Saturday, August 4, 2012

ក្រសួង​ពាក់ព័ន្ធ​ឯកភាព​គ្នា​បង្កើន​ល្បឿន​អនុវត្ត​គម្រោង​ដើម្បី​កាត់បន្ថយ​ផល​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​ឆ្នាំ​២០១២​

ភ្នំពេញ​ ៖ ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ស្ថាប័ន​ជាច្រើន​បាន​ឯកភាព​ថា​ ដើម្បី​កាត់បន្ថយ​នូវ​ផល​ប៉ះ​ពាល់​ជាយ​ថា ​ហេតុ​លើ​ការដ្ឋាន​ហេដ្ឋា​រចនាសម្ព័ន្ធ​រូបវន្ត​ដោយ​ទឹកជំនន់​ឆ្នាំ ​២០១២ ​ខាង​មុខ​នេះ​ គួរ​ត្រូវ​បង្កើន​ល្បឿន​ អនុវត្ត​គម្រោង​ឱ្យ​បាន​ឆាប់​ចប់ ​ដើម្បី​អាច​ប្រើប្រាស់​សម្រាប់​ធ្វើដំណើរ ​និង​ដឹកជញ្ជូន​ជា​ប្រក្រតី​ផង ​និង​ ជាទី​ទួល​សម្រាប់​ឱ្យ​ប្រជាជន​ស្នាក់នៅ​បណ្ដោះ​អាសន្ន​ផង​ ក្នុង​ករណី​ដែល​មាន​ទឹកជំនន់​ធំ​ខ្លាំង​ដែល​កន្លែង​ផ្សេងៗ​ក្បែរ​នោះ​ទទួលរង​នូវ​ការ​លិចលង់​នោះ​។​
កាលពី​ថ្ងៃទី ៣ ខែសីហា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី គាត ឈន់ រ​ដ្ឋុំ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការកំណត់​ប្រភេទ​ការដ្ឋាន ឬ​គម្រោង​ដែល​ត្រូវ​ចាត់វិធានការ ឲ្យ​ពន្យារពេល​ជួសជុល ឬ​សាងសង់​មុន​ទឹកជំនន់​ឆ្នាំ ២០១២ មកដល់ និង​ប្រភេទ​ការដ្ឋាន ឬ​គម្រោង ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​បន្តការងារ​ជួសជុល ឬ​សាងសង់​ក្នុង​ក្របខណ្ឌ​ឥណទាន​ថវិកា​ជំពូក ២១(​គម្រោង វិនិយោគ​ផ្ទាល់​)​នោះ​។​
​ ​យោងតាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឲ្យ​ដឹងថា កិច្ចពិភាក្សា​នេះ​ជារួម គឺ​ដើម្បី​ដកស្រង់​នូវ​បទពិសោធន៍ និង​មេរៀន​ដែល​បានទទួល​កាលពី​ទឹកជំនន់​ឆ្នាំ ២០១១ ក្នុង​គោល បំណង​ពង្រឹង​យន្តការ​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង បញ្ជៀ​ស​ឱ្យ​បានជា​អតិបរមា​នូវ​ហា​និ​- ភ័យ ដែល​អាច​នឹង​ប៉ះពាល់​ជាយថាហេតុ​ដល់​ការដ្ឋាន​ទាំងនោះ​នៅពេល​មាន​ទឹកជំនន់​ឆ្នាំ ២០១២ ខាង មុខ ។ ក្នុង​ស្មារតី​បង្កើន​ការទទួលខុសត្រូវ​រួម​លើ​ការងារ​គ្រប់គ្រង​ថវិកា និង​ការអនុវត្ត​គម្រោង អង្គប្រជុំ បាន​ឯកភាព​ឱ្យ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ពាក់ព័ន្ធ​ចុះ​វាយតម្លៃ​ការដ្ឋាន ឬ​គម្រោង​ដែល​ត្រូវអនុវត្ត ដើម្បី វិនិច្ឆ័យ​លើ​ស្ថានភាព​ជាក់ស្តែង​នៃ​ការដ្ឋាន​នីមួយៗ មុននឹង​ចាត់វិធានការ​អនុវត្ត​នោះ​។​
របាយការណ៍​ដែល​ផ្តល់​សម្រាប់​បណ្តាញសារព័ត៌មាន​ផ្សព្វផ្សាយ​នោះ​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ ២០១២ ឥណទាន​ថវិកា​ជំពូក ២១ មាន​ចំនួន ៧២០ ០០០ លាន​រៀល​ត្រូវបាន​វិភាជន៍​ដោយ​ផ្តល់​អាទិភាព សំខាន់​លើ​ការងារ​ជួសជុល និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ដូចជា ផ្លូវថ្នល់ ស្ពាន និង​ប្រព័ន្ធ​ធា​រា​- សាស្ត្រ ដែល​ក្នុង​នោះបាន​បែង​ចែកជូន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចំនួន ៣០០ ០០០ លាន រៀល​ក្រសួង​អភិវឌ្ឍន៍ជនបទ​ចំនួន ១៦០ ០០០ លាន​រៀល ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចំនួន ១៣០ ០០០ លាន​រៀល ដែល​គិត​ត្រឹម​ខែកក្កដា ឆ្នាំ ២០១២ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានផ្តល់ ធានា​ចំណាយ និង​ផ្តល់​បុរេប្រទាន​ជូន​ក្រសួង​ទាំង ៣ ដូចខាងក្រោមៈ​១-​បានផ្តល់​ធានា​ចំណាយ​ចំនួន ២៦៩ ៩៣០ លាន​រៀល និង​បុរេប្រទាន​ចំនួន ១២០ ៩២១ លាន​រៀល​សម្រាប់​គម្រោង​ចំនួន ៧៨ ក្នុង ខេត្ត​-​ក្រុង​ចំនួន ២២ ជូន​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដើម្បី​អនុវត្ត​ការងារ​ក្រោម​សមត្ថកិច្ច​របស់ ខ្លួន​។​២-​បានផ្តល់​ធានា​ចំណាយ​ចំនួន ១២៨ ៦៦៨ លាន​រៀល និង​បុរេប្រទាន​ចំនួន ៥០ ៦២១ លាន រៀល សម្រាប់​គម្រោង​ចំនួន ៥០ ក្នុង​ខេត្ត​ចំនួន ១៥ ជូន​ក្រសួង​អភិវឌ្ឍន៍ជនបទ ដើម្បី​អនុវត្ត​ការងារ ក្រោម​សមត្ថកិច្ច​របស់ខ្លួន​។​៣-​បានផ្តល់​ធានា​ចំណាយ​ចំនួន ១៤៣ ៩០៥ លាន​រៀល និង​បុរេប្រទាន ចំនួន ៥៧ ៣៧៧ លាន​រៀល​សម្រាប់​គម្រោង​ចំនួន ៤៤ ក្នុង​ខេត្ត​ចំនួន ១៨ ជូន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​អនុវត្ត ការងារ​ក្រោម​សមត្ថកិច្ច​របស់ខ្លួន ។​
របាយការណ៍​នោះ​និយាយថា អង្គ​ប្រជុំបាន​សង្កត់​ការពិភាក្សា​លើ​គម្រោង​ចំនួន ៩ ដែល​អាច មាន​ហានិភ័យ​ដោយ​ទឹកជំនន់​ឆ្នាំ ២០១២ ខាងមុខ ដែលមាន​ដូចជាៈ​១-​ក្រោម​សមត្ថកិច្ច​ក្រសួង​សា​ធារ​- ណ​ការ និង​ដឹកជញ្ជូន មានៈ​គម្រោង​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ ៦ ដោយ​ចាក់​កៅស៊ូ SBST ប្រវែង ២៥​គម ទទឹង ៤,៥​ម ក្នុងភូមិ​សាស្ត្រ​ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​គម្រោង​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ ៦ ដោយ​ចាក់​កៅស៊ូ DBST ប្រវែង ២៥ គ​.​ម ទទឹង ២ ម ក្នុងភូមិ​សាស្ត្រ​ស្រុក​សន្ទុក ខេត្តកំពង់ធំ ។ គម្រោង​ស្ថាបនា​ផ្លូវ​លេខ ៣១០ ប្រវែង ១០,៥ គ​.​ម ទទឹង ៨ ម ដែលមាន​ទីតាំង​តាម​ទន្លេមេគង្គ​ក្រោម ត្រើយ​ខាងកើត​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។​គម្រោង​ស្ថាបនា​ផ្លូវ​លេខ ១១០ ប្រវែង ២០ ១០១​ម ទទឹង ១០,៥​ម ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្អាង ខេត្តកណ្តាល​។​គម្រោង​ស្ថាបនា​កំណាត់​ផ្លូវ លេខ ៣៨២ ប្រវែង ៧ ០០០​ម ទទឹង ៩​ម ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក ល្វាឯម ខេត្តកណ្តាល ។​
២-​ក្រោម​សមត្ថកិច្ច​ក្រសួង​អភិវឌ្ឍន៍ជនបទ មានៈ​គម្រោង​ស្ថាបនា​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ចំនួន ០១ ខ្សែ ប្រវែង ៥ ០០០​ម ទទឹង ៧​ម ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​បូរី​ជលសារ ខេត្តតាកែវ ។​គម្រោង​សាង សង់ស្ពាន​បេតុង ២ កន្លែង ប្រវែង​សរុប ៣០​ម ទទឹង ៧​ម ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​កោះធំ ខេត្ត កណ្តាល​។​គម្រោង​សាងសង់​ស្ពានបេតុង ០១ កន្លែង ប្រវែង ១៨​ម ទទឹង ៧​ម ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក ព្រៃកប្បាស ខេត្តតាកែវ ។​គម្រោង​ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម ០១ ខ្សែ ប្រវែង ៤ ០០០​ម ទទឹង ៧​ម ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​មុខកំពូល ខេត្តកណ្តាល​៕​ស្នាយ​ពល​