Saturday, August 4, 2012

រដ្ឋសភា​គ្រោង​ប្រជុំ​នៅ​ថ្ងៃ​ទី​៩​សីហា​ដែល​មាន​របៀបវារៈ​ចំនួន​៤​ក្នុង​នោះ​សម្ដេច​តេ​ជោ​នឹង​បំភ្លឺ​ពី​បញ្ហា​ព្រំដែន​

ភ្នំពេញ ​៖ ​សម្ដេច​តេ​ជោ ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​គ្រោង​នឹង​ចូល​បំភ្លឺ​ដោយ​ផ្ទាល់​មាត់​ជូន​រដ្ឋសភា​ជាតិ​អំពី​ការ​បោះ​បង្គោល​ព្រំដែន​តាម​ការកំណត់​របស់​អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា​នៅ​ថ្ងៃ​ទី​៩​ខែ​សីហា​ឆ្នាំ​២០១២​វេលា​ម៉ោង​៨​ព្រឹក​។​
កិច្ចប្រជុំ​របស់​រដ្ឋសភា​លើក​ទី​៨ នីតិកាល​ទី​៤ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៩​ខែ​សីហា​ឆ្នាំ​២០១២​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ព​ញាច​ក្រី ​ហេង សំរិន​ ប្រធាន​រដ្ឋសភា ​ដែល​និង​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​៤​គឺ​៖​
១-​ការបោះឆ្នោត​ជ្រើសតាំង​លោក ​ពេជ្រ គឹម​ស្រ៊ាង​ ជា​សមាជិក​គណៈកម្មកា​រ​សុខាភិបាល សង្គមកិច្ច ​អតីតយុទ្ធជន ​យុវនីតិសម្បទា ​ការងារ ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​កិច្ចការនារី​។​
២-​ការពិភាក្សា​ និង​អនុម័ត​សេចក្តីព្រាងច្បាប់ ​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​រដ្ឋ​កាតា ​ស្តីពី​ការគ្រប់គ្រង​ការប្រើប្រាស់​ហត្ថពល​កម្ម នៅ​រដ្ឋ​កាតា​៣-ការពិភាក្សា​ និង​អនុម័ត ​សេចក្តី​ព្រាងច្បាប់​ ស្តីពី​ការអនុម័ត​យល់ព្រម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​ក្នុង​អនុសញ្ញា​រ៉ូ​ថឺ​ដាម​ ស្តីពី ​នីតិវិធី ​នៃ​ការយល់ព្រម​ផ្តល់ព័ត៌មាន​ជាមុន ​ចំពោះ​សារធាតុ​គីមី និង​ថ្នាំ​កសិកម្ម​គ្រោះថ្នាក់ ​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ​៤- ​ការឆ្លើយ​បំភ្លឺ​ដោយផ្ទាល់​មាត់​ជូន​រដ្ឋសភា ​លើ​ការងារ​បោះ​បង្គោល​ព្រំដែន​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​៕​