Wednesday, October 12, 2011

សម្ពោធ​​ដាក់ឱ្យប្រើ​​ប្រាស់​អគារ​​ស្នាក់ការ​គណបក្ស​​ប្រជាជន​កម្ពុជា​​​ឃុំ​ពោធិ៍



ខេត្ត​កំពង់ឆ្នាំង ៖ អគារ​ស្នាក់ការ​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំពោធិ៍ ស្រុកកំពង់​​លែង បាន​សម្ពោធ​ដាក់ឱ្យប្រើប្រាស់​​​ជា​ផ្លូវ​ការ​​​ក្រោម​​អធិបតីភា​ព​លោកអ៊ឹង ​ប៊ុនហូវ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាលចុះ​ជួយ​​ស្រុក​កំពង់លែង​ និងលោកចេង ញ៉ាន់ ​​អនុប្រធាន​ក្រុម​ការងារ​ព្រមទាំង​​​មាន​ការ​អញ្ជើញ​ចូលរួម​ពី​​​សមាជិក​​ សមាជិកា​​គណបក្ស​​ប្រជាជនកម្ពុជា ​យ៉ាង​ច្រើន​កុះករ​ ។ ពិធី​នេះធ្វើឡើង​កាលពី​​​ថ្ងៃទី៧ ​តុលា នៅ​ភូមិពោធិ៍​ ឃុំ​ពោធិ៍ ស្រុក​កំពង់​លែង ។
លោក​កែវ ពៅ ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ឃុំ​​ពោធិ៍ឱ្យ​ដឹង​ថា ​សំណង់​អគារ​ស្នាក់ការ​ថ្មី​នេះ​ចាប់ផ្តើម​សាង​សង់​​កាលពីថ្ងៃទី៧  ឧសភា ​និងបាន​​រួច​រាល់ជាស្ថាពរ​​​នៅ​ថ្ងៃទី១៩ សីហា ឆ្នាំ ២០១១ ដោយចំណាយ​​ប្រាក់ស​រុប​ចំនួន​៣.៣០០០ដុល្លារ ​សហរដ្ឋអាេមរិក​។ ប្រាក់​សម្រាប់​ការ​សាង​សង់នេះ​ឧបត្ថ​ម្ភ​ដោយ​​លោក​អ៊ឹង ប៊ុនហ៊ូវ ​​ និងលោក​ជំទាវ ។
លោក​ចេង ញ៉ាន់ អនុ​ប្រធាន​​ក្រុម​ការ​ងារ​​គណ​បក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ស្រុកកំពង់​លែង ​​​​មាន​ប្រសាសន៍​ថា ការ​​សម្ពោធ​ដាក់ឱ្យ​ប្រើ​​ប្រាស់​​ជា​ផ្លូវ​ការ​អគារ​​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជាឃុំ​ពោធិ៍​​​នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​បង្ហាញ​ពីស្មារតី​សាមគ្គី​ភាព​របស់មូលដ្ឋាន​ជាមួយ​ក្រុម​ការងារ​​ និង​បញ្ជាក់​យ៉ាង​ច្បាស់​​​ពីភាព​រីក​ចម្រើន​របស់​គណ​បក្ស ។
លោកអ៊ឹង ប៊ុនហូវ ប្រធាន​ក្រុម​ការងារ​​ថ្នាក់​​​កណ្តាល​ចុះ​ជួយស្រុក​កំពង់​លែង​បាន​ថ្លែង​​កោត​សរសើរ​​ចំពោះ​​មន្ត្រី​ក្រុម​ការងារ និងសមា​ជិក​ សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​​នៅក្នុង​ស្រុក​កំពង់លែង​ទាំងអស់​​ដែលក្នុង​រយៈ​ពេល​កន្លង​​ទៅនេះ​មានសាមគ្គីភាព​ល្អ​ និងចលនា​បាន​​​សមា​ជិក​ថ្មី​ជាបន្ត​បន្ទាប់ ។ លោក​​​បាន​អំពាវដល់​សមា​ជិក​ សមាជិកាគណបក្ស​ប្រជាជន​កម្ពុជា​ទាំង​ចាស់ទាំង​ថ្មីត្រូវ​ទៅចុះ​ឈ្មោះ​​បោះឆ្នោត​​ និង​ពិនិត្យ​​​​បញ្ជីឈ្មោះ​​បោះ​ឆ្នោតឱ្យបានគ្រប់ៗគ្នា ។ លោក​បាន​ចែក​ជូន​វត្ថុ​​អនុស្សាវរីយ៍​​សារុង​ពុម្ពម្នាក់មួយ​ដល់​សមា​ជិក​សមាជិកា​ដែលចូលរួម​​ក្នុងពិធី ៕
ដោយ​ ៖ ប្រុសកោះ