Wednesday, September 12, 2012

ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ផ្តល់​អង្ករ​និង​ថវិកា​ជួយ​គ្រួសារ​កុមារី​រង​គ្រោះ​​ពី​ការ​បង្ខំ​ចាប់រំលោភ​សេពសន្ថវៈ​ពី​ឪពុកចុង​

ដោយ​ ៖ ឡុង ​សំបូរ
ខេត្តស្ទឹងត្រែង​​ ៖​ ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ នៅ​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០​១២​ បាន​បរិច្ចាគ​អង្ករ​ និង​ថវិកា​ផ្ទាល់​របស់​អង្គភាព​ ជួយ​ដល់​គ្រួសារ​កុមារី​រង​គ្រោះ​ពី​ការ​ចាប់រំលោភសេពសន្ថវៈ​ពី​សំណាក់​ឪពុកចុង​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០១២​ នៅ​ខ្ទម​ចាំចំការ​ក្នុងភូមិ​ ឃុំ​ ស្រែ​ក្រសាំង​ ស្រុក​សៀម​បូក​ ខេត្តស្ទឹងត្រែង​ ។​
​លោក​វរៈ​សេនី​យ៏​ត្រី​ភុយ​ ខ្វៃ​ អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ​ និង​យុត្តិធម៌​ កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ ដឹង​ថា​ ករណី​ឪពុកចុង​ឈ្មោះ​ រី​ម​ រុន​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​កម្មករ​ដក​ដំឡូង​មី​ និង​មាន​ទីលំនៅ​ភូមិ​ ស្តៅ​ជ័យ​ ឃុំ​ស្តៅ​ជ័យ​ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​  ប្រើ​ កម្លាំងបាយ​ចាប់​កុមារី​រង​គ្រោះ​ ឈ្មោះ​ ជ​ ថ​ វ​ អាយុ​១៣​ឆ្នាំ​ បច្ចុប្បន្ន​រស់​ក្នុង​បន្ទុក​ម្តាយ​និង​ជនសង្ស័យ​ ជា​ឪពុកចុង​ បាន​មក​ស្នាក់​នៅ​ភូមិ​ ឃុំ​កើតហេតុ​ខាងលើ​ ធ្វើ​ជា​កម្មករ​ដក​ដំឡូង​មី​ ហើយ​បាន​គម្រាម​ និង​ប្រើ​កម្លាំងបាយ​ចាប់រំលោភ​សេពសន្ថវៈ​ លើ​កូនស្រី​ដើម​រហូត​បាន​សម្រេច​នា​រាត្រី​ទី​០៩​ ខែកញ្ញា​ កន្លង​ទៅ​នោះ​ ។​
​លោក​វរៈ​សេនី​យ៏​ត្រី​ភុយ​ ខ្វៃ​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយ​ការ​ចាប់រំលោភ​សេពសន្ថវៈ​លើ​កុ​ មា​រី​រាត្រី​ដ៏​ស្ងប់ស្ងាត់​ទី​០៩​ កញ្ញា​នោះ​រួច​មក​ នៅ​ព្រឹក​ថ្ងៃ​ទី​ថ្ងៃ​ទី​១០​ ខែ​ ឆ្នាំ​ដដែល​ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ បាន​ទទួល​ពាក្យបណ្តឹង​ពី​ក្រុម​គ្រួសារ​កុមារី​រង​គ្រោះ​ បន្ទាប់​មក​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ឪពុក​ ចុង​ជា​ជនសង្ស័យ​មក​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​។​
​បន្ទាប់​ពី​បាន​ស្តាប់​ចម្លើយ​ និង​ចងក្រង​សំណុំ​ឯកសារ​គ្រប់គ្រាន់​ហើយ​នោះ​ ជនសង្ស័យ ​រី​ម​ រុន​ ត្រូវ​បាន​មន្ទីរ​ជំនាញ​បញ្ជូន​ទៅ​កាន់​អយ្យការ​សាលាដំបូង​ខេត្តស្ទឹងត្រែង​ ស៊ើបសួរ​ជា​បន្ត​ ។​ ក្រោយ​ការ​ ស៊ើបសួរ​ និង​ទទួល​បាន​ចម្លើយ​សារភាព​ អយ្យការ​សាលាដំបូង​ខេត្ត​ បាន​ចេញ​ដីការ​សម្រេច​ឃុំខ្លួន​ ជនសង្ស័យ​នៅ​ក្នុង​ពន្ធ​ធនាគារ​ ដោយ​ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ​ លើ​មាត្រា​២៣៤​ និង​មាន​មាត្រា​ ២៤១​ មាន​ស្ថាន​ទម្ងន់ទោស​ ដោយ​បាន​ប្រព្រឹត្ត​អណាចា​រលើ​កុមារី​ជា​អនីតិជន​ (​ក្រោម​វ័យ​រៀប​ការ​)​ នៅ​ល្ងាច​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ក្រោយ​ពី​បញ្ចប់​នូវ​សវនាការ​ ។​
លោក​ភុយ​ ខ្វៃ​ បាន​បញ្ជាក់​ថា​ ក្រោយ​ការ​ឃុំខ្លួន​ជនសង្ស័យ​ ដោយ​មើលឃើញ​គ្រួសារ​កុមារី​រង​ គ្រោះ​មាន​ជីវភាព​ទីទ័ល​ក្រ​ ដោយ​ប្រកបរ​បរជា​កម្មករ​ដក​ដំឡូង​មី​ ទទួល​បាន​ប្រាក់​កម្រៃ​បន្តិចបន្តួច​ មក​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ទាំង​ត្រដាបត្រដួស​នោះ​ លោក​ឧត្តម​សេនី​យ៏​ត្រី​ឧិ​ បូ​រិ​ន្ទ​ មេបញ្ជាការ​កង​ រាជ​អាវុធហត្ថ​ខេត្ត​ មានចិត្ត​ករុណា​ដល់​គ្រួសារ​រង​គ្រោះ​ លោក​បាន​បរិច្ចាគ​អង្ករ​ចំនួន​១​បេ​ និង​ ថវិការ​១០​ម៉ឺន​រៀល​ជា​របស់​អង្គភាព​ផ្ទាល់​ ជួយ​ដល់​គ្រួសារ​កុមារី​រង​គ្រោះ​។​
​ប្រភព​ខាងលើ​បាន​បញ្ជាក់​ពី​ប្រសា​ស​ន៏​លោក​ឧត្តម​សេនី​យ៏​ថា​ អង្ករ​ និង​ថវិកា​ដ៏​ស្តួចស្តើង​ខាង​ លើ​នេះ​ ថ្វីបើ​មិន​អាច​ជួយ​ដោះស្រាយ​ជីវភាព​កុមារី​រង​គ្រោះ​បាន​រហូត​មែន​ តែ​វា​អាច​ជួយ​ដោះស្រាយ​ បាន​១​អន្លើ​ដែរ​ ។​ ចំណែក​គ្រួសារ​ និង​កុមារី​រង​គ្រោះ​ ជ​ ថ​ វ​ បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ទឹក​ ចិត្ត​សប្បុរសធម៌​ របស់​លោក​មេ​បញ្ជា​កង​រាជ​អាវុធ​ខេត្ត​ និង​ អង្គភាព​ទាំងមូល​ ដែល​បាន​យកចិត្ត​ទុក​ ដាក់​ និង​ជួយ​ដោះស្រាយ​ទុក្ខ​ធុរៈ​ខណៈ​គ្រួសារ​កុមារី​កំពុង​ជួប​ប្រទះ​នូវ​ការ​លំបាក​នោះ​ ៕