Sunday, August 12, 2012

ខ្សឹប​ដាក់​ត្រចៀក​ ៖​ អំពើ​ពុក​រលួយ​កើត​មាន​​នៅ​ក្នុង​នាយកដ្ឋាន​នីតិកម្ម​នៃ​​ក្រសួងកសិកម្ម​

​មន្ដ្រីរាជការ​ជា​ច្រើន​បាន​លើក​ឡើង​អំពី​អំពើ​ពុក​រលួយ​នៅ​ក្នុង​នាយកដ្ឋាន​នីតិកម្ម​ នៃ​ក្រសួងកសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​ ដែល​ចាត់​ទុក​ថា​ អំពើ​ពុក​រលួយ​នេះ​ មិន​ទាន់​កំណែទម្រង់​លុប​បំបាន​នៅឡើយ​ពី​លោក​រដ្ឋមន្ដ្រី​ ។​
មន្ដ្រី​បាន​បញ្ជាក់​ថា​ កន្លង​មក​ ក៏​ដូច​ជា​បច្ចុប្បន្ន​នេះ​ ស្រប​ពេល​ដែល​នាយកដ្ឋាន​ នីតិកម្ម​ មាន​ភារកិច្ច​ផ្ដល់​អាជ្ញា​បណ្ណ​នាំ​ចេញ​ នាំ​ចូល​ជី​កសិកម្ម​ និង​ចំណី​សត្វ​ទូ​ទាំង​ ប្រទេស​ ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក​អ៊ុ​ក​ ស៊ី​ផា​ន​ ប្រធាន​នាយកដ្ឋាន​នីតិកម្ម​ ដ៏​មាន​ឥទ្ធិពល​នោះ​ បាន​ក្លាយទៅជា​ការ​គាបសង្កត់​ជំរិត​ទារប្រាក់​រាល់​ការ​ចេញ​ អាជ្ញា​បណ្ណ​នាំ​ចេញ​ នាំ​ចូល​ជីគីមី​ និង​ចំណី​សត្វ​ ដែល​អំពើ​ពុក​រលួយ​បែប​នេះ​កើត​ មាន​ពេញបន្ទុក​តែ​ម្ដង​នៅ​ក្នុង​នាយកដ្ឋាន​នីតិកម្ម​ ។​
ក្រុមហ៊ុន​មួយ​បាន​អះអាង​ថា​ បង់លុយ​ឱ្យទៅ​នាយកដ្ឋាន​នីតិកម្ម​ ដែល​សំដៅ​ ទៅ​លើ​លោក​អ៊ុ​ក​ ស៊ី​ផា​ន​ ចំនួន​១.៥០០​ដុល្លារ​ ដើម្បី​កុំឱ្យ​ឯកសារ​ឆ្លងកាត់​លោក​ អ៊ុ​ក​ ស៊ី​ផា​ន​ យឺតយូរ​ ។​ ដូច្នេះ​លោក​អ៊ុ​ក​ ស៊ី​ផា​ន​ ដឹង​រួច​ហើយ​ បច្ចុប្បន្ន​មាន​ក្រុម​ ហ៊ុន​ប្រមាណ​ជាង​២០​ ដែល​សុំ​អាជ្ញា​បណ្ណ​ ដែល​១​ក្រុមហ៊ុន​បង់​១.៥០០​ដុល្លារ​ បាន​ ន័យ​ថា​ ក្នុង​១​ខែ​នាយកដ្ឋាន​នីតិកម្ម​អាច​រក​ចំណូល​ពី​ការ​ចេញ​អាជ្ញា​បណ្ណ​នាំ​ចេញ​ នាំ​ចូល​ជីគីមី​ ក៏​ដូច​ជា​ចំណី​សត្វ​មិន​តិច​ជាង​២​ម៉ឺន​ដុល្លារ​ក្នុង​១​ខែ​ ។​
មន្ដ្រីរាជការ​បាន​បញ្ជាក់​ថា​ ដោយសារ​តែ​ក្រសួងកសិកម្ម​ ក៏​ដូច​ជា​ក្រសួង​ ហិ​រញ្ញា​វត្ថុ​មិន​កំណត់​ឱ្យ​យក​ប្រាក់​បែប​នេះ​ ទើប​គេ​ចាត់​ទុក​ថា​ ចំណូល​ទាំងនោះ​ គឺ​ ជា​អំពើ​ពុក​រលួយ​យ៉ាង​ពិតប្រាកដ​ ។​ មិនតែប៉ុណ្ណោះ​លោក​អ៊ុ​ក​ ស៊ី​ផា​ន​ ក៏​បាន​ពាក់​ ព័ន្ធ​អំពើ​ពុក​រលួយ​ដ៏​ធ្ងន់ធ្ងរ​ក្នុង​អង្គភាព​ ខណៈ​ដែល​គាត់​បាន​កឹ​ប​កេង​បន្លំ​ទៅ​លើ​ ឯកសារ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ករណី​ស៊ីដាច់​ប្រាក់​គម្រោង​របស់​រដ្ឋ​រាប់​សិប​លាន​ រៀល​ក្នុង​១​ឆ្នាំៗ​ ដូច​ជា​ករណី​របប​បេសកកម្ម​ជាដើម​ កន្លង​មក​មន្ដ្រី​ចុះ​បេសកកម្ម​ តាម​ខេត្ដ​ដាក់​មនុស្ស​ឱ្យ​ចុះ​៦​នាក់​ តែ​ធាតុ​ពិត​ឃើញ​តែ​មនុស្ស​២​នាក់​ធ្វើការ​ ដែល​ ការ​កេងប្រវ័ញ្ច​បែប​នេះ​ គឺ​គាត់​មាន​ចេតនា​បំបាត់​ថវិកា​របស់​រដ្ឋ​ ។​
បញ្ហា​ចេញ​អាជ្ញា​បណ្ណ​នាំ​ចូល​នាំ​ចេញ​ជីគីមី​ និង​ចំណី​សត្វ​ពិតជា​មាន​ក្រុមហ៊ុន​ ដ៏​ច្រើន​សម្រាប់​ឆ្លងកាត់​នាយកដ្ឋាន​នីតិកម្ម​នៃ​ក្រសួងកសិកម្ម​នេះ​ ពីព្រោះ​តម្រូវ​ ការ​របស់​ប្រជា​កសិករ​មាន​ចំនួន​ច្រើន​ ហើយ​ក្រុមហ៊ុន​ក៏​ទទួល​បាន​ទីផ្សារ​ក្នុង​ការ​ បែងចែក​ជីគីមី​ និង​ចំណី​សត្វ​ ។​ ប៉ុន្ដែ​រង​គ្រោះ​ពី​ការ​គាបសង្កត់​ឱ្យ​បង់ប្រាក់​ពី​លោក​ អ៊ុ​ក​ ស៊ី​ផា​ន​ ប្រធាន​នាយកដ្ឋាន​នីតិកម្ម​ ដែល​មាន​តួនាទី​ចេញ​អាជ្ញា​បណ្ណ​នេះ​ដ៏​ធ្ងន់​ ធ្ង​រ​ទៅ​វិញ​ ៕