Sunday, August 12, 2012

ខ្សឹប​ដាក់​ត្រចៀក​ ៖​ ប្រជាពលរដ្ឋ​រិះគន់​ថា​ មេ​ប៉ុស្ដិ៍​​ទឹកល្អក់​១​ នៅ​ពីក្រោយ​បន​ល្បែង​ស៊ីសង​ប្លុក​ផ្លូវ​រថភ្លើង​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ សង្កាត់​ទឹកល្អក់​១​ ខណ្ឌ​ ទួល​គោក​ បាន​រិះគន់​យ៉ាង​ខ្លាំង​ ទៅ​លើ​អាជ្ញាធរ​ និង​សមត្ថកិច្ច​មិន​បាន​បង្ក្រាប​ទីតាំង​ បន​ល្បែង​មួយ​កន្លែង​របស់​លោក​តាឡុ​ង​ ។​ មិនតែប៉ុណ្ណោះ​ បែរជា​លេចឮ​ថា​ មេ​ ប៉ុស្ដិ៍​ទឹកល្អក់​ទី​១​ បែរជា​ពាក់ព័ន្ធ​នឹង​បន​ល្បែង​នេះ​ទៅ​វិញ​ ។​
គេ​បានឱ្យ​ដឹង​ថា​ បន​ល្បែង​របស់​តាឡុ​ង​ក្នុង​១​ថ្ងៃៗ​ មាន​អ្នក​ញៀន​ល្បែង​ដ៏​ច្រើន​ ចូល​លេង​ ក្នុង​នោះ​ម្នាក់ៗ​ចាញ់​ឈ្នះ​រាប់​ពាន់​ដុល្លារ​ មាន​ដូច​ជា​ប្រភេទ​បៀ​អុង​ឌូ​ និង​ល្បែង​ជា​ច្រើន​មុខ​ទៀត​ យ៉ាង​ហោច​ណាស់​ក៏​ក្នុង​១​ទឹកៗ​គេ​ចាក់​ពី​៥​ដុល្លារ​ឡើង​ ទៅ​ ។​ ដូច្នេះ​ម្ចាស់ផ្ទះ​បាន​កំរៃ​ពី​អ្នកលេង​យ៉ាងច្រើន​ក្នុង​១​ថ្ងៃៗ​ អាច​ជា​ការ​បំពេញ​ តម្រូវការ​របស់​នគរបាល​មូលដ្ឋាន​ផង​ដែរ​ ។​
ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​ បន​ល្បែង​ជា​ប្រភព​ផ្ដើម​ចេញ​ឱ្យ​មាន​បទល្មើស​ ចុះបើ​សមត្ថកិច្ច​មូលដ្ឋាន​នៅ​ពីក្រោយ​បន​ល្បែង​នេះ​ទៅ​ហើយ​ អ្នក​ណា​ជា​អ្នក​បង្ក្រាប​ បន​ល្បែង​ខុសច្បាប់​ ដើម្បី​សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ សន្ដិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ មូលដ្ឋាន​?​ ម្យ៉ាងវិញទៀត​ ជា​និច្ចកាល​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក​ តែងតែបាន​ណែនាំ​ឱ្យ​មន្ដ្រី​ និង​សមត្ថកិច្ច​មូលដ្ឋាន​អនុវត្ដន៍​គោលនយោបាយ​ភូមិ​-​ សង្កាត់​មាន​សុវត្ថិភាព​ ដោយ​ផ្ដោត​ទៅ​លើ​ការ​លុប​បំបាត់​បន​ល្បែងស៊ីសង​ បង​ តូច​បងធំ​ អំពើ​ចោរកម្ម​ ប្លន់​គ្រប់​បែប​យ៉ាង​ ដើម្បី​សុវត្ថិភាព​ការ​រស់នៅ​របស់​ ប្រជាពលរដ្ឋ​ ។​
ប្រសិនបើ​នាយ​ប៉ុស្ដិ៍​ទឹកល្អក់​ទី​១​ ពិតជា​នៅ​ពីក្រោយ​ខ្នង​ទីតាំង​បន​ល្បែង​របស់​ តាឡុ​ង​ ដូច​អ្វី​ដែល​ប្រជាពលរដ្ឋ​នៅ​អម​សងខាង​ផ្លូវ​រថភ្លើង​រិះគន់​មែន​នោះ​ គាត់​ អាច​ប្រឈម​នឹង​ការ​ស្ដីបន្ទោស​ពី​ថ្នាក់លើ​ ក៏​ដូច​ជា​មាន​ចេតនា​ណាមួយ​បង្កើត​ឱ្យ​ មាន​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន​របស់​គាត់​ ពីព្រោះ​បន​ល្បែង​គឺជា​ឧបសគ្គ​ដ៏​ធំ​ដែល​ ប្រជាពលរដ្ឋ​ស្អប់ខ្ពើម​ ។​ ដូច្នេះ​អា​ជ្ញា​ធរ​ និង​សមត្ថកិច្ច​គួរតែ​ចាត់វិធានការ​លុប​ បំបាត់​ឱ្យ​ស្រប​ទៅ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ ។​ ម្យ៉ាងវិញទៀត​ទីតាំង​បើក​ បន​ល្បែង​របស់​តាឡុ​ង​នេះ​តែងតែ​កើត​មាន​វាយតប់​ ចោរកម្ម​ និង​អំពើ​ហិង្សា​ជា​ ញឹកញាប់​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​ភ័យ​ខ្លាច​ និង​អស់ជំនឿ​ទៅ​លើ​អាជ្ញាធរ​ ក៏​ ដូច​ជា​សមត្ថកិច្ច​ មិន​បាន​យកចិត្ដទុកដាក់​បង្ក្រាប​ចំពោះ​បទល្មើស​ដែល​កើត​មាន​ នៅ​ក្នុង​មូលដ្ឋាន​ទាំងនោះ​ ៕