Thursday, August 9, 2012

សម្តេច ហ៊ុន សែន អះអាង​ពី​ភាពចាំបាច់ នៃ​ការដោះដូរ​ដី​រវាង​កម្ពុជា និង​វៀតណាម​

ភ្នំពេញ: សម្តេច ហ៊ុន សែន បាន​ប្រាប់​អំពី​ភាពចាំបាច់​នៅក្នុង​ការដោះដូរ​ដី​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដូចដែល​ប្រទេស​មួយចំនួន​នៅលើ​ពិភពលោក​បានធ្វើ ដើម្បី​សម្រួល​ដល់​ការកាន់កាប់​របស់​ប្រជាជន​។​

​សម្តេច​បានលើកឡើង​ពី​ភាពចាំបាច់ នៃ​ការសម្រួល​ព្រំដែន​តាម​ការកាន់កាប់​ជាក់ស្តែង​របស់​ប្រជាជន​។ សម្តេច​អះអាងថា ការធ្វើ​ដូចនេះ​នឹងមិន​មានការ​បាត់បង់​ទេ​។​

​សម្តេច​បាន​ពន្យល់ថា នៅពេលនេះ តាម​ការ​វាស់ គឺ​កម្ពុជា​បាន​កាន់កាប់​ចូលកាន់​កាប់​ដល់​ទឹកដី​វៀតណាម​ចំនួន ៩១៦, ៧​ហិកតា​។ ចំណែក​ប្រទេស​វៀតណាម​បាន​កាន់កាប់​ដី​ចូល​កម្ពុជា​ចំនួន ២១៦០, ៦​ ហិកតា​។​

​សម្តេច​បាន​ពន្យល់ថា បើសិនជា​តួលេខ​នេះ មានការ​ទទួលស្គាល់​ដោយ​ភាគី​ទាំងសងខាង​ គឺ​កម្ពុជា​ និង​វៀតណាម​នោះ វៀតណាម​ត្រូវ​សង​ដី​កម្ពុជា​ចំនួន ១២៤៣,៩​ ហិកតា​។​

​ការដោះដូរ​ដី គឺត្រូវធ្វើ​នៅក្នុង​ខេត្ត​ដែលជា​ប់​គ្នា​ មុននឹង​ការដោះដូរ​ត្រូវ​ធ្វើទៅ​ខេត្ត​ផ្សេង​។​

​សម្តេច​បាន​ពន្យល់ថា​ ការដោះដូរ​ដី​នេះ គឺ​ក៏បាន​អនុវត្ត​ដោយ​ប្រទេស​ជាច្រើន​ផងដែរ នៅក្នុង​ពិភពលោក ដូចជា​រវាង​ចិន និង​វៀតណាម រវាង​បារាំង និង​ប៊ែល​ហ្ស៊ិក រវាង​ប៊ែល​ហ្ស៊ិក និង​ហូ​ល្លង់ រវាង​ប្រទេស​ឆេ​ក និង​ស្លូ​វ៉ា​ ជាដើម​៕​ .