Tuesday, September 18, 2012

ភ្លៀង​បន្ដ​ធ្លាក់​ខ្លាំង​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​រហូត​ដល់​១​ស​ប្ដា​ហ៍​ទៀត​

​ភ្នំពេញ​ ៖​ ស្ថានភាព​អាកាសធាតុ​ បើ​ទោះជា​អស់​រយៈពេល​ជាង​២​ស​ប្ដា​ហ៍​កន្លង​ រួច​មក​ហើយ​ ដែល​សម្ពាធ​ទាប​និង​ប្រព័ន្ធ​សម្ពាធ​ទាប​បាន​អូស​កាត់​ និង​មាន​ឥទ្ធិពល​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ស្ថាន​ភាព​អាកាសធាតុ​បែប​នេះ​បាន​ធ្វើ​ឱ្យ​មាន​ ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​ ក៏​ដោយ​ ក៏​តាម​ការ​អះអាង​របស់​សេចក្ដី​ ជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ ឧតុនិយម​បាន​បញ្ជាក់​ថា​ ស្ថានភាព​ អាកាសធាតុ​បែប​នេះ​នឹង​បន្ដ​កើត​មាន​ ក្នុង​រយៈពេល​ប្រមាណ​១​ស​ប្ដា​ហ៍​ទៀត​ ដែល​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្នុង​ ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​រហូត​ដល់​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១២​ ដែល​អាច​បង្ក​ឱ្យ​ មាន​ចំនួន​ទឹកភ្លៀង​នៅ​តាម​បណ្ដា​ខេត្ដ​ មួយ​ចំនួន​ដូច​ជា​ ខេត្ដឧត្ដរមានជ័យ​,​ ព្រះ​ វិហារ​,​ បន្ទាយ​មាន​ជ័យ​,​ បាត់ដំបង​,​ ពោធិ៍សាត់​,​ កំពង់ឆ្នាំង​,​ សៀមរាប​,​ កំពង់​ ធំ​,​ កំពង់ស្ពឺ​,​ តាកែវ​,​ កណ្ដាល​,​ ព្រៃវែង​,​ ស្វាយ​រៀង​ និង​ខេត្ដកំពត​ ។​
​ដោយ​ស្ថានភាព​អាកាសធាតុ​បែប​ នេះ​ហើយ​ ទើប​ក្រសួង​ធនធានទឹក​និង​ ឧតុនិយម​បាន​ជម្រាប​ជូន​ និង​អំពាវនាវ​ ដល់​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ អាជ្ញាធរ​ ដែនដី​ និង​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តាម​ បណ្ដា​ខេត្ដ​ដូច​បាន​បញ្ជាក់​ខាងលើ​ ពិសេស​ តំបន់​ជាប់​នឹង​ដងស្ទឹង​នានា​ សូម​បង្កើន​ការ​យកចិត្ដទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដើម្បី​ ជៀសវាង​នូវ​គ្រោះថ្នាក់​ និង​ការ​ប៉ះពាល់​ ដល់​ទ្រព្យសម្បត្ដិ​ផ្សេងៗ​ដែល​អាច​កើត​ ឡើងជា​យថាហេតុ​ ៕