Sunday, August 12, 2012

រថយន្ដ​បែន១គ្រឿង​ដឹក​គ្រញូង​ពេញ​ណែន​ត្រូវ​កំលាំងចំរុះ​របស់​ខណ្ឌរ​ដ្ធ​បាល​ព្រៃឈើ​ខេត្ត​បង្ក្រាប

ព្រះវិហារ ៖ កំលាំង​សមត្ថកិច្ច​ជំនាញ​ចំរុះ១ក្រុម​ដឹកនាំ​ដោយ​លោក​អ៊ិត​ ភូម្រា ​នាយរង​ខណ្ឌរ​ដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​ទទួល​ប​ន្ទុ​ករួ​ម​សហការ​​គ្នា​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ ដោយ​ចាប់​ឃាត់​បាន​រថយន្ដ​បែន​ល្មើស១គ្រឿង​ម៉ាក​ហ៊ី​ណូ ​ពណ៌​ស ​ដឹកជញ្ជូន​គ្រញូង​ពេញ​ណែន​ចេញពី​ស្រអែម​ឆ្ពោះ​ទៅ​​ខេត្តកំពង់ធំ ​ពាក់​ស្លាក​លេខ​ខេត្ត​ព្រះសីហនុ​៣A-០៧២៧ កាលពី​វេលា​ម៉ោង៩និ១០នាទី​ព្រឹក​ថ្ងៃទី១១ សីហា ២០១២ នៅ​ចំណុច​ច្រក​.កដប​ភ្នំ​ដែក ​ស្រុក​រវៀង ​ស្ថិតនៅ​ភូមិ​រំចេក​ឃុំ​រមណីយ​ស្រុករ​វៀង​ ចំណែក​តៃកុង​បាន​រត់គេចខ្លួន។
បន្ទាប់ពី​បង្ក្រាបបាន​ភ្លាម​សមត្ថកិច្ច​ជំនាញ​រួមមាន​មេព្រៃ​មន្ដ្រី​បរិស្ថាន​ដែន​ជំរក​សត្វព្រៃ​បឹង​ពែរ​ កំលាំង​កងរាជអាវុធហត្ថ​បាន​បញ្ជូន​យកមក​រក្សាទុក​នៅ​ទីកន្លែង​ខណ្ឌរ​ដ្ឋ​បាល​ព្រៃឈើ​ខេត្ត​ដើម្បី​រើ​ទំលាក់​ឈើ​​ពី​​រថយន្ដ​ធ្វើការ​រាប់​និង​វាស់វែង ​ហើយ​រឹបអូស​ទុកជា​ទ្រព្យសម្បត្តិ​របស់រ​ដ្ឋ​​។
ការ​ចរាចរ​គ្រញូង​ប៉ុន្មាន​ថ្ងៃនេះ​នៅ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​កក្រើក​ខ្លាំង​ទ្បើង​វិញ​ជាពិសេស​នៅ​ច្រក​អានសេះ​ដែលមាន​ច្រករបៀង​ជាប់​ទឹកដី​ថៃ​ សំបូរ​ប្រភពដើម​គ្រញូង​ដូចជា​ចំណុច​ច្រក​ពងចាប​ច្រក​អណ្ដូង​រយ​ច្រក​ព្រលាន​តាសេក​និង​ច្រករបៀង​​នៅ​ចំ​ពីមុខ​ប៉ុស្ដិ៍​ស្នាក់ការ​ដឺ​បេ​កងទ័ពជើងគោក​។ ​ឈ្មួញ​ឈើ​​ឈ្មោះ​ណាក់​​ តែង​​ប្រមូល​ឈើ​ទាំង​នោះ​បន្ដ​យកទៅ​ស្ដុក​ទុក​ក្នុង​ឃ្លាំង​ក្រុមហ៊ុន១កន្លែង​នៅ​​ជាប់​ផ្លូវជាតិ​លេខ៦២ ក្នុង​ឃុំ​ស្រអែម ​ស្រុក​ជាំ​ក្សាន្ដ ​ប៉ុន្ដែ​គ្មាន​សមត្ថកិច្ច​ជំនាញ​​ណា​ម្នាក់​ហ៊ាន​ទៅ​ក្បែរ​និង​ប៉ះពាល់​បាន​ទ្បើ​យ។ នេះ​តាម​ការរាយការណ៍​និង​អះអាង​ច្បាស់​ពី​ប្រជា​ពលរ​ដ្ឋ​រស់នៅ​ស្រអែម។
ទោះបីជា​យ៉ាងណា​ថ្នាក់ដឹកនាំ​ខណ្ឌរ​ដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​នៅតែ​ខំព្យាយាម​តាមដាន​បង្ក្រាប​បទល្មើស​ព្រៃឈើ​អោយ​អស់ពី​សមត្ថភាពផងដែរ​៕