Wednesday, October 12, 2011

ដើរ​​ឆ្លង​កាត់​​អូរ​ ទឹកកួច​​​​នាំទៅ​​បាត់​​រកពុំ​ទាន់​ឃើញ​


ខេត្ត​កំពង់​ស្ពឺ ៖​ បុរស​ម្នាក់​​ក្នុង​ចំណោម​​​៤​នាក់​បាន​ត្រូវ​​ទឹក​​​​កួចនាំទៅ​បាត់​​កាលពី​​វេលា​ម៉ោង​​​១​​និង​៣០​នាទី​​រសៀល​​ថ្ងៃទី​១០ ​តុលា នៅ​ចំណុច​​អូរ​សច្ចា ស្ថិត​ក្នុង​​​ឃុំ​តាសាល  ស្រុក​ឱរ៉ាល់​ ខណៈពេល​ដើរ​ឆ្លង​​កាត់​អូរ​ ។ តាម​ប្រភព​​ព័ត៌​មាន​​ថា ​ទឹកអូរដែល​ហូរ​​​កួច​យ៉ាង​គំហុក​​នេះ​គឺ​​​ក្រោយ​ពី​មាន​​ភ្លៀង​​​​មួួយមេ​ធំ ។
មន្ត្រី​​​កងរាជអាវុថ​ហត្ថ​​​​ក៏ដូច​ជា​​មន្ត្រី​ប៉ូលិស​​​ស្រុក​​​ឱរ៉ាល់​​បាន​​​ឱ្យ​ដឹង​ថា នៅ​​​​​រសៀល​​ថ្ងៃទី​​​១០ តុលានោះ នៅអូរ​សច្ចា ក្នុង​ឃុំ​តាសាល​  មាន​​បុរស​ចំនួន​​​៤​នាក់​ចេញពី​ព្រៃ​​ត្រឡប់​​មក​ផ្ទះរបស់​​ខ្លួន​ឯស្រុក​ភ្នំ​ស្រួចវិញ ក្រោយពី​​បាន​ដើរ​​រកទិញ​អុស​ធ្យូង​រួមទាំង​ទិញ​ឈើ​​គ្រញូង​លួច​លាក់​​​នៅតំបន់​​នោះ​ផង​។ បុរស​​ទាំង​៤​នាក់​បាន​​​​ដើរ​ឆ្លង​កាត់​​​អូរមួយ​ឈ្មោះ​អូរសច្ចា ដែល​​ទឹក​​​មានជម្រៅ​​ត្រឹម​ចង្កេះ​ហើយ​ដោយទឹក​​ហូរ​កួច​ខ្លាំង​ក៏​​កួច​​អ្នក​​ទាំង​៤នាក់​​នាក់​តែ​៣នាក់​​បាន​ហែល​ឆ្លង​ផុត​ដោយ​ឡែក​​ឈ្មោះ​ស៊ុំ ញ៉េន អាយុ​​​៤៨ឆ្នាំ មាន​ទីលំនៅ​​​​ភូមិ​ពាន​អន្ទង ឃុំ​អូរ​ ​ស្រុក​ភ្នំស្រួច ដោយទប់​ខ្លួន​ពុំ​ជាប់​​ក៏ត្រូវ​ទឹក​​កួច​រសាត់​​នាំ​យក​ទៅ​បាត់​​​ស្រមោល​​។​
ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​​១​​និង៣០នាទី​​រសៀល​ថ្ងៃទី​​១០ តុលា ​​ហើយ​រហូត​មក​ដល់​​ព្រឹក​ថ្ងៃទី​​១១  តុលា​ នៅតែ​ពុំ​ទាន់​​រក​ឃើញ​សពអណ្តែត​នៅឡើយទេ៕