Wednesday, September 12, 2012

កិច្ចប្រ​ជុំលើក​ទី២ របស់​ក្រុមការ​ងារនៃ​ក្រុមប្រឹក្សា​សម្រប​សម្រួល​អាស៊ាន

ភ្នំពេញថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១២

កិច្ចប្រជុំលើកទី២ របស់ក្រុមការងារនៃក្រុមប្រឹក្សាសម្របសម្រួល អាស៊ាន បានប្រព្រឹត្ដិ ទៅ នៅរាជធានីភ្នំពេញ កម្ពុជា នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១២។ កិច្ចប្រជុំដឹកនាំដោយ លោកជំទាវ សឿង រដ្ឋចាវី រដ្ឋលេខាធិការ និងជាឧត្ដមមន្ដ្រីអាស៊ានរបស់កម្ពុជា ក្រសួង ការបរទេស និង សហប្រតិបត្ដិការអន្ដរជាតិ។  កិច្ចប្រជុំមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំឧត្ដមមន្ដ្រីអាស៊ាន ឧត្ដមមន្ដ្រីសេដ្ឋកិច្ចអាស៊ាន និង ឧត្ដមមន្ដ្រីសង្គម វប្បធម៌អាស៊ាន ឬ តំណាងមកពីគ្រប់បណ្ដា ប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការ រងអាស៊ាន និងគណៈប្រតិភូ។

កិច្ចប្រជុំបានពិភាក្សាលើគ្រប់ទិដ្ឋភាពពាក់ព័ន្ឋទាំងអស់ ទាក់ទង នឹងសំណើ របស់ ប្រទេស ទីម័រខាងកើតចូលជាសមាជិកអាស៊ាន  និង ផលប៉ះពាល់ដែលអាចមាន ចំពោះអាស៊ាន ។

កិច្ចប្រជុំបានពិចារណា និងអនុម័តលើរបាយការណ៏នៃកិច្ចប្រជុំលើកទី ១ របស់ក្រុម ការងារនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ដែលត្រូវបានរៀបចំធ្វើឡើងនៅ ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី  កាលពីថ្ងៃទី ២១-២២ ខែមិថុនា ឆ្នាំ២០១២។
កិច្ចប្រជុំបានឯកភាពរៀបចំកិច្ចប្រជុំលើកទី ៣ របស់ក្រុមការងារនៃ ក្រុមប្រឹក្សា សម្រប  សម្រួលអាស៊ាន  នៅប្រទេសសឹង្ហបូរី  នៅដើមឆ្នាំ២០១៣។