Wednesday, September 12, 2012

កិច្ចប្រជុំ​ឧត្ដម​មន្ដ្រី​អាស៊ាន ភ្នំពេញថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១២

កិច្ចប្រជុំឧត្ដមមន្ដ្រីអាស៊ាន បានប្រព្រឹត្ដិទៅនៅរាជធានីភ្នំពេញ កម្ពុជា នាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១២។ កិច្ចប្រជុំដឹកនាំដោយលោកជំទាវ សឿង រដ្ឋចាវី រដ្ឋលេខាធិការ និងជាឧត្ដមមន្ដ្រីអាស៊ាន របស់កម្ពុជា ក្រសួងការបរទេស និង សហប្រតិបត្ដិការអន្ដ រជាតិ។ 

កិច្ចប្រជុំបានពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន រួមមានការកសាង សហគមន៍ អាស៊ាន ការអនុវត្ដន៍ នូវធម្មនុញ្ញអាស៊ាន ការបន្ដតាមដានការងារបន្ដនៃ កិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ានលើកទី ៤៥/កិច្ចប្រជុំ រដ្ឋមន្ដ្រីការបរទេស អាស៊ានជាមួយដៃគូសន្ទនា/វេទិកាតំបន់អាស៊ានលើកទី ១៩ កិច្ចប្រជុំរដ្ឋមន្ដ្រី ការបរទេសលើកទី ២ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ការត្រៀមរៀបចំកិច្ចប្រជុំ រួមនៃឧត្ដមមន្ដ្រីអាស៊ាន (្ញភំ) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការបរទេសអាស៊ាន និងកិច្ចប្រជុំ ពាក់ព័ន្ធនានា នៅទីក្រុងញូវយ៉ក និងសំខាន់បំផុតនោះគឺការត្រៀម រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំង កិច្ចសន្ទនាអាស៊ានជាសាកល  នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខនេះ។

ឧត្ដមមន្ដ្រីអាស៊ានបានសំដែងនូវការគាំទ្រដ៏មុតមាំរបស់ខ្លួនចំពោះការអនុម័តនូវសេចក្ដីថ្លែងការណ៍ អាស៊ាន ស្ដីពីសិទ្ធិមនុស្ស និងបានពិភាក្សាលំអិត់លើការត្រៀមរៀបចំ ដាក់ឱ្យ  ប្រើប្រាស់ជាផ្លូវការនូវវិទ្យាស្ថានអាស៊ាន ដើម្បីសន្ដិភាព និងការផ្សះផ្សា (ៅីភ្រ) នៅក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ ក្នុងខែវិច្ឆិកា ឆ្នាំ២០១២។
ចំពោះកិច្ចការទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ឧត្ដមន្ដ្រីអាស៊ានបាន ពិភាក្សា លើការត្រៀម រៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយទំនាក់ទំនងអាស៊ាន-ឥណ្ឌា នៅក្នុងខែធ្នូ ឆ្នាំ២០១២ និង ធ្វើយ៉ាងណាដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហ ប្រតិបត្ដិការកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។