ភ្នំពេញ: សម្តេច ហ៊ុន សែន បានប្រាប់អំពីភាពចាំបាច់នៅក្នុងការដោះដូរដីរវាងប្រទេសកម្ពុជា និងវៀតណាម ដូចដែលប្រទេសមួយចំនួននៅលើពិភពលោកបានធ្វើ ដើម្បីសម្រួលដល់ការកាន់កាប់របស់ប្រជាជន។
សម្តេចបានលើកឡើងពីភាពចាំបាច់ នៃការសម្រួលព្រំដែនតាមការកាន់កាប់ជាក់ស្តែងរបស់ប្រជាជន។ សម្តេចអះអាងថា ការធ្វើដូចនេះនឹងមិនមានការបាត់បង់ទេ។
សម្តេចបានពន្យល់ថា នៅពេលនេះ តាមការវាស់ គឺកម្ពុជាបានកាន់កាប់ចូលកាន់កាប់ដល់ទឹកដីវៀតណាមចំនួន ៩១៦, ៧ហិកតា។ ចំណែកប្រទេសវៀតណាមបានកាន់កាប់ដីចូលកម្ពុជាចំនួន ២១៦០, ៦ ហិកតា។
សម្តេចបានពន្យល់ថា បើសិនជាតួលេខនេះ មានការទទួលស្គាល់ដោយភាគីទាំងសងខាង គឺកម្ពុជា និងវៀតណាមនោះ វៀតណាមត្រូវសងដីកម្ពុជាចំនួន ១២៤៣,៩ ហិកតា។
ការដោះដូរដី គឺត្រូវធ្វើនៅក្នុងខេត្តដែលជាប់គ្នា មុននឹងការដោះដូរត្រូវធ្វើទៅខេត្តផ្សេង។
សម្តេចបានពន្យល់ថា ការដោះដូរដីនេះ គឺក៏បានអនុវត្តដោយប្រទេសជាច្រើនផងដែរ នៅក្នុងពិភពលោក ដូចជារវាងចិន និងវៀតណាម រវាងបារាំង និងប៊ែលហ្ស៊ិក រវាងប៊ែលហ្ស៊ិក និងហូល្លង់ រវាងប្រទេសឆេក និងស្លូវ៉ា ជាដើម៕