Sunday, August 12, 2012

ខ្សឹប​ដាក់​ត្រចៀក​ ៖​ លោក​ជុំ​ ហេង​ កំពុង​តម្រូវ​ឱ្យ​​នគរបាល​សេដ្ឋកិច្ច​ប្រមូលប្រាក់​​ពី​បទល្មើស​សេដ្ឋកិច្ច​ចំនួន​៤​ខេត្ដ​

លោក​ជុំ​ ហេង​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ក្រសួងមហាផ្ទៃ​កំពុង​មាន​មោទនភាព​ស្រប​ពេល​ដែល​គាត់​មាន​តួនាទី​គ្រប់គ្រង​ មន្ដ្រី​នគរបាល​សេដ្ឋកិច្ច​ក្រសួង​ ដែល​ឈរជើង​ចំនួន​៤​ខេត្ដ​ គឺ​ខេត្ដព្រៃវែង​,​ រតនគិរី​,​ មណ្ឌលគិរី​ និង​ខេត្ដស្ទឹងត្រែង​ បំពេញភារកិច្ច​ជា​អ្នក​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​។​ ប៉ុន្ដែ​វត្ដមាន​របស់​មន្ដ្រី​នគរបាល​សេដ្ឋកិច្ច​ទាំងនោះ​ បែរជា​ដាក់​ប៉ុស្ដិ៍​ចាំ​យក​លុយ​ ពី​ឡាន​ដឹកឈើ​ទៅ​វិញ​ ។​
ពី​មុន​អ្នកគ្រប់គ្រង​នគរបាល​សេដ្ឋកិច្ច​៤​ខេត្ដ​ខាងលើ​ គឺ​ឈ្មោះ​សួន​ សុគន្ធ​ ប៉ុន្ដែ​ ពេល​នេះ​ត្រូវ​ថ្នាក់លើ​តម្រូវ​ឱ្យមក​អង្គុយ​អាន​កាសែត​ បន្ទាប់​ពី​មានរឿង​អាស្រូវ​ ច្រើន​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ពង្រាយ​កូនចៅ​ប្រមូលប្រាក់​ពី​រថយន្ដ​ដឹកឈើ​ខុសច្បាប់​ និង​ឈ្មួញ​ដឹក​ទំនិញ​ ។​ បច្ចុប្បន្ន​ខេត្ដ​ខាងលើ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​លោក​ជុំ​ ហេង​ ដែល​ជា​កូនប្រសា​អ្នកធំ​១​រូប​ផង​ដែរ​នៅ​ក្រសួងមហាផ្ទៃ​ កំពុង​តែ​អនុវត្ដន៍​ផ្ទុយ​ពី​ គោលការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ ខណៈ​មាន​វត្ដមាន​មន្ដ្រី​នគរបាល​ សេដ្ឋកិច្ច​ក្រសួង​ ក្រោម​ឱវាទ​របស់​គាត់​ប្រឹង​តែ​ខាង​យកចិត្ដទុកដាក់​ប្រមូលប្រាក់​ ពី​ក្រុម​ឈ្មួញ​ដឹកឈើ​ល្មើសច្បាប់​ ។​ គេ​បាន​លើក​ឡើង​ថា​ មួយ​រយៈ​នេះ​ លោក​ជុំ​ ហេង​ បាន​ផ្ដល់​អាទិភាព​ដ៏​ធំធេង​ឱ្យ​ឪពុកមា​សាច់ថ្លៃ​របស់​គាត់​ ឈ្មោះ​ឈៀង​ សុភាព​ គឺជា​អ្នក​ចាំ​ប្រមូលប្រាក់​រាល់​សកម្មភាព​របស់​មន្ដ្រី​នគរបាល​ទាំងនោះ​ដាក់កុង​ត្រូល​ ជជុះ​ ។​ 
ចំណុច​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ មន្ដ្រី​នគរបាល​រួម​ទាំងគ្រប់​គ្រង​ទៅ​លើ​មន្ដ្រី​នគរ​ បាល​មិន​បាន​ទទួលខុសត្រូវ​រាល់​ចំណាត់ការ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ និង​ រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​ឈ្មួញ​ថា​ វត្ដមាន​របស់​នគរបាល​សេដ្ឋកិច្ច​នៅ​ក្នុង​ ខេត្ដ​ចំនួន​៤​ខាងលើ​ គ្រាន់តែ​មាន​តួនាទី​គាប​សង្កាត់​បង្ខំ​ឱ្យ​ឈ្មួញ​បង់ប្រាក់​តែ​ប៉ុណ្ណោះ​។​ 
គេ​បានឃើញ​អំពី​សកម្មភាព​របស់​នគរបាល​សេដ្ឋកិច្ច​ក្រសួង​ដាក់​ប៉ុស្ដិ៍​នៅ​ ចំណុច​ផ្លូវបំបែក​អូរ​ពងមាន់​ ខេត្ដស្ទឹងត្រែង​ ដែល​មាន​ឡាន​កាម​រី​បា​ឡែ​ន​ ពណ៌​ខ្មៅ​ មួយ​គ្រឿង​សម្រាប់​ប្រដេញ​ឡាន​ដឹកឈើ​ និង​មន្ដ្រី​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ចល័ត​ក្នុង​ ខេត្ដ​ ក៏​ដូច​ជា​នៅ​តាម​ដង​ទន្លេ​ចាំ​ប្រមូលប្រាក់​តាម​ទូក​ ។​ សុទ្ធតែ​បង្ហាញ​ពី​ភាព​ អនាធិបតេយ្យ​ ។​ 
ដោយឡែក​នៅ​ខេត្ដ​មណ្ឌល​គី​រី​ នគរបាល​សេដ្ឋកិច្ច​២​នាក់​កំពុង​ប្រមូលប្រាក់​ យ៉ាង​សកម្ម​ពី​ក្រុម​ឈ្មួញ​ដែល​បាន​ដឹក​ជញ្ជូន​ឈើ​ទៅ​វៀតណាម​ ដូច​ជា​នៅ​ច្រក​ដាំ​ ងាំ​,​ ច្រករបៀង​ និង​ច្រក​ទ្វេរ​ភាគី​នៅ​ក្នុងស្រុក​កែវ​សីមា​ ។​ បើ​នៅ​ក្នុង​ទីរួមខេត្ដ​ មន្ដ្រី​នគរបាល​ទាំងនោះ​ចល័ត​ចុះឡើង​ និង​ជះ​ឥទ្ធិពល​អាក្រក់​ប៉ះពាល់​ទៅ​នឹង​ថ្នាក់​ ដឹកនាំ​ ស្រប​ពេល​ដែល​ពួក​គេ​គិតតែ​ចាំ​ប្រមូល​លុយ​ពី​ឡាន​ដឹកឈើ​ ។​ ចំពោះ​នៅ​ ខេត្ដព្រៃវែង​វិញ​ គេ​ក៏​បានឃើញ​ផង​ដែរ​ពី​ករណី​ឈើ​ឆ្លងកាត់​ពី​ខេត្ដកំពង់ចាម​ចូល​ ខេត្ដព្រៃវែង​ និង​ការ​ហូរ​ចូល​នូវ​ម៉ូតូ​គេចពន្ធ​តាម​ច្រក​នៅ​ស្រុក​កំចាយមា​ និង​ស្រុក​ មេ​សាង​ ។​ ដូច្នេះ​វត្ដមាន​របស់​មន្ដ្រី​នគរបាល​សេដ្ឋកិច្ច​មិនមែន​មាន​ន័យ​ថា​ ទប់​ ស្កាត់​បទល្មើស​ទាំងនោះ​ទេ​ គឺ​ប្រឹង​យ៉ាងណា​រក​ចំណូល​ឱ្យ​បាន​ ដើម្បី​យក​ទៅ​បំពេញ​ តម្រូវការ​ដែល​ថ្នាក់លើ​បាន​កំណត់​សម្រាប់​ការ​មក​ឈរជើង​របស់​ពួក​គេ​ ផ្ទុយ​ពី​ គោលការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ ។​ ម្យ៉ាងវិញទៀត​ លោក​ជុំ​ ហេង​ កំពុង​មាន​មោទនភាព​គ្រប់គ្រង​នគរបាល​សេដ្ឋកិច្ច​ក្រសួង​ចំនួន​៤​ខេត្ដ​ ហើយ​មាន​ ឥទ្ធិពល​បន្ទាប់​ពី​ត្រូវជា​កូនប្រសា​ថ្នាក់លើ​នៅ​ក្នុង​ក្រសួងមហាផ្ទៃ​នេះ​ ៕