Wednesday, October 12, 2011

សេចក្តីជូនដំណឹង ទីស្តីការ​គណៈរដ្ឋមន្រ្តី​​​ នឹង​មាន​បើក​សម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្រ្តីពិសេស ​​ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​បំផុត​របស់​ សម្តេច​អគ្គ​មហា​សេនា​​បតី​​​តេជោ​ ហ៊ុន សែន


សេចក្តីជូនដំណឹង
ថ្ងៃទី​​១៣ ខែតុលា​ ឆ្នាំ​២០១១ វេលាម៉ោង​​ ១៥:០០នាទី​​ នៅ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​​​ នឹង​មាន​បើក​សម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្រ្តីពិសេស ​​ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​បំផុត​របស់​ សម្តេច​អគ្គ​មហា​សេនា​​បតី​​​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ក្នុង​អាណត្តិទី៤​​ ដើម្បី​ពិភាក្សា​លើ​របៀប​វារៈ​ដូចខាង​ក្រោម​​៖
១-​​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​ដោយ​សារ​ទឹក​ជំនន់​ និង​វិធានការ​ដោះ​ស្រាយ​​
២-​​​បញ្ហា​ផ្សេងៗ៖
          អាស្រ័យហេតុនេះ​​សូមសាធារណៈមតិជាតិ និង​អន្តរជាតិ​ជ្រាបជាព័ត៌មាន។
រាជធានីភ្នំពេញថ្ងៃទី១២ ខែតុលា​​​ ឆ្នាំ២០១១
-របៀបវារៈនេះ​អាចនឹង​មានការ​កែប្រែ​​
នៅ​ក្នុង​ករណី​​ជាក់​ស្តែង​។