Saturday, August 4, 2012

ធ្វើ​អាម័យ​សំអាត​បរិស្ថាន​ដើម្បី​ការពារ​ជំងឺគ្រុនឈាម​នៅ​សង្កាត់​ទឹកល្អក់​១​

ភ្នំពេញ​ ៖ ​អនុវត្តតាម​ការ​ដឹកនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​ក៏ដូចជា​សាលាខណ្ឌ​ទួលគោក​កាល​ពី​ព្រឹក​ថ្ងៃទី​៤​ ខែសីហា​ ឆ្នាំ​២០១២ ​លោក ប៉ិច ​សុឃឿន ​ចៅសង្កាត់​ទឹកល្អក់​ទី​១ ​បាន​ដឹកនាំ​មន្ត្រីសង្កាត់ មេភូមិ ​និង​ ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​៤០​នាក់ ​ចុះ​ធ្វើ​អនាម័យ ​បរិស្ថាន​ ដោយ​ដើរ​រើស​សំរាម​ឲ្យ​មាន​និង​កាកសំណល់​ផ្សេងៗ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ដើម្បី​ឲ្យ​មាន​បរិស្ថាន​ល្អ ​និង​ ទប់ស្កាត់​ជំងឺគ្រុនឈាម។
​ ​លោក ប៉ិច សុឃឿន ចៅសង្កាត់​ទឹកល្អក់​ទី​១ បាន​ឲ្យ​ដឹង​ថា ក្រោម​ការដឹកនាំ​របស់​លោក សេង រតនៈ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក និង ផ្នែក​បរិស្ថាន​បាន​ឲ្យ​គ្រប់​សង្កាត់​ទាំង​១០ នៅក្នុង​អាណាចក្រ​ខណ្ឌទួលគោក​ធ្វើ​អនាម័យ​បរិស្ថាន​ឲ្យ​មាន​អនាម័យ បរិស្ថាន​ល្អ និង ការពារ​ជំងឺគ្រុនឈាម​។ អនុវត្តតាម​ការណែនាំ​នេះ​ទើប នៅ​ព្រឹក​ថ្ងៃទី​៤ ខែសីហា មន្ត្រីសង្កាត់​មេភូមិ និង ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់​ទឹកល្អក់​១ ប្រមាណ​៤០​នាក់​ចុះ​អនុវត្ត​ការងារ​នេះ​តែម្ដង៕