Saturday, August 4, 2012

កម្ពុជា ឡាវ និង វៀតណាម ប្រជុំពាក់ព័ន្ឋតំបន់ត្រីកោណមាស

កម្ពុជា ឡាវ និង វៀតណាម ប្រជុំពាក់ព័ន្ឋតំបន់ត្រីកោណមាស
សន្និសីទលើកទី៤ នៃគណៈកម្មាធិការ សភាជាតិសម្រាប់ការបង្កើនទំនាក់ទំនងរវាងកម្ពុជា ឡាវវៀត ណាមហៅកាត់ថា (CLV) បានបើកជាផ្លូវការណ៍នៅខេត្តញែអាន ប្រទេសវៀតណាមស្ថិតនៅចម្ងាយ ប្រមាណ ពី២៦០គីឡូម៉ែត្រពីទីក្រុងហាណូយ កាលពីថ្ងៃទី ២ ខែសីហាឆ្នាំ២០១២។សន្និសីទលើកទី៤ នៃគណៈកម្មាធិការសភាជាតិ សម្រាប់ការបង្កើនទំនាក់ទំនងរវាងកម្ពុជា ឡាវ វៀតណាម ហៅកាត់ថា (CLV) ត្រូវបានប្រារព្ធឡើងលើពាក្យស្លោកមួយថា តួនាទី សភាជាតិក្នុង ការគាំទ្រ អភិវឌ្ឍន៍នៅតំបន់ ត្រីកោណមាស ដែលសន្និសីទនោះផ្តោតទៅលើការទំនាក់ទំនងសហប្រតិបត្តិការសង្គម សេដ្ឋកិច្ច ក្នុងតំបន់ រវាងប្រទេស ទាំងបី។នៅក្នុង ឱកាសបើកសន្និសីទនោះ
លោក Uong Chu Luu ប្រធានស្តីទី នៃសភាជាតិ សាធារណរដ្ឋសង្គមនិយម វៀតណាមបានលើកឡើងថា នេះជាឱកាសមួយក្នុងការពិភាក្សានិងចែករំលែកបទពិសោធលើការអភិវឌ្ឈតំបន់ ត្រីកោណមាស និងដាក់ទិសដៅការងារ សម្រាប់អភិវឌ្ឈន៍ រវាងប្រទេស ទាំងបីបន្ត ទៀត។លោកបាន ស្នើឲ្យ មានការបន្តបង្កើតនូវគណៈកម្មាធិកាអន្តរសភាជាតិ ក្នុងគោលបំណង ដើម្បី ការគាំទ្រនូវគោលនយោបាយការព្រមព្រៀងគ្នាមួយ ដោយឈានទៅរកការព្រម ព្រៀងពី សំណាក់សភានៃប្រទេសទាំងបី។នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំគណៈប្រតិភូ ដែលមកពីប្រទេសឡាវ កម្ពុជានិងវៀតណាម បានធ្វើការកត់ សម្គាល់ឃើញថា ពីការវិវឌ្ឍន៍ពីវិស័យសង្គម សេដ្ឋកិច្ច សន្តិសុខជាតិផងដែរ។សូមជំរាបថា កម្ពុជា ឡាវ វៀតណាម (CLV) ធ្វើការអភិវឌ្ឈន៍តំបន់ត្រីកោណមាស ដែលរួម មាន១៣ខេត្ត ពោល គឺ៥ខេត្ត មកពីវៀតណាម បួនខេត្តមកពីប្រទេសឡាវ និង៤ខេត្តមកពីប្រទេសកម្ពុជា៕