Wednesday, September 12, 2012

សម្តេច​តេ​ជោ ហ៊ុន សែន ចូលរួម​បើក​កិច្ចប្រជុំ ថ្នាក់​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន លើក​ទី​៣០

ភ្នំពេញ: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិ​ធី​បើក​កិច្ចប្រជុំថ្នាក់​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន លើក​ទី​៣០ នៅ​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១២ ស្ថិតក្នុង​វិមាន​សន្តិភាព​។​

​កិច្ចប្រជុំ​នេះ ពាក់ព័ន្ធ​ទៅនឹង​កិច្ចសន្ទនាថ្នាក់​រដ្ឋមន្ត្រី​ថាមពល និង​ទីភ្នាក់ងារ​អាស៊ាន​អន្តរជាតិ (AMEM IEA) កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថាមពលអាស៊ាន បូក​បី លើក​ទី​៩ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថាមពល​អាស៊ី​បូព៌ា លើក​ទី​៦ កិច្ចសន្ទនា​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន សហរដ្ឋអាមេរិក និង​វេទិកាធុរកិច្ច ថាមពល​អាស៊ាន ឆ្នាំ​២០១២ ក្រោម​ប្រធានបទ "​ត​ភ្ជាប់ អាស៊ាន​បៃតង​" ធ្វើឡើងនៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដែល​រៀបចំឡើងដោយ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល ដោយមាន​កិច្ចសហការ​ជាមួយនិង​លេខាធិការដ្ឋាន និង​មជ្ឈមណ្ឌល​ថាមពល​អាស៊ាន​។​

​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន លើក​ទី​៣០ នា​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១២ បានធ្វើ​ឡើងនៅ​វិមាន​សន្តិភាព​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឡើង​ថ្លែង​សុន្ទរកថា បន្ទាប់ពី​ជួបប្រជុំ​ជាមួយនឹង​រដ្ឋមន្ត្រី​ថាមពល អាស៊ាន នា​ព្រឹក​មិញ​រួចមក​៕​