Saturday, August 4, 2012

វ៉ា​ស៊ី​ន​តោន​និង​ប៉េ​កាំ​ង​ប៉ះទង្គិច​គ្នា​នៅ​ទ្វីបអាហ្វ្រិក

ដោយ​ ៖ ម៉ែវ​​ សាធី ថ្ងៃទី 04 សីហា 2012ម៉ោង 12:59:07
​កាលពី​ថ្ងៃ​ទី​៣​ ខែសីហា​ រដ្ឋាភិបាល​ទី​ក្រុង​ប៉េ​កាំ​ង​បង្ហាញ​ការ​មិន​ពេញចិត្ដ​ទៅ​ នឹង​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​ លោកស្រី​ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ពេល​បំពេញ​ទស្សនកិច្ច​នៅ​ទ្វីប​អាហ្វ្រិក​ថា​ “​ទីក្រុង​ប៉េ​កាំ​ង​យកចិត្ដ​ទុក​ ដាក់​ទៅ​លើ​ទ្វីបអាហ្វ្រិក​គឺ​ដោយសារ​តែ​ ធនធានធម្មជាតិ​ដ៏​សម្បូរ​បែប​នៅ​ទី​នេះ​ តែ​ប៉ុណ្ណោះ​”​ ។​ ទាំងនេះ​ជា​សកម្មភាព​ថ្មី​ បំផុត​របស់​អា​មេ​រិ​ក​បង្ក​ឱ្យ​ទំនាក់ទំនង​ ប្រទេស​ទាំង​ពីរ​ប្រឈម​នឹង​ខ្យល់ព្យុះ​សារ​ ជា​ថ្មី​ ។​ 
​មាន​ប្រសាសន៍​នៅ​ក្នុង​ប្រទេស​ សេនី​ហ្គា​ល​ លោកស្រី​គ្លី​ន​តុ​ន​ បាន​បញ្ជាក់​ ដោយ​មិន​លើក​ដោយ​មិន​លើក​ចំ​ឈ្មោះ​ ប្រទេស​ចិន​មក​និយាយ​នោះ​ឡើយ​ដោយ​ លោកស្រី​បាន​បញ្ជាក់​ថា​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​ចង់​មាន​ទំនាក់ទំនង​ដៃគូ​កាន់តែ​ល្អ​ជាង​នេះ​ថែម​ទៀត​ មិនមែន​កាត់​បន្ថយ​ទំនាក់ទំនង​នោះ​ឡើយ​។​ លោកស្រី​បញ្ជាក់​ទៀត​ថា​ “​អស់​ជំនាន់​”​ អ្នក​ក្រៅ​ចង់​ប្រមូល​ យក​ធនធានធម្មជាតិ​នៅ​ទ្វីបអាហ្វ្រិក​ ។​
​សម្ដី​របស់​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ បាន​ធ្វើ​ឱ្យ​ព័ត៌មាន​ចិន​ផ្សព្វផ្សាយ​ថា​ ដំណើរ​ទស្សនកិច្ច​ទៅ​អាហ្វ្រិក​របស់​លោក​ ស្រី​ជា​ការ​ប៉ុនប៉ង​បង្ក​ឱ្យ​មាន​វិវាទ​រវាង​ ចិន​នឹង​ទ្វីបអាហ្វ្រិក​តែ​ប៉ុណ្ណោះ​។​ សារព័ត៌​មាន​ចិន​ដែល​បាន​ដកស្រង់​អត្ថាធិប្បាយ​ ដែល​ផ្សាយ​ជា​ភាសា​អង់គ្លេស​មួយ​ថា​ “​ការ​ដែល​លោកស្រី​គ្លី​ន​តុ​ន​ធ្វើ​ព្រងើយ​ ចំពោះ​ការ​ពិត​ ឬ​ក៏​ជ្រើសរើស​យក​វិធី​ សាស្ដ្រ​ញុះញង់​ដោយ​បាន​និយាយ​ថា​ ចិន​ មាន​បំណង​ចង់​ប្រមូល​យក​ធនធាន​ធម្ម​ ជាតិ​ពី​ទ្វីបអាហ្វ្រិក​គឺ​ពិតជា​មិន​ពិត​នោះ​ឡើយ​ ។​ ពិតជា​រឿង​អស់សំណើច​ ប្រទេស​ មហាអំណាច​លោក​ខាងលិច​មួយ​នេះ​ ទើប​ស័ក្ដិ​សមជា​មនុស្ស​ក្រៅ​ ដោយ​ ប្រទេស​មហាអំណាច​នោះ​បាន​ទៅ​កាន់​ ពិភពលោក​ ហើយ​ប្រមូល​យក​ធនធាន​ ធម្មជាតិ​ស្ទើរតែ​អស់​ទៅ​ហើយ​ រួច​វេច​ សម្ពាយ​ចាក​ចេញពី​ប្រទេស​នេះ​ ដោយ​បន្សល់​ទុក​តែ​បន្ដិចបន្ដួច​ប៉ុណ្ណោះ​”​ ។​
​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទ្វីបអាហ្វ្រិក​របស់​លោកស្រី​គ្លី​ន​តុ​ន​ ជា​ផ្នែក​មួយ​នៃ​ការ​ផ្សាយពាណិជ្ជកម្ម​របស់​អា​មេ​រិ​ក​ និង​ពង្រឹង​ទំនាក់ទំនង​ផ្នែក​នយោបាយ​ជាមួយ​ ប្រទេស​នេះ​ ដូច​ជា​ការ​ប៉ុនប៉ង​ជំនួស​ តំណែង​របស់​ចិន​ ខណៈ​ដែល​ទីក្រុង​ប៉េ​កាំ​ង​ បង្កើន​ឥទ្ធិពល​ខ្លាំង​ឡើង​នៅ​តំបន់​ទ្វីប​ អាហ្វ្រិក​។​ ប្រធានាធិបតី​ចិន​ ហ៊ូ ជីន​តា​វ​ កាលពី​ខែកក្កដា​បាន​ស្នើ​ឱ្យ​បណ្ដា​ប្រទេស​ ទ្វីបអាហ្វ្រិក​ខ្ចីប្រាក់​ប្រមាណ​២០​ពាន់​ លាន​ដុល្លារ​ក្នុង​រយៈពេល​ប្រមាណ​២០​ ឆ្នាំ​ខាង​មុខ​ ។​ សកម្មភាព​នោះ​បាន​ធ្វើ​ឱ្យ​ បណ្ដា​ប្រទេស​លោក​ខាងលិច​ ពិសេស​គឺ​អា​មេ​រិ​ក​ខ្លាច់​ចិន​ដណ្ដើម​យក​ឥទ្ធិពល​ របស់​ខ្លួន​នៅ​ទីនោះ​ ។​
​សកម្មភាព​ខាងលើ​នឹង​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ទីក្រុង​ប៉េ​កាំ​ង​នឹង​វ៉ា​ស៊ី​ន​តោន​ កាន់តែ​ជួប​ខ្យល់ព្យុះ​ខ្លាំង​ថែម​ទៀត​ ខណៈ​ ដែល​ប្រទេស​ទាំង​ពីរ​នៅ​មាន​ចំណុច​ជា​ ច្រើន​មិន​ចុះសម្រុង​នឹង​គ្នា​ ពិសេស​គឺ​ពាក់ព័ន្ធ​នឹង​វិវាទ​សមុទ្រ​ចិន​ខាងត្បូង​ ក៏​ដូច​ជា​ការ​លក់​សព្វាវុធ​ទៅ​ឱ្យ​កោះ​តៃវ៉ាន់​ជាដើម​ ៕