Tuesday, September 18, 2012

ការ​ចុះ​MOU​ជាមួយ​សហព័ន្ធ​យានយន្ដ​គង់​ស៊ូ​ជា​ផ្នែក​មួយ​ជួយ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​

​ភ្នំពេញ​ ៖​ ក្នុង​ពេល​ចូលរួម​ជូន​ដំណើរ​ដល់​ក្រុម​អ្នកទេសចរ​ដោយ​រថយន្ដ​ និង​ក្រុម​អ្នក​សារព័ត៌មាន​ចិន​-​អាស៊ាន​កាល​ ពី​ពេល​ថ្មីៗ​នេះ​ មន្ដ្រីជាន់ខ្ពស់​នៃ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ (NOCC)​ បាន​មាន​ប្រសាសន៍​ថា​ NOCC​ នៅ​ឆ្នាំ​ក្រោយ​ នឹង​ជំរុញ​ឱ្យ​មានការ​ចុះ​ MOU​ រវាង​សហ​ព័ន្ធ​យានយន្ដ​កម្ពុជា​នឹង​សហព័ន្ធ​យាន​យន្ដ​ខេត្ដ​គង់​ស៊ូ​ ​ប្រទេស​ចិន​ និង​ជំរុញ​ឱ្យ​មានការ​ចូលរួម​ជា​រៀង​រាល់​ឆ្នាំ​ទៀត​ផង​​ ។​
​ព្រឹត្ដិការណ៍​ខាងលើ​មាន​រថយន្ដ​ចំនួន​២៤​គ្រឿង​ និង​មាន​មនុស្ស​ជាង​១០០​នាក់​មក​ពី​ប្រទេស​៨​គឺ​ ចិន​,​ កម្ពុជា​,​ វៀតណាម​,​ ឡាវ​,​ ម៉ា​ឡេ​ស៊ី​,​ ឥណ្ឌូ​ណេ​ស៊ី​ សិង្ហ​បុរី​ និង​ ប្រទេស​ភូមា​ចូលរួម​ ។​ ក្រៅពី​ការ​ធ្វើ​ទស្សនាចរណ៍​នៅ​តាម​តំបន់​ទេសចរណ៍​ របស់​ប្រទេស​ដែល​ឆ្លងកាត់​ក៏​មានកម្ម​វិធី​ កីឡា​ជា​លក្ខណៈ​ប្រណាំង​រថយន្ដ​ផង​ដែរ​។​
​លោក​ វ៉ា​ត់​ ចំរើន​ អគ្គលេខាធិការ​ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ បានឱ្យ​ដឹង​ថា​ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ ពិ​ក​កម្ពុជា​(NOCC)​នឹង​ជំរុញ​ឱ្យ​មានការ​ចុះ​អនុស្សរណៈ​យោគយល់​មួយ​រវាង​ សហព័ន្ធ​យានយន្ដ​កម្ពុជា​និង​សហព័ន្ធ​យានយន្ដ​ខេត្ដ​គង់​ស៊ូ​នៃ​ប្រទេស​ចិន​នៅ​ ឆ្នាំ​២០១៣​នេះ​ដើម្បី​បង្កើន​ចំណងទាក់ទង​ រវាង​សហ​ព​ន្ធ័​ទាំង​២​និង​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​បាន​មួយ​កម្រិត​ទៀត​ ។​
​លោក​បាន​បញ្ជាក់​ថា​ ការ​ចុះ​ MOU​ នេះ​ជា​ផ្នែក​មួយ​ជួយ​លើក​ស្ទួយ​វិស័យ​ ទេសចរណ៍​កម្ពុជា​យើង​ឱ្យ​មានការ​រីក​ ចម្រើន​ថែម​ទៀត​ ព្រោះថា​ព្រឹត្ដិការណ៍​ ជួបជុំ​ក្រុម​អ្នកទេសចរ​ដោយ​រថយន្ដ​ និង​ក្រុម​អ្នក​សារព័ត៌មាន​ចិន​-​អាស៊ាន​ អន្ដរជាតិ​ រួម​ទាំង​ការ​ប្រណាំង​រថយន្ដ​ នេះ​វា​អាច​ជួយ​ឱ្យ​ប្រទេស​យើង​មានការ​ រីក​ចម្រើន​ផ្នែក​វិស័យ​ទេសចរណ៍​កាន់​ តែ​ខ្លាំង​ ។​ ម្យ៉ាង​កីឡាករ​និង​ក្រុម​អ្នក​សារ​ ព័ត៌មាន​អន្ដរជាតិ​ដែល​ឆ្លងកាត់​ប្រទេស​កម្ពុជា​នេះ​ពួក​គេ​បាន​ផ្ដិត​យក​រូបភាព​ ស្អាតៗ​ទៅ​ផ្សព្វផ្សាយ​នៅ​ប្រទេស​របស់​គេ​ និង​ថត​យក​ទៅ​ផ្សាយ​តាម​ទូរទស្សន៍​ធំៗ​ នៅ​លើ​ពិភពលោក​ពី​ទេសភាព​បែប​ធម្មជាតិ​ និង​ជា​ប្រទេស​ដែល​មាន​វប្បធម៌​ ទេសចរណ៍ធម្មជាតិ​ដ៏​សម្បូរ​បែប​ ។​
​គួរ​រំលឹក​ថា​ ក្រុម​អ្នកទេសចរ​តាម​ រថយន្ដ​ និង​ការ​ជួបជុំ​អ្នក​សារព័ត៌មាន​ ចិន​-​អាស៊ាន​នេះ​បាន​ចាប់ផ្ដើម​នៅ​ទីក្រុង​ ណា​ន​នី​ង​ ខេត្ដ​គង់​ស៊ូ​ ប្រទេស​ចិន​ កាល​ ពី​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១២​ ហើយ​ បាន​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​៧​ ខែកញ្ញា​ ឆ្នាំ​ ២០១២​ នៅ​កន្លែង​ដដែល​ ដោយ​បាន​ឆ្លង​ កាត់​ប្រទេស​វៀតណាម​,​ ឡាវ​,​ ថៃ​,​ ម៉ា​-​ ឡេ​ស៊ី​,​ សិង្ហ​បុរី​ និង​កម្ពុជា​ ៕