Wednesday, October 12, 2011

រថយន្ត​២​គ្រឿង​ប្រជែង​គ្នា​ឆ្លង​ស្ពាន​លទ្ធផល​ខ្ទេច​មុខ​ដូច​គ្នា​សំណាង​ល្អ​អត់​មាន​អ្នក​ស្លាប់




កែប ៖ គ្រោះ​ថ្នាក់​ស្ទើរ​ព្រលឹង​ចុង​សក់​មួយ​បាន​កើត​ឡើង​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ដំណើរ ភ័យ​បុក​ពោះ​គ្រប់ៗ​គ្នា ខណៈ​ពេល​គេ​ឃើញ​រថយន្ត​២​គ្រឿង​បោះ​ពួយ​ក្នុង​ល្បឿន​ខ្លាំង​ដូច​គ្នា​បំណង​បើក​ឆ្លង​ស្ពាន​មួយ​កន្លែង ប៉ុន្តែ​ឆ្លង​មិន​ផុត ក៏​វ៉ាក់អ៊ើ​គ្នា​ទើប​ព្រលះ​ប្រាវ បណ្តាល​ឱ្យ​រថយន្ត​ទាំង​២​គ្រឿង​ខ្ទេច​មុខ​ដូចគ្នា ប៉ុន្តែ​សំណាង​ល្អ​​អត់​មាន​មនុស្ស​​ស្លាប់​អ្វី​ឡើយ។
ហេតុការណ៍​នេះ​បាន​កើត​ឡើង​ត្រង់​ចំណុច​ស្ពាន​ទល់​មុខ​ប៉ុស្តិ៍​នគរបាល​ឃុំ​ពង​ទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ​កាល​ពី​​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃទី​១១​ ខែ​តុលា ឆ្នាំ​២០១១ លើ​ដង​ផ្លូវ​ជាតិ​លេខ​៣៣។

សាក្សីឃើញហេតុការណ៍ខា៍ងលើបាននិយាយថា មុនពេលមានឧបទ្ទវហេតុនេះកើតឡើងគេឃើញរថយន្ត
ធុនយក្សមួយគ្រឿងពណ៌ត្រួយចេកផ្ទុកសុទ្ធតែថ្ម ធើជដំណើរក្នុងទិសដៅពីកើតទៅលិចដោយប្រើល្បឿនលឿនដូចព្យុះគោលបំណងឆ្លងស្ពាន តែពុំទាន់បានឆ្លងផង  ស្របពេលរថយន្តធុនទំនើងម៉ាកលុចសីសមួយគ្រឿងទឿតបើក-
បរបញ្ច្រាស់គ្នា បោះពួយបំណងឆ្លងស្ពានដូចគ្នាតែចៀសមិនផុតក៍បុ៍កគ្នាប្រាវលាន់សូរដូចរន្ទះបាញ់៨ទិសតែម្តង។ប្រ
ភពដដែលបានឱ្យដឹងទៀតថា នៅពេលប៉ះទង្គិចគ្នានោះរថយន្តសេរីទំនើបម៉ាកលុចសីសខ្ទាតហួសស្ពានឯរថយន្តធុន
យក្សដឹកថ្មធ្លាក់កង់ម្ខាងទៅផ្នែកចំហៀងស្ពានតែសំណាងល្អមិនបានក្រឡាប់ចុះក្រោមស្ពាន តែបើធ្លាក់វិញអ្នកជិះក្នុ
ងឡានបែបគ្មានសំណាងរួចជីវិតយ៉ាងនេះឡើយ។
លោក ផូយ ប៊ុន ធី នាយផ្នែកចរាចរខេត្តកែបបានប្រាប់កម្ពុជាថ្មីឱ្យដឹងថាគ្រោះថ្នាក់ខាងលើកើតឡើងដោ
យសារអ្នកបើកបរយានយន្តទាំង២គ្រឿងមិនចេះអធ្យាស្រ័យរវាងគ្នានឹងគ្នាទើបបានជាមានហេតុការណ៍បែ៍បនេះហើយនេះជាសំណាងមួយក្នុង១ពាន់គ្រោះថ្នាក់ផងដែរនៅពេលជួបហេតុការណ៍ព៍ម៉ាំនអ្នកណារងគ្រោះ ដោយគ្រាន់
តែរងខូចខាតរថយន្តយ៉ាងដំណំទាំងសងខាងនោះ។លោកបានឱ្យដឹងទៀតថា ការប៉ះទង្គិចនេះរថយន្តម៉ាកលុចសីស
ពណ­ទ៌ឹកដោះគោ៤៧០ ពាក់ផ្លាកលេខ ភ្នំពេញ២អិល១២៩៩ចូលមកដល់ស្ពានបានមុនហើយរថយន្តនេះមានមនុស្ស
ជិះ៣នាក់ អ្នកបើកបរឈ្មោះ សួន ជៀវ ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិជម្ពូរវន្ត័ សង្កាត់ចោមចៅ ខណ្ឌ័ដង្កោ
រាជធានីភ្នំពេញ។ដោយឡែករថយន្តមួយគ្រឿងទៀតជាប្រភេទរថយន្តធុនធំពណ៌ត្រួយចេកជិះគ្នា២នាក់ព្រូនិងតែ
កុង ពាក់ផ្លាកលេខភ្នំពេញ៣អា៥៤០៨អ្នកបញ្ជាចង្កូតឈ្មោះ ទូច ទាង ភេទប្រុស អាយុ២៥ឆ្នាំមានទីលំនៅ ភូមិកំព្រៅ ឃុំភ្នៅទី១ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ហើយរថយន្តទាំង២គ្រឿងធ្វើដំណើរបញ្ច្រាសគ្នាមួយមកពីលិច
មួយទៀតមកពីកើតដល់ពេលជួបគ្រោះថ្នាក់គ្មានអ្នកណារងរបួសធ្ងន់នោះទេ។
ក្រោយពីវាស់វែងមធ្យោបាយទាំង២គ្រឿងត្រូវបាននគរបាលចរាចរ អូសទៅកាន់ស្នងការដ្ឋានខេត្តកែប
ដោះស្រាយគ្នាទៅតាមច្បាប់ចរាចរផ្លូវគោក។      ណារិទ្ធ