Sunday, August 12, 2012

លោក​ ខៀវ កាញារីទ្ធ ចុះ​សាកសួរ​សុខទុក្ខ​យុវជន​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាជន​នៅ​ស្រុក​ឆ្លូង​

ក្រចេះ​ ៖ ​កាល​ពី​ថ្ងៃ​ទី​ ១០​ សីហា ​ឆ្នាំ​២០១២ ​លោក​ ខៀវ កាញារីទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ដែល​រួម​ដំណើរ​ពី​សំណាក់​លោក ​សរ​ ចំរុង ​អភិបាល​ខេត្ត​ក្រចះ​ផង​នោះ​ បាន​អញ្ជើញ​ចុះទៅ​សាកសួរ​ សុខទុក្ខ​យុវជន​ស្ម័គ្រចិត្ត​ មន្ត្រី​សុរិយោដី ​ ដែល​កំពុង​បំពេញ​បេសកកម្ម​វាស់វែង​ដីធ្លី​ផ្តល់​កម្មសិទ្ធិ ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ឆ្លូង ​ខេ​ត្ត​ក្រចេះ​នោះ​។​
នៅក្នុង​ពិធី​សំណេះសំណាល​នោះ​លោក រដ្ឋមន្ត្រី​បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំ ណាក់​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោកជំទាវ​គ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុនសែន​ ជូន​ចំពោះ​យុវជន​ស្ម​គ្រ​ចិត្ត និង​មន្ត្រី​ជំនាញ​ទាំងអស់​ដែល​កំពុង​បំពេញបេសកកម្ម​នៅទីនេះ ​ដោយ​ បាន​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​យុវជន​ស្ម​គ្រ​ចិត្ត និង​មន្ត្រី​ជំនាញ​ទាំងអស់​បន្ត​ខិតខំ​បំពេញការងារ របស់​ខ្លូន​ទទួលបាន​ជោគជ័យ​។​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា នៅ​ប្រទេស​យើង​មាន​ខេត្ត​ជា ច្រើន​ជា​តំបន់​សេដ្ឋកិច្ច ដូច្នេះហើយ​ទើប​រាជរដ្ឋាភិបាល​ចង់​ឲ្យ​យុវជន​យើង​យល់​ពី​ការងាររដ្ឋបាល និង​ទទួលបាន​បទពិសោធន៍​នៅក្នុង​សង្គម​ឲ្យ​បាន​ច្រើន​ថា តើ​ការលំបាក​និង​ដំណោះស្រាយ​នៅក្នុង សង្គម​វា​យ៉ាងណា ដែល​នេះ​ប្រការ​មួយ​សំខាន់​ណាស់ ។​
ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី ក៏បាន​លើកយក​បទពិសោធន៍​មួយចំនួន​នៅក្នុង​ប្រទេស​នានា ពិសេស​ប្រទេស​មូ​ហ្សំ​ប៊ិក នៅពេល​គេ​ធ្វើ​បដិវត្ត​បាន​គេ​ដេញ​ពួក​ស្បែក​ស​ដែលជា​អ្នកមាន និង​ជា អ្នកជំនួញ​ធំៗ​ចេញ​អស់ ហើយ​គេ​បាន​យក​ដី​ចែក​ទៅ​ប្រជាជន តែ​នៅ​ទីបំផុត​ប្រទេស​មូ​ហ្សំ​ប៊ិច ដែល​ធ្លាប់ជា​ប្រទេសមួយ​មាន​ផលដំណាំ​កសិកម្ម​ដ៏​ធំ​មួយ​បាន​ធ្លាក់ចុះ ព្រោះ​ប្រជាជន​ដែល​បាន យក​ដីធ្លី​មក​នោះ​ពុំមាន​មធ្យោបាយ​ធ្វើ​ផលិតកម្ម អត់​មានលទ្ធភាព​ក្នុង​ការដាំដុះ​លើ​ផ្ទៃដី​ធំៗ ដូច្នេះ ធ្វើ​ឲ្យ​ផលិតកម្ម​កសិកម្ម​ធ្លាក់ចុះ​។​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា ដោយសារ​កត្តា​នេះហើយ ដែល ធ្វើ​ឲ្យ​យើង​ត្រូវ​យកចិត្តទុកដាក់ និង​ស្វែងយល់​ពីបទ​សោធន៍​ដើម្បី​ធ្វើ​ឲ្យ​យើង​មាន​វិធានការ​ទប់ទល់ និង​ការធ្លាក់ចុះ​បែបនេះ​បាន​។​
លោក ខៀវ កាញារីទ្ធ បាន​បញ្ជាក់ថា យើង​ត្រូវ​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់ ព្រោះថា បើ​យើង​មាន តែ​ផលិតកម្ម​តូចៗ​មិនមាន​ផលិតកម្ម​ធំៗ និង​ខ្វះ​មធ្យោបាយ​ដឹកជញ្ជូន ក៏​សេដ្ឋកិច្ច​យើង​មិន​អាចមាន ការលូតលាស់​បានដែរ ។ ដូច្នេះ​យើង​ត្រូវតែមាន​ទាំងពីរ ទាំង​ផលិតកម្ម​ធំ និង​ផលិតកម្ម​តូច​ផងដែរ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​យើង​រីកចំរើន​លូតលាស់ និង​ឈានទៅរក​ការកាត់បន្ថយ​ភាពក្រីក្រ​បាន ទាំងស្រុង​នៅក្នុង​សង្គមជាតិ​យើង ។ ប្រការ​ទាំងនេះហើយ​ទើប​រាជរដ្ឋាភិបាល​ចង់​ឲ្យ​យុវជន​ស្ម័គ្រ ចិត្ត ដែលជា​និស្សិត​បាន​ស្វែងយល់ និង​ដកស្រង់​បទពិសោធន៍ ដែលជា​ការសំខាន់​មួយ​សម្រាប់ អភិវឌ្ឍ​ប្រទេស​ទៅ​ថ្ងៃ​អនាគត​។​លោក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​នៅ​ឱកាស​នោះដែរ​ថា ក្រុមយុវជន ស្ម័គ្រចិត្ត​មិនមែនជា​ចៅក្រម​កាត់ក្តី​នោះទេ ដូច្នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​កុំ​ច្រឡំ ហើយ មិន​ចង់​ចូលរួម​សហការ​ជាមួយ​ក្រុមយុវជន​ស្ម​គ្រ​ចិត្ត ហើយ​បើ​មានការ​អ្វី​ត្រូវ​តវ៉ា​ត្រូវ​រក​អភិបាល ស្រុក ឬក៏​អភិបាលខេត្ត ដើម្បី​ធ្វើការ​ដោះស្រាយ​ទៅតាម​នីតិវិធី និង​ផ្លូវច្បាប់ ។
យោងតាម​របាយការណ៍​របស់លោក​អភិបាលស្រុក​ឆ្លូង​ឲ្យ​ដឹងថា ក្រុមយុវជន​ស្ម​គ្រ​ចិត្ត​វាស់ វែង​កម្មសិទ្ធិ​ដីធ្លី​ចុះមក​ស្រុក​ឆ្លូង​នេះ​មាន​ចំនួន ៥ ក្រុម​ដែល​ធ្វើការ​វាស់វែង​នៅ​ទីតាំង​ខុសៗ​គ្នា ហើយ​ក្រុម​និ​មួយៗ​មាន​ចំនួន ២៦​នាក់ ក្នុងនោះ​មាន​ក្រុមយុវជន​ស្ម​គ្រ​ចិត្ត ១២ នាក់ មន្ត្រី​ចូលរួម ១៤ នាក់ ដែល​កំពុង​បំពេញបេសកកម្ម​វាស់វែង​លើដី​សម្បទាន​សង្គមកិច្ច​ចំនួន ៣៦៧១ ហិកតា និង​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៥០៨ ហិកតា ដោយ​បច្ចុប្បន្ន​ក្រុមយុវជន​ស្ម​គ្រ​ចិត្ត និង​មន្ត្រី​ចូលរួម បានសម្រេច​បាន ៦០% ។ លោក​អភិបាលស្រុក​បាន​ជម្រាប​ផង ដែរ​អំពី​សុខទុក្ខ​របស់​យុវជន​ស្ម័គ្រ ចិត្ត និង​មន្ត្រី​ចូលរួម​ថា​គឺ​មិនសូវមាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ​មាន​យុវជន​ស្ម​គ្រ​ចិត្ត​ម្នាក់ មាន​ជម្ងឺគ្រុនចាញ់​តែ​បច្ចុប្បន្ន​ជាសះស្បើយ វិល​ត្រឡប់មក​បំពេញ​ការងារ​វិញ​ហើយ រីឯ​បញ្ហា​ហូប ចុក​ក៏​មិនសូវ​ជួប​ការលំបាក​ប៉ុន្មាន​ទេ តែមាន​ការខ្វះខាត​ទឹកស្អាត​សម្រាប់​ផឹក ព្រោះ​ទឹក​អណ្តូង​នៅ ទីនោះ​មាន​ជាតិ​កំបោរ​ច្រើន ដូចនេះហើយ​ទើប​យុវជន​ស្ម​គ្រ​ចិត្ត​និង​មន្ត្រី​នៅ​ទីនោះ បាន​យក​ប៉ាតង់ ចង​ត្រង​ទឹកភ្លៀង​ទុក​ផឹក ដើម្បី​ជៀសវាង​នូវមាន​ជម្ងឺគ្រុនចាញ់ ។
​ ​តំណាង​យុវជន​ស្ម​គ្រ​ចិត្តបាន​រាយការណ៍​ថា នៅ​តំបន់​ខ្លះ​មានការ​ងាយស្រួល​ដោយ ដោយ បងប្អូន​ប្រជាពលរដ្ឋ​បាន​ចូលរួម និង​សហការ​ក្នុងការ​វាស់វែង​នេះ ប៉ុន្តែ​នៅ​តំបន់​ខ្លះទៀត​បងប្អូន​ប្រ ជា​ពលរដ្ឋ​ហាក់បីដូច​មិនសូវ​ចង់​ចូលរួម​សហការ​ជាមួយ​ក្រុមយុវជន​ទេ ដោយ​ណាត់គ្នា​រួចហើយ​បែរ ជា​គាត់​មិនបាន​ទៅតាម​ការកំណត់ ដែល​ធ្វើ​ក្រុមយុវជន និង​មន្ត្រី​ជំនាញ​យើង​ខាត​ពេលវេលា និង ធ្វើ​ឲ្យ​មានការ​យឺតយ៉ាវ​ដល់​ការងារ​វាស់វែង​នេះ​។​យ៉ាង​ណាក​(​ដោយ ក៏​តំណាង​យុវជន​ស្ម​គ្រ​ចិត្ត បាន​ថ្លែងអំណរគុណ​ចំពោះ​ការយកចិត្តទុកដាក់​ឧបត្ថម្ភ​គាំទ្រ ទាំង​កម្លាំងកាយ ចិត្ត ដល់​ក្រុម​ការ ងារ​របស់​ខ្លូន ពី​សំណាក់​រាជរដ្ឋាភិបាល ក៏ដូចជា​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ជាពិសេស​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ចុះមក​សាកសួរ​ដោយផ្ទាល់​ដល់​កន្លែង​រប​ស់​យុវជន និង​មន្ត្រី​ជំនាញ​ដែល​កំពុង​បំពេញបេសកកម្ម​នេះ ។
នៅក្នុង​ពិធី​នោះ​លោក​រដ្ឋមន្ត្រី​បាន​ជូនអំណោយ​ដល់​យុវជន​ស្ម័គ្រចិត្ត មន្ត្រី​ជំនាញ សន្តិសុខ និង​អ្នក​បំរើការ​នៅ​ទីនោះ​សរុប​ចំនួន ១៦៩ នាក់​ក្នុង​ម្នាក់ៗ​ថវិកា​ចំនួន ៥ ម៉ឺន​រៀល និង​សម្ភារៈ ប្រើប្រាស់ ១ កញ្ចប់ ឯ​ក្រុម​និ​មួយៗ​ទទួលបាន​ប៊ីចេង ១០ កញ្ចប់ អំបិល ១០ កញ្ចប់ ស្ករស ១០ កញ្ចប់ ទឹកត្រី ៥ យូ និង​ទឹក​សុទ្ធ ៥ កេស ។ ជាមួយគ្នា​នោះ​លោក​រដ្ឋមន្ត្រី​ក៏បានផ្តល់​ថវិកា​ចំនួន ១០០ ដុល្លារ​អាមេរិក​ដល់​យុវជន​ដែលមាន​ជម្ងឺគ្រុនចាញ់​ផងដែរ​៕​ស្នាយ​ពល​