Tuesday, September 18, 2012

ឃ្លាំង​ឈើ​ដ៏​ធំ​របស់​ចែ​ស្រី​នៅ​ភ្នំ​ពេញ​ថ្មី​ទាំង​សមត្ថកិច្ច​និង​រដ្ឋបាល​ព្រៃឈើ​អត់​ហ៊ាន​មក​ក្បែរ​

ភ្នំពេញ​ ៖​ មក​ទល់​នឹង​ពេល​នេះ​ទីតាំង​ស្ដុក​ឈើ​ប្រណីត​ដ៏​ធំ​មួយ​របស់​ ចែ​ស្រី​ នៅ​ជិត​បឹង​ ជាប់​រ៉ា​ដា​ក្នុងភូមិ​ទំនប់​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ បាន​ដំណើរការ​ជិត​មួយ​ឆ្នាំទៅ​ហើយ​ ដែល​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​និយាយ​ថា​ ពី​មុន​ទីតាំង​ស្ដុក​ ឈើ​របស់​ ចែ​ស្រី​ គឺ​ដាក់​កណ្ដាលវាល​ នៅ​មាត់បឹង​ ឡាន​ដឹក​ចូល​ទាំង​យប់​ទាំង​ ថ្ងៃ​ដោយ​មិន​ចាំបាច់​ធ្វើការ​បិទ​បាំង​ ទើប​ តែ​មួយ​រយៈ​នេះ​ប៉ុណ្ណោះ​ដែល​គេ​បាន​ រៀបចំ​ធ្វើ​របង​ស័ង្កសី​ព័ទ្ធ​ជុំវិញ​ និង​ធ្វើ​ រោង​សម្រាប់​ស្ដុក​ឈើ​ ប៉ុន្ដែ​ទាំង​សមត្ថ​ កិច្ច​ អាជ្ញាធរ​មូលដ្ឋាន​ និង​មន្ដ្រី​រដ្ឋបាល​ ព្រៃឈើ​ហាក់ដូចជា​មិន​មក​ក្បែរ​បន្ដិច​ណា​សោះ​ ។​
​យ៉ាង​ហោច​ណាស់​ក៏​ក្នុង​មួ​យស​ប្ដា​ហ៍​ គេ​បានឃើញ​រថយន្ដ​ធំៗ​ដឹកឈើ​ប្រណីត​ ដែល​មានមុខ​កាត់​ពី​២០​ទៅ​៣០​សង្ទីម៉ែត្រ​ និង​បណ្ដោយ​៣​ម៉ែត្រ​ យក​មក​ទម្លាក់​ក្នុង​ ១​ឡាន​មាន​ប្រមាណ​ពី​៥០​ទៅ​៧០​ដុំ​ ហើយ​ប្រើប្រាស់​រថយន្ដ​ស្ទូច​ឈើ​ទាំងនោះ​ យក​មក​ដាក់​ក្នុង​ឃ្លាំង​ ។​
​ឈើ​ទាំងនេះ​គេ​ពុំ​ដឹង​ថា​ ដឹក​មក​ពី​ ខេត្ដ​ណា​ពិតប្រាកដ​នោះ​ទេ​ ប៉ុន្ដែ​ក្នុង​មួយ​ ស​ប្ដា​ហ៍​ដែល​មាន​មិន​តិច​ជាង​៣​ទៅ​៤​ ជើង​ គេ​ឃើញ​រថយន្ដ​ធំៗ​អម​ដោយ​ រថយន្ដ​ស្ទូច​ផង​នោះ​ បាន​ដឹក​ចូល​ឃ្លាំង​ ចែ​ស្រី​ ច្រើន​តែ​ម៉ោង​៣​ទៅ​៤​ទៀប​ភ្លឺ​ និង​  ពី​ម៉ោង​៨​យប់​ជាដើម​ ។​ ទីតាំង​ស្ដុក​ឈើ​ របស់​ ចែ​ស្រី​ មួយ​កន្លែង​ទៀត​ គឺ​ឋិត​នៅ​ ជិត​រង្វង់​មូល​ទួល​គោក​ ដែល​មន្ដ្រី​រដ្ឋបាល​ ្រៃ​ព​ឈើ​ដែល​ធ្លាប់​ចុះ​មក​អើត​ម្ដងម្កាល​ តែង​អះអាង​ថា​ ឈើ​របស់​ចែ​ស្រី​មាន​ ខ្សែ​ធំៗ​ និង​មានច្បាប់​អនុញ្ញាត​ ទើប​ សមត្ថកិច្ច​និង​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​ដក​ ខ្លួន​ពី​ការ​បង្ក្រាប​ ។​
​ពាក់ព័ន្ធ​ឃ្លាំង​ស្ដុក​ឈើ​របស់​ ចែ​ស្រី​ ដ៏​ធំ​នេះ​ លោក​ លី​ សា​វ៉េ​ត​ អភិបាល​ខណ្ឌ​ សែន​សុខ​ បានឱ្យ​ដឹង​ថា​ ប្រសិនបើ​មាន​ រូបភាព​ក្នុង​ការ​ស្ដុក​ឈើ​ទ្រង់ទ្រាយ​ធំ​ ហើយ​គ្មាន​ច្បាប់​អនុញ្ញាត​នោះ​ លោក​នឹង​ ឱ្យ​មន្ដ្រី​ចុះ​ពិនិត្យ​សិក្សា​ជាក់ស្ដែង​ ។​
​លោក​ រ័​ត្ន​ សុ​វ​ណ្ណា​រ៉ា​ នាយ​ខណ្ឌ​រដ្ឋ​ បាល​ព្រៃឈើ​កណ្ដាល​រាជធានី​ភ្នំពេញ​បាន​ ឱ្យ​ នគរវត្ដ​ ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ ថ្ងៃ​ទី​១៧​ខែកញ្ញា​ឆ្នាំ​២០១២​ថា​ លោក​មិន​ ទាន់​ដឹង​ថា​ ទីតាំង​ស្ដុក​ឈើ​នោះ​ជា​របស់​ អ្នក​ណា​នៅឡើយ​ទេ​ ដូច្នេះ​ លោក​ក៏​ត្រូវ​ ឱ្យ​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​ចុះ​មក​ពិនិត្យ​ជាក់​ ស្ដែង​ដល់ទី​តាំង​នេះ​ផ្ទាល់​ ។​
​មួយ​រយៈ​នេះ​ សមត្ថកិច្ច​មាន​ដូច​ជា​ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រាជ​ ធានី​ភ្នំពេញ​ និង​ក្រសួងមហាផ្ទៃ​ តំណាង​ អយ្យការ​នៃ​សាលាដំបូង​ និង​អាជ្ញាធរ​បាន​ ចុះ​បង្ក្រាប​ទីតាំង​ស្ដុក​ឈើ​ជា​ច្រើន​កន្លែង​  នៅ​ក្នុង​រាជធានី​ភ្នំពេញ​ មាន​ដូច​ជា​ខណ្ឌ​ សែន​សុខ​ ដង្កោ​ និង​ខណ្ឌចំការមន​ ប៉ុន្ដែ​ ចំពោះ​ទីតាំង​ស្ដុក​ឈើ​ដ៏​ធំ​របស់​ ចែ​ស្រី​ នៅ​ភូមិ​ទំនប់​(​ជិត​រ៉ា​ដា​)​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ បើ​ទោះជា​រថយន្ដ​ធំៗ​ដឹក​ ឈើ​ចូល​ទាំងថ្ងៃទាំងយប់​ ហើយ​សំឡេង​ ម៉ាស៊ីន​អារ​លាន់​កងរំពង​យ៉ាងណា​ក៏​ដោយ​ ក៏​ទីតាំង​នេះ​មិន​ត្រូវ​បាន​បង្ក្រាប​ ។​
​គេ​ដាក់​ភាព​សង្ស័យ​ផង​ដែរ​ថា​ ទីតាំង​ នេះ​បន្ទាប់​ពី​ស្ដុក​ឈើ​ប្រណីត​ អាច​នឹង​ មាន​ប្រភេទ​ឈើ​គ្រញូង​បង្កប់​ ពីព្រោះ​ បន្ទាប់​ពី​មាន​រថយន្ដ​ធំៗ​ដឹកឈើ​ចូល​ គេ​ ក៏​បានឃើញ​នូវ​រថយន្ដ​ទំនើបៗ​មួយ​ចំនួន​ ទៀត​បាន​ចូល​មក​កាន់​ទី​នេះ​រាល់​យប់​ ដែល​គេ​សង្ស័យ​ថា​ អាច​នឹង​ដឹកឈើ​ប្រណីត​ ណាមួយ​ចេញពី​ទីតាំង​នេះ​ ដើម្បី​ដឹក​ទៅ​ ចែកចាយ​កន្លែង​ផ្សេងៗ​ ឬ​ទៅ​កាន់​ប្រទេស​ វៀតណាម​ ។​
​សមត្ថកិច្ច​បាន​និយាយ​ថា​ ទីតាំង​ស្ដុក​ ឈើ​របស់​ ចែ​ស្រី​ ដែល​នៅ​ជាប់​រង្វង់​មូល​ ទួល​គោក​ គ្មាន​សមត្ថកិច្ច​និង​អាជ្ញាធរ​មូល​ ដ្ឋា​ន​ទៅ​សួរនាំ​នោះ​ទេ​ បើ​ទោះជា​ការ​ដាក់​ ឈើ​គ្មាន​សណ្ដាប់ធ្នាប់​ និង​ចំ​កណ្ដាល​ក្រុង​ រួម​ទាំង​លើ​ផ្លូវ​សាធារណៈ​ក៏​ដោយ​ ក៏​ឥទ្ធិ​ ពល​របស់​ ចែ​ស្រី​ កំពុង​តែ​ធ្វើ​ឱ្យ​អាជ្ញាធរ​ មូលដ្ឋាន​ល្វីងមុខ​ ។​
​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្ដុំ​ ជិត​ទីតាំង​ស្ដុក​ឈើ​ប្រណីត​របស់​ចែ​ស្រី​ បាន​និយាយ​ថា​ ភាគច្រើន​គេ​បានឃើញ​ ប្រភេទ​ឡាន​យី​ឌុ​ប​ធំៗ​ ដូច​ជា​មាន​ស្លាក​ លេខ​កន្ទុយ​១៦៨​ និង​២២២​ចុង​ តែងតែ​ ដឹកឈើ​ចូល​ជា​ប្រចាំ​ ដូច្នេះ​អាច​នឹង​មាន​ ពាក់ព័ន្ធ​ថ្នាក់ដឹកនាំ​ណាមួយ​ម្នាក់​នៅ​ពី​ ក្រោយខ្នង​ក្រុម​ឈ្មួញ​ស្ដុក​ឈើ​ខុសច្បាប់​នេះ​ ៕