Thursday, August 9, 2012

មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ តាមដាន​ការបកស្រាយ​ពី​បញ្ហា​ព្រំដែន​

កំពង់ឆ្នាំង: មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋនៅក្នុង​ខេត្ដ​កំពង់ឆ្នាំង បាន​តាមដាន​ទស្សនា និង​ស្ដាប់​ការផ្សាយ​ផ្ទាល់ នៃ​ការប្រជុំ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១២ ដែល​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូល​បកស្រាយ​ដោយផ្ទាល់ ជុំវិញ​បញ្ហា​ដោះស្រាយ និង​បោះបង្គោល​ព្រំដែន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ 
​    ​
​ដោយឡែក មន្ដ្រីនគរបាល​ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ឆ្នាំង បានធ្វើការ​ប្រមូលផ្ដុំ នៅ​សាលប្រជុំ​ក្នុង​ស្នងការដ្ឋាន និង​នៅតាម​អធិការដ្ឋាន​ក្រុង​-​ស្រុក ដើម្បី​ត្រងត្រាប់​ស្ដាប់​ការផ្សាយ​ផ្ទាល់​ពី​រដ្ឋសភាជាតិ នូវ​ប្រសាសន៍​របស់​ស​ម្ដេច​តេ​ជោ​។ 
​    ​
​លោក​ឧត្ដមសេនីយ៍ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្ដ​កំពង់ឆ្នាំង បាន​មានប្រសាសន៍ថា មាន​មន្ដ្រីនគរបាល​ចំនួន ៨៨៧ នាក់ បាន​ប្រមូល​ផ្ដុំគ្នា នៅតាម​អង្គភាព​របស់ខ្លួន តាមដាន​ទស្សនា និង​ស្ដាប់​ដោយ​យក​ចិ​ត្ដ​ទុកដាក់ នូវ​ប្រសាសន៍​របស់​ស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បកស្រាយ​ពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នៅ​ព្រឹក​ថ្ងៃទី​៩ ខែសីហា​នេះ​៕