Saturday, August 4, 2012

រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិបាល​ឡាវ​ថា ​និង​បញ្ជូន​មន្រ្តី​ជំនាញខាង​ផ្នែក​​សុខាភិបាល​ មក​ធ្វើ​ការ​រៀន​សូត្រ​ដោយ​ផ្ទាល់​ នៅក្នុង​មន្ទី​ពេទ្យបង្អែក ​ខេត្ត​សៀមរាប

រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិបាល​ឡាវ​ថា ​និង​បញ្ជូន​មន្រ្តី​ជំនាញខាង​ផ្នែក​​សុខាភិបាល​ មក​ធ្វើ​ការ​រៀន​សូត្រ​ដោយ​ផ្ទាល់​ នៅក្នុង​មន្ទី​ពេទ្យបង្អែក ​ខេត្ត​សៀមរាប 
          នៅ​ក្នុង​ដំណើរ​មក​ធ្វើ​ទស្សន​កិច្ច ​សិក្សា​ស្វែង​យល់ ​អំពី​ការ​គ្រប់​គ្រង​ប្រព័ន្ធ​ សុខា​ភិបាល នៅ​ក្នុង​មន្ទីរ​ពេទ្យ ​បង្អែក​ ខេត្ត​សៀមរាបកាស ​ពី​ថ្ងៃ​ទី​៣​ ខែ​សីហា ​ឯកឧត្តម EKSAVANG VONGVICHIT រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិបាល​ នៃ​សាធារណរដ្ឋ​ ប្រជាមានិ​ឡាវ បាន​ប្រសាសន៍​ថា ឯកឧត្តម និង​បញ្ជូន​មន្រ្តី​ជំនាញ​ សុខាភិបាល ​ឡាវ​មក​ធ្វើ​ការ​រៀន​សូត្រ ​ដោយ​ផ្ទាល់ ​នៅក្នុង​មន្ទីពេទ្យបង្អែក​ ខេត្ត​សៀមរាប​ នៅ​​​ពេល​ខាង​មុខ​ឆាប់​ៗនេះ បន្ទាប់​ពី​ឯកឧត្តមបាន​ទស្ស​នា ​នៅ​គ្រប់​អាគារ​របស់​ មន្ទីរ​ពេទ្យ​បង្អែក​នេះ​រួច​មកឃើញ​ថា​ នៅ​ក្នុង​មន្ទីពេទ្យបង្អែក​ ខេត្ត​សៀមរាប​នេះ ​មាន​បទពិសោធន៍​ល្អ​ៗជា​ច្រើន​ ដែល​​​ក្រសួង​សុខា​ភិបាល ​នៃ​សាធារណ រដ្ឋ​ ប្រជាមានិ​ឡាវ ចង់បាន​ ដូចជា​ការ​គ្រប់​គ្រង​ ​ការ​ផ្តល់​សេវា​ព្យាបាល​ និង​ការ​ជួយ​សង្គ្រោះ​ជន​ក្រី​ក្រ។
ឯកឧត្តម ក៍​បាន​ធ្វើ​ការ​កោត​សសើរ​​ ចំពោះ​មន្ទីរ​ពេទ្យ​បង្អែក ​ខេត្ត​សៀមរាប ដែល​មាន​ស្នាដៃ​ល្អ​ ក្នុង​ការ​ស្វែង​រក​ជំនួយ ពី​ដៃ​គូរ​នានា ដើម្បី​ចូល​រួម​ចំណែក​ជាមួយ ​រាជ​រដ្ឋា​ភិបាល​ ក្នុង​ធ្វើអោយ​វិស័យ​សុខា​ភិបាល ​មាន​ការ​រីក​ចំរើន​គួ​រ​អោយ​​កត់​សំគាល់​ ហើយ​ការ​ងារ​ទំាង​នេះ ​ក្រសួង​សុខាភិបាល​ឡាវ​ និង​យក​ទៅ​ធ្វើ​ជា​បទ​ពិសោធ​ន៍​។ 
          លោក​ ក្រូស សារ៉ាត់ ប្រធាន​មន្ទីរ​សុខា​ភិបាល​ ខេត្ត​សៀមរាប​ បាន​អោយ​ដឹង​ថា នៅក្នុង ១ខែមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប មានអ្នកជំងឺ ចូលមកសំរាកព្យាបាល ចំនួន១៤០០នាក់ ហើយក្នុង១ថ្ងៃ មានអ្នកជំងឺចូល មកសំរាកព្យាបាលប្រមាណជា៤០ ទៅ៥០នាក់ នៅក្នុងចំណោមអ្នកជំងឺទំាង  មានប្រមាណជា ១៥% គឺមកពី បណ្តាខេត្ត ផ្សេងៗ ដូចជាមកពី ខេតបាត់ដំបង ឧត្តរមានជ័យ ព្រះវិហា បន្ទាយមានជ័យ និងខេត្ត កំពង់​ធំ លោក បានបន្តថា ការដែលប្រជាពលរដ្ឋ ខេត្តផ្សេង មកទទួលការព្យាបាល នៅមន្ទីរពេទ្យ បង្អែក ខេត្តសៀមរាប ដោយ សារតែមន្ទីរពេទ្យនេះ មានសេវាព្យាបាលមួយ ចំនួនដែលមន្ទីរពេទ្យផ្សេៗ មិនទាន់មាន ដូចជា កាវះកាត់ឆ្អឹង ការវះចស់ពោះ ដោយមិន បាច់បើកពោះក្នុងការកាត់ប្រមាតជាដើម។