Saturday, August 4, 2012

បិទ​វគ្គ​បណ្ដុះ​បណ្ដាល​កសិកម្ម​ចម្រុះ​គ្រួសារ​ខ្នាត​តូច​ដល់​នាយ​ទាហាន​ចំណុះ​ភូមិ​ភាគ​ទី​៥

បន្ទាយមានជ័យ ​៖ ​ល្ងាច​ថ្ងៃទី​៣​ ខែ​សីហា ឆ្នាំ​២០១២ ​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ​បា​នរៀបចំ​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​កសិកម្ម​ចំរុះ​គួសារ​ខ្នាត​តូច​ដល់​នាយទាហាន និង​ពលទាហាន​ចំណុះ​យោធភូមិភាគ​ទី​៥ ​ក្រោម​ការ​ជួយឧបត្ថម្ភ​របស់​កងទ័ពជើងគោក​ថៃ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍​ឯក ព្រហ្ម​មរណៈ មេបញ្ជាការរង​ទ័ពជើងគោក លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ុ​រ៉ា​វ៉ា​ត់បុ​ត្រ​វង្ស ​អគ្គនាយក​ទីចាត់ការ​ទំនាក់ទំនង​ពិសេស​មណ្ឌល​ប្រតិបត្តិការ​សឹក​ទ័ពជើងគោក​ភូមិន្ទ​ថៃ ព្រមទាំង​មេបញ្ជាការ​ និង ​ពលទាហាន​ជា​ច្រើនរូប​ក៏​ចូលរួម​ផងដែរ។
​ ​លោក ព្រហ្ម មរណៈ បាន​និយាយ​ថា ​លោក វរសេនីយ៍ទោ ទ័ពជើងគោក​ថៃ ឈ្មោះ ណាត់​ដា​ណៃ​ផា​ខាំ​ដែល​ជា​គ្រូ​មាន​ទេពកោសល្យ ​បទពិសោធន៍ ​បច្ចេកទេស​ ខ្ពស់​ខាង​កសិកម្ម បានមក​បង្ហាត់បង្ហាញ​នូវ​បទពិសោធន៍​ល្អៗ អំពី​ការងារ​កសិកម្ម ឲ្យ​ដល់​កម្មសិក្សា ការី​សម្រាប់​ប្រើប្រាស់ និង អនុវត្ត​ដើម្បី​កាត់បន្ថយ​ភាព​ខ្វះខាត​ដល់​កងទ័ព​ក្នុង​ពេលនេះ លោក ព្រហ្ម​មរណៈ បាន​និយាយ​បន្តថា ក្រោម​កិច្ច​សហប្រតិបត្តិការ និង សម្ព័ន្ធភាព​ដ៏​ល្អ​រវាង​កងទ័ពជើងគោក​ថៃ និង កម្ពុជា​ដែល​ធ្លាប់​មាន​ជា​យូរណាស់​មកហើយ​រហូត​ក្លាយជា​មិត្ត កងទ័ព​នៃ​ប្រទេស​ទាំង​២ និង ចូលរួម​រក្សា​បាន​នូវ​សន្តិភាព​ក្នុង​តំបន់​ដោយ​ផ្អែកលើ​ភាព​យោគយល់ និង គោរព​គ្នា​ទៅវិញទៅមក​។ ការដែល​កងទ័ពជើងគោក​ថៃ​បាន​មក​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​កសិកម្ម​គ្រួសារ​ខ្នាត​តូច​នៅ​យោធភូមិភាគ​ទី​៥ នេះ ជា​ការ​អនុវត្តន៍​សេដ្ឋកិច្ច​គ្រប់គ្រាន់​ជូន​នាយទាហាន នាយ​ទ​ហាន​រង និង ពលទាហាន ដែល​ប្រព្រឹត្តិ​ទៅ​អស់​រយៈពេល​៥​ថ្ងៃ​កន្លង​មកនេះ​ឃើញថា​ វគ្គ​បណ្ដុះបណ្ដាល​នេះ​ ដំណើរការ​បាន​យ៉ាងសកម្ម និង មមាញឹក​។ ទោះបី​វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​រយៈពេល​ខ្លី​យ៉ាងណាក៏ដោយ ប៉ុន្តែ​យើង​បានទទួល​លទ្ធផល​ល្អ ជារួម​អស់លោក​ជា​កម្មសិក្សា​រកា​រី មានចំណេះដឹង ចំណេះធ្វើ ដែល​អាច​វាយ​តម្លៃថា​ទទួល​បាន​ជោគជ័យ​ជាទី​មោទនៈ​។ លោក​ព្រហ្ម​មរណៈ​បាន​និយាយ​បន្តថា ក្នុង​ឆ្នាំ​២០១២​នេះ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​បាន​ខិតខំ​ពូនជ្រំ​ភាព​ធានា​ដល់​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​តាម​បណ្ដា​ព្រំដែន​ ក៏ដូចជា​ផ្ទៃ​ជា​ភូមិសាស្ត្រ​នៃ​ប្រទេស​ទាំង​២៕