Wednesday, October 12, 2011

ឯកឧត្តម​ គី​ម​ ប៊ុ​ន​ថា​ន​ ធ្វើ​ពិធី​ផ្ទេរ​ប្រគល់​អគារ​ស្នាក់​នៅ​​ជូន​កងការពារ​កោះ​យ៉​ និង​កោះកុង​ក្រៅ​លេខ​២

ដោយ​ ៖ សហការី


​    ​ខេត្តកោះកុង​៖​កាលពី​រសៀល​ថ្ងៃ​ទី​ ១១​ ខែតុលា​ ឆ្នាំ​២០១១​ ឧត្តមសេនីយ៍ឯក​ គី​ម​ ប៊ុ​ន​ថា​ន​ នាយករង​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​អគ្គមេបញ្ជាការ​រង​នៃ​ខ​.​ភ​.​ម​តំណាង​ដ៏​ខ្ពង់ខ្ពស់​នាយ​ឧត្តម​សេនីយ៍​ គន់​ គី​ម​ អគ្គមេបញ្ជាការ​រង​នាយសេនាធិការ​ចំរុះ​ រួម​ដំណើរ​ដោយ​ឧត្តមនាវីឯក​ ស្រ៊ុ​ន​ សា​រឿ​ន​ មេបញ្ជាការ​រង​កងទ័ពជើងទឹក​ និង​ជា​មេបញ្ជាការ​កងពលតូច​លេខ​៣១​ ព្រមទាំង​មន្ត្រី​យោធា​ជាន់ខ្ពស់​ជា​ច្រើន​រូប​ទៀត​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​អាគារ​ស្នាក់​នៅ​ ចំនួន​៤​ខ្នង​ ដែល​២​ខ្នង​នៅ​កោះ​យ៉​ និង​២​ខ្នង​ទៀត​នៅ​កោះកុង​ក្រៅ​ និង​ចែក​អាវរ​ងារ​ជូន​ដល់​កងការពារ​កោះ​យ៉​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ។​
​ឆ្លៀត​ក្នុង​ឱកាស​នោះ​ឧត្តមសេនីយ៍ឯក​ គី​ម​ ប៊ុ​ន​ថា​ន​ បាន​មាន​ប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ ប្រកបដោយ​ មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​ និង​ក្តី​នឹករលឹក​ ពី​សំណាក់​សម្តេច​តេ​ជោ​  នាយក​រដ្ឋមន្ត្រី​ និង​លោក​ជំទាវ​ កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប្រធាន​កាកបាទក្រហម​ជាតិ​កម្ពុជា​   ជូន​ចំពោះ​បងប្អូន​ទាំងអស់​ ដែល​មាន​វត្តមាន​ទី​នេះ​ និង​បាន​កោតសរសើរ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​កង​វិស្វកម្ម​សម្តេច​តេ​ជោ​ សៀមរាប​ ដែល​បាន​ស្ថាបនា​ រួចរាល់​ជា​ស្ថាពរ​នា​ពេល​នេះ​ តាម​ការ​កំនត់​ ប្រកបដោយ​សោភ័ណ​ភាព​ និង​គុណភាព​ ដែល​អាច​ទទួលយក​បាន​ ។​ បន្ទាប់​មក​ឧត្តមសេនីយ៍ឯក​ គី​ម​ ប៊ុ​ន​ថា​ន​ បាន​ចុះ​ធ្វើការ​ពិនិត្យ​បណ្តា​លេណដ្ឋាន​ និង​គ្រឿង​សព្វាវុធ​នៅ​ លើ​កោះ​យ៉​នោះ​ផង​ដែរ​ ៕​