Tuesday, September 18, 2012

ឡាយ​វណ្ណៈ​ប្រើ​កាំភ្លើង​តម្លៃ​៨​ពាន់​ដុល្លារ​ដែល​គ្រាប់​មាន​ជាតិ​ប្រៃ​អាច​ឱ្យ​មុខរបួស​ស្អុយរលួយ​

​ខេត្ដតាកែវ​ ៖​ សមត្ថកិច្ច​នគរបាល​ខេត្ដតាកែវ​នៅ​មិន​ទាន់​ទាញ​បិទ​សំណុំ​រឿង​ករណី​មន្ដ្រី​ថ្នាក់​ឡូ​ស​នៅ​ខេត្ដតាកែវ​ ប្រើ​កាំភ្លើង​ថ្លៃ​បាញ់បោះ​នៅ​ក្នុង​ហាង​ ខារ៉ាអូខេ​នោះ​នៅឡើយ​ទេ​។​ យ៉ាងណា​ក៏​ដោយ​ ខាង​ជន​រង​គ្រោះ​មិន​ព្រម​សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី​បន្ដ​សំណុំរឿង​នេះ​ឡើយ​។​ មាន​មូលហេតុ​២​ដែល​ជន​ រង​គ្រោះ​មិន​ព្រម​សហការ​ជាមួយ​សមត្ថ​កិច្ច​នោះ​ គឺ​ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​ និង​ការ​ខ្លាចរអា​ ពីព្រោះ​មុខរបរ​រកស៊ី​របស់​ខ្លួន​ត្រូវ​ពឹងពាក់​ខ្នង​បង្អែក​អ្នកធំ​។​
​យ៉ាងណា​ក៏​ដោយ​លោក​ អ៊ុ​ក​ សំណាង​ ស្នងការ​នគរបាល​ខេត្ដតាកែវ ​ត្រូវ​បាន​ប្រភព​ពី​វិទ្យុ​មួយ​ផ្សាយ​ថា​ សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ចប់​សំណុំរឿង​ក្រុម​លោក​ ឡាយ​ វណ្ណៈ​ អភិបាលរង​ខេត្ដតាកែវ​ដែល​បាញ់​ម្ចាស់​ហាង​បណ្ដាល​ឱ្យ​របួស​នោះ​នៅឡើយ​ទេ​។​ លោក​អះអាង​ថា​ ការ​យឺត​យ៉ាវ​ដោយសារ​តែ​ជន​រង​គ្រោះ​បាន​ទៅ​ ព្យាបាល​នៅ​ប្រទេស​វៀតណាម​ ហើយ​មិន​ទាន់​សហការ​ពេញលេញ​ជាមួយ​ សមត្ថកិច្ច​នៅឡើយ​។​
​ជន​រង​គ្រោះ​ត្រូវ​គេ​ដឹង​ថា​ ឈ្មោះ​ មាស​ សុ​ថុ​ន​ បាន​រង​របួស​ដោយ​គ្រាប់​ កាំភ្លើង​ដែល​ក្រុម​លោក​ឡាយ​ វណ្ណៈ​ បាន​ បាញ់​។​ ប្រភព​ខុសៗ​គ្នា​ដែល​គ្រួសារ​ជន​ រង​គ្រោះ​ខ្លះ​និយាយ​ថា​ លោក​មាស​ សុ​ថុ​ន​ កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ក្នុងផ្ទះ​ របស់​ខ្លួន​ ប៉ុន្ដែ​ប្រភព​ពី​សាច់ញាតិ​ជន​រង​ គ្រោះ​អះអាង​ថា​លោក​ មាស​ សុ​ថុ​ន​ កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​វៀត​ ណា​ម​។​ ការ​ដែល​ជន​រង​គ្រោះ​ចេញ​ទៅ​ ព្យាបាល​នៅ​ប្រទេស​វៀតណាម​ព្រោះ​ ស្ថានភាព​មុខរបួស​កាន់តែ​រីក​រាលដាល​ ខ្លាំង​ឡើងៗ​។​
​ប្រភព​ពី​សមត្ថកិច្ច​ខេត្ដតាកែវ​បាន​ ឱ្យ​ដឹង​ថា​ លោក​ឡាយ​ វណ្ណៈ​ បាន​ប្រើ​ ប្រាស់​អាវុធ​ខ្លី​មួយ​ដើម​ដែល​មាន​តម្លៃ​ ៨​ពាន់​ដុល្លារ​ ហើយ​គ្រាប់​នៅ​ពេល​ដែល​ បាញ់​បង្ក​ឱ្យ​របួស​ហើយ​នោះ​ មិន​ងាយ​ នឹង​ព្យាបាល​ឱ្យ​ជា​សះស្បើយ​នោះ​ឡើយ​។​ វិធី​តែ​ម្យ៉ាង​ ប្រសិនបើ​គ្រាប់​ត្រូវ​ជើង​ ត្រូវ​តែ​កាត់​ជើង​ ឬ​បើ​ត្រូវ​ដៃ​ ត្រូវ​តែ​ កាត់​ដៃ​ ។​  ប្រភព​ពី​អ្នក​ដែល​ធ្លាប់​ឃើញ​ កាំភ្លើង​លោក​ ឡាយ​ វណ្ណៈ​ អះអាង​ថា​ កាំភ្លើង​ដែល​មាន​តម្លៃ​ថ្លៃ​នោះ​ គ្រាប់​ របស់​វា​មាន​រសជាតិ​ប្រៃ​ ដែល​ធ្វើ​ឱ្យ​មុខ​ របួស​ស្អុយរលួយ​ ហើយ​គេច​មិន​ផុត​ពី​ ត្រូវកា​ត់ដៃ​ ឬ​កាត់​ជើង​ដើម្បី​កុំឱ្យ​មុខ​ របួស​រាលដាល​។​
​ប្រភព​ពី​មន្ដ្រី​នគរបាល​ដែល​ដឹង​រឿង​ ហេតុ​បានឱ្យ​ដឹង​ថា​ ករណី​ដែល​បណ្ដាល​ ឱ្យ​មានការ​ផ្ទុះអាវុធ​ មិនមែន​ជា​ការ​ បង្ហាញ​កាំភ្លើង​ថ្លៃៗ​បង្អួត​គ្នា​នោះ​ទេ​ ។​ ក៏​ ប៉ុន្ដែ​លោក​ឡាយ​ វណ្ណៈ​ ត្រូវ​គេ​រាយការណ៍​ ថា​ បាន​ពេញចិត្ដ​នឹង​នារី​ខារ៉ាអូខេ​ម្នាក់​ ដែល​ធ្វើការ​នៅ​ក្នុង​ហាង​រស្មី​អង្គរ​ ហើយ​ បាន​ហៅ​នាង​មក​អង្គុយ​កំដរ​ ប៉ុន្ដែ​នាង​ បដិសេធ​។​ សំដី​បដិសេធ​របស់​ស្ដ្រី​បម្រើ​ ខារ៉ាអូខេ​នៅ​ក្នុង​ហាង​រស្មី​អង្គរ​ ធ្វើ​ឱ្យ​លោក​ ឡាយ​ វណ្ណៈ​ ក្ដៅ​ដល់​បេះដូង​ចេញ​កំសួល​ ខឹង​ ក៏​ទាញ​កាំភ្លើង​ថ្លៃ​៨​ពាន់​ដុល្លារ​បាញ់​ ប្រហារ​ឱ្យ​ដឹង​ថា​ អញ​អភិបាលរង​ខេត្ដ​ គ្រាន់តែ​ហៅ​នាង​ឯង​មក​អង្គុយ​ជិត​អញ​ មិន​បាន​ឬ​?​
​បន្ទាប់​ពី​ហេតុការណ៍​ផ្ទុះអាវុធ​ ក៏​ មានការ​សម្របសម្រួល​។​ រីឯ​ម្ចាស់​ហាង​ ដោយ​ខ្លាច​អំណាច​លោក​អភិបាលរង​ខេត្ដ​ និង​យល់មុខ​ដល់​លោក​ស៊ូ​ ភិ​រិ​ន្ទ​ អតីត​ ចៅហ្វាយខេត្ដ​ដែល​ជា​ឪពុកក្មេក​ជន​បង្ក​ ផង​នោះ​ ក៏​សុខចិត្ដ​នៅ​ស្ងៀម​ និង​ម្យ៉ាង​ ទៀត​យល់​ឃើញ​ថា​ មុខរបួស​ទំនង​ដូច​ ជា​មិន​ធ្ងន់​ ក៏​ទទួលយក​ការ​សម្របសម្រួល​ នោះ​ទៅ​។​ ប៉ុន្ដែ​អំណាច​នៃ​គ្រាប់កាំភ្លើង​ ដែល​មាន​រសជាតិ​ប្រៃ​ ធ្វើ​ឱ្យ​មុខរបួស​ កាន់តែ​រីក​រាលដាល​នោះ​ គេ​រាយការណ៍​ថា​ ម្ចាស់​ហាង​ដែល​ទទួល​យល់ព្រម​ការ​ សម្របសម្រួល​កំពុង​ខកចិត្ដ​។​
​គួរ​បញ្ជាក់​ថា​ រាត្រី​ម៉ោង​១១​ ថ្ងៃ​ទី​៣​ ខែកញ្ញា​ ឆ្នាំ​២០១២​ អ្នកមុខអ្នកការ​៤-៥​ នាក់​ដឹកនាំ​ដោយ​លោក​ឡាយ​ វណ្ណៈ​ អភិ​ បាល​រង​ខេត្ដតាកែវ​បាន​រៀបចំ​កម្មវិធី​ ផឹកស៊ី​នៅ​ក្នុង​ហាង​រស្មី​អង្គរ​ ដែល​មាន​ ទីតាំង​នៅ​ភូមិ​ស្នោ​ ក្រុង​ដូន​កែវ​ ខេត្ដ​ តាកែវ​ ។​ ការ​ផឹកស៊ី​មិនជា​ស្រវឹង​ រហូត​ ដល់​ថ្នាក់​វង្វេង​បាត់ស្មារតី​ បណ្ដាល​ឱ្យ​ មានការ​បាញ់បោះ​នោះ​ទេ​ ប៉ុន្ដែ​អ្វី​ដែល​ បណ្ដាល​ឱ្យ​មានការ​ផ្ទុះអាវុធ​គឺ​សម្រស់​ នារី​ខារ៉ាអូខេ​ម្នាក់​ ធ្វើ​ឱ្យ​លោក​ឡាយ​ វណ្ណៈ​ ទប់​អារម្មណ៍​មិន​បាន​ គួប​ផ្សំ​នឹង​ ការ​ចង់​បង្ហាញ​អំពី​តម្លៃ​កាំភ្លើង​របស់​ខ្លួន​ ផង​ និង​យល់​ថា​ អញ​ជា​អភិបាលរង​ខេត្ដ​ ផ្ទុះ​កាំភ្លើង​១​គ្រាប់​មិន​បាន​ឬអី​?​ ក៏​បាញ់​មួយ​គ្រាប់​បណ្ដាល​ឱ្យ​មានរឿង​ដល់​ថ្ងៃ​នេះ​ទៅ​។​
​រឿង​ស្រ​ដៀង​គ្នា​នេះ​ដែរ​ បាន​កើតឡើង​នៅ​ឯ​កណ្ដាល​ទីរួមខេត្ដ​កំពង់ស្ពឺ​ ដែល​បង្ក​ឡើង​ដោយ​បុរស​ម្នាក់​ជា​ស្នងការ​រង​នគរ​ បាល​ខេត្ដ​ជាមួយនឹង​គូកន​២​នាក់​ផ្សេង​ ទៀត​ចូល​ទៅ​ផឹកស៊ី​នៅ​ហាង​ខារ៉ាអូខេ​ ហើយ​ភ្លេចភ្លាំង​សេចក្ដី​ថ្លៃថ្នូរ​ នាំ​គ្នា​ស្ទុះ​ ទៅ​ចាប់​ហែក​អាវ​នារី​ខារ៉ាអូខេ​ រហូត​ ដល់​មានការ​ប្ដឹងផ្ដល់​។​ ទីបំផុត​នារី​ខា​រ៉ា​ អូ​ខេ​ ព្រម​ទទួលយក​ការ​សម្របសម្រួល​ ជាមួយនឹង​ទឹកប្រាក់​១​ពាន់​ដុល្លារ​។​ មិន​ ដឹង​ថា​ ករណី​ខាងលើ​ច្បាប់​បញ្ចប់​ត្រឹម​ សំណង​១​ពាន់​ដុល្លារ​ឬ​យ៉ាងណា​?​
​ករណី​លោក​ ឡាយ​ វណ្ណៈ​ ដែល​បង្ក​ ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឬ​ខូច​មុខខូច​មាត់​ ប្រទេស​ជាតិ​ ជា​បញ្ហា​មួយ​ដែល​គេ​យល់​ ថា​ ក្រសួងមហាផ្ទៃ​ មិន​បណ្ដោយ​ឱ្យ​ សំណុំរឿង​នេះ​ត្រូវ​បាន​បន្ដ​ទុក​ឱ្យ​គេ​លាប​ពណ៌​ ទៀត​នោះ​ឡើយ​។​ វា​ជា​កំហុស​បុគ្គល​ ដែល​ចាំបាច់​ត្រូវ​តែ​កាត់​សាច់​ស្អុយ​នោះ​ចោល​ ដូចដែល​លោក​ឡាយ​ វណ្ណៈ​ ប្រើ​កាំភ្លើង​ថ្លៃ​បាញ់​ត្រង់​ណា​ កាត់​សាច់​ត្រង់​នោះ​យ៉ាង​ដូច្នេះ​ដែរ​ ៕