋមន្ដ្រី​នៃ​សាធារណរដ្ឋ​ សង្គមនិយម​វៀតណាម​ សម្ដេច​អគ្គ​ មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​ ប្រជុំ​កំពូល​ កម្ពុជា​ ឡាវ​ វៀតណាម​ (CLV)​ លើក​ទី​៧​ ស្ដី​ពី​ការ​អភិវឌ្ឍ​តំបន់​ ត្រីកោណ​ ដែល​នឹង​ប្រព្រឹត្ដ​ទៅ​ពី​ថ្ងៃ​ទី​១៩​ ដល់​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១២​ នៅ​ ទីក្រុង​ហូ​ជី​មិ​ញ​សាធារណរដ្ឋ​សង្គមនិយម​ វៀតណាម​ ។​
​សេចក្ដី​ជូន​ព័ត៌មាន​ដដែល​ឱ្យ​ដឹង​ទៀត​ថា​ គណៈប្រតិភូ​អមដំណើរ​សម្ដេច​តេ​ជោ​ រួម​មាន​លោក​ទេស​រដ្ឋមន្ដ្រី​ ចម​ ប្រសិទ្ធ​ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​ និង​ សមាជិក​នៃ​រាជរដ្ឋាភិបាល​ដទៃ​ទៀត​ ។​

​សេចក្ដី​ជូន​ព័ត៌មាន​បញ្ជាក់​ថា​ នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​នេះ​ នាយក​ រដ្ឋមន្ដ្រី​នៃ​ប្រទេស​ទាំង​៣​ កម្ពុជា​ ឡាវ​ និង​វៀតណាម​ នឹង​ចុះហត្ថលេខា​លើ​ សេចក្ដីថ្លែងការណ៍​រួម​មួយ​៕