Thursday, August 9, 2012

សម្ដេចនាយក​រដ្ឋមន្ត្រី ផ្ដាំផ្ញើ​សមរង្ស៊ី កុំឲ្យសរសេរ​សំបុ​ត្រមក​សម្ដេច​

ភ្នំពេញ: សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ថា មិនចាំបាច់​ឲ្យ​លោក សម រង្ស៊ី មេបក្ស​ប្រឆាំង​សមរង្ស៊ី សរសេរ​សំបុត្រ​មក​ជូន​សម្ដេច​ទេ ​ក្នុង​ការដែល​សម្ដេច​ចូល​ឆ្លើយបំភ្លឺ​រឿងព្រំដែនកម្ពុជា-វៀតណាម នៅ​រដ្ឋសភា​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា “​សូម​ប្រាប់​ទៅ​មេបក្ស​លោក​ទៅ មិនចាំបាច់​សរសេរ​សំបុ​ត្រ​មក​ខ្ញុំ​ទេ​។ ខែ​១២ ​ឆ្នាំ​២០១១ សរសេរ​សំបុត្រ​សរសើ​ខ្ញុំ​។ ខែមករា ជេរ​ខ្ញុំ​អា​ក្បត់ជាតិ​”​។ 

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​ទៅកាន់​ក្រុម​អ្នកតំណាងរាស្ដ្រ​បក្សប្រឆាំង​ទៀតថា “​ពេលដែល​ប្រធាន​លោក និយាយ​ជាមួយ​ឯកឧត្តម អេង ឆៃអ៊ាង គឺកំណត់​ឲ្យ​តាមដាន កំពុង​តាមដាន​ហើយ ប្រហែលជា​ត្រៀម​លិខិត​ខ្លះ​ហើយ​ផង ដើម្បី​អបអរសាទរ​ខ្ញុំឡើង​ឆ្លើយ​នៅ​រដ្ឋសភា​ជា​លើកដំបូង​”​។ សម្ដេច​បាន​គូសបញ្ជាក់ថា “​មិនបាច់​ផ្ញើមក​ទេ ព្រោះ​ខ្ញុំ​គ្មាន​ពេល​ឆ្លើយ​ជាមួយ​ពួក​ទណ្ឌិត​ទេ​”៕​