Thursday, September 13, 2012

បទអត្ថា​ធិប្បាយ៖ ពលិកម្ម​របស់​យុវជន​ខ្មែរ​ត្រូវ​បាន​ប្រមាថ​ដោយ​លោក កឹម សុខា



ស្រប​ពេលដែល​សកម្មភាព​ជាប្រវត្តិ​សាស្រ្តរ​បស់យុ​វជន​ស័្មគ្រចិត្ត សម្តចតេជោ ហ៊ុន សែន ក្នុង​ការ​ចុះវាស់​វែងដីធ្លី ចែកជូន​ប្រជាពល​រដ្ឋគ្រប់​ទីកន្លែង​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ដើម្បីឱ្យ ប្រជាព​លរដ្ឋទាំង​អស់ទទួល​បាននូវភាព​ស្របច្បាប់​ក្នុងការ​ប្រើប្រាស់​ដីធ្លី ពិសេស​នៅតាម​តំបន់ ដែល​ប្រជាពល​រដ្ឋមិន​ធ្លាប់មាន​កម្មសិទ្ទិ​កន្លងមក។ សកម្មភាព​ខាងលើ​បែជាត្រូវ​បានទទួល​រងនូវការ វាយ​ប្រហារ​រិះគន់​ពីក្រុម​បក្ស​ប្រឆាំង និង​សង្គមស៊ីវិល​ដែលមាន​និន្នាការ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល មួយ​ចំនួន​នោះ​ទៅវិញ។

ជាក់ស្តែង​កាលពី​ពេលកន្លង​ទៅថ្មីៗនេះ ក្រុមជំទាស់​រួមទាំង​លោក កឹម សុខា ដែល​គេស្គាល់ ថា ជា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស បាន​និយាយ ថា “ការចុះ​វាស់វែង​ដីធ្លីរបល់​យុវជន​ស័្មគ្រចិត្ត គឺគ្រាន់​តែទៅ​ប្រថាប់​ត្រាអោយ​ពួកម្ចាស់​ដីធំៗនោះ ដើម្បី​អោយស្រប​ច្បាប់ទេ ហើយ​យុវជន​កំពុង​ត្រូវបាន​គេប្រើប្រាស់​ក្រោយ​ពីវាស់វែង​ដីធ្លីជូន​ប្រជាពលរដ្ឋ​តិចតួច​ហើយ យុវជន​ទាំង​នេះ នឹង​ក្លាយ​ទៅជា​អ្នកជួយ​សម្រួល​ដល់អ្នក​មាន អ្នកធំ ដែលបាន​កិបកេង​ដីប្រជាព​លរដ្ឋ”។

តើការ​ងារដើ​ម្បីឧ​ត្តម​ប្រយោជន៍​ជាតិ​ដ៏ធំ​ធេង សក្តិសម​ នឹងត្រូវ​ទទួល​រងនូវការ​វាយ​ប្រហារ ដោយ​ក្រុម​មនុស្ស​អសមាន​ចិត្តបែប​នេះឬ​យ៉ាង​ណា?

ជាការ​ពិតណាស់​នៅក្នុង​សង្គម​ប្រជាធិ​បតេយ្យការ​ទិទាន រិះគន់ កែលំអរក្នុង​ន័យ​ស្ថាបនា ជារឿង​ធម្មតា ផ្ទុយ​មក​វិញ ចំពោះក្រុម​ប្រឆាំង​នៅកម្ពុជា​ដើម្បីតែ​បំពេញ​នូវម​ហិច្ឆិតា​ដណ្តើម​យក ប្រៀប​ឈ្នះ​របស់​ក្រុម និង​គណបក្ស​របស់​ខ្លួន ពួកនេះ បែរជា​បាន​បញ្ចេញ​នូវស្នៀត​វាយ​ប្រហារ​ទៅលើ​គូរបដិបក្ខ​របស់​ខ្លួនតាម​រយៈនៃការ​បញ្ចេញ​មតិ​ដែល​មាន​ចរិតជាការ​ប្រមាថ​នោះ​ទៅវិញ។
 ការទិតៀន​គួរណាស់​តែមាន​នូវ​សុច្ចរិតភាព ក្នុងន័យ​ស្ថាបនា កសាង និង​អភិវឌ្ឍន៍​ជាតិ មិន​គួរ​ណា​ប្រើវេទិការ​បញ្ចេញម​តិដើម្បី​បន្ទុចបង្អាក់ នូវការលះ​បង់ពេល​វេលា ទាំង​កំលាំង​កាយ កំ​លាំង​ចិត្ត ប្រាជ្ញា ស្មារតី ដើម្បី​ជាតិ និង​ពលរដ្ឋទូ​ទៅនោះ​ទេ។

នៅក្នុង​ចក្ខុវិស័យ​ដ៏វែង​ឆ្ងាយ ប្រកប​ដោយ​គតិបណ្ឌិត របស់ សម្តេច​តេជោ ហ៊ុន សែន ក្នុងការ​ផ្តល់នូវ​មូលធន​បញ្ញា និង​ការបង្កើត​នៅព​ហុជំនាញ​សម្រាប់ យុវជនស្ម័គ្រ​ចិត្តបាន​ចុះធ្វើការ អនុវត្ត​ការងារ​ដោយ​ផ្ទាល់ជាក់​ស្ដែងទៅ​តាម​មូលដ្ឋាន និង​តំបន់​ផ្សេងៗ​គ្នា។ ការចុះ​អនុវត្ត​ភារកិច្ច ដែល​ដាក់ចេញ​ដោយ សម្តេច​នាយក​រដ្ឋមន្រ្តី លើនយោបាយ​ចាស់ សកម្មភាព​ថ្មី លើ​វិសយ័​ដីធ្លី ក្នុងការ​ចុះវាស់វែង​ដីធ្លីជូន​ប្រជាពលរដ្ឋ​តាមគ្រប់​គោលដៅ​ទាំងអស់​នៅទូទាំង​ប្រទេស រហូត​មក​ទល់ ពេលនេះ​ទទួលបាន​លទ្ធផល​ដ៏ត្រចះត្រចង់​នេះ​បាន​ឆ្លើយតប​ទៅនិង​តំរូវការ និង​សេចក្តី​រង់ចាំ​របស់​បងប្អូន​ប្រជាពល​រដ្ឋជាច្រើន​រាប់សិប​ឆ្នាំកន្លង​មកហើយ ដែលក​ន្លងមកពួក​គាត់​ធ្លាប់​តែ​កាន់​កាប់ដី​ខុស​ច្បាប់ និងមួយ​ចំនួន​ទៀត កាន់កាប់​ដីដោយ​គ្មាន​កម្ម​សិទ្ធិ។
ដូចនេះ​សកម្មភាព​ដែល​យុវជន​បាន និងកំពុង​តែធ្វើ បានឆ្លុះ​បញ្ចាំង​យ៉ាងច្បាស់​អំពីការ​ចូល រួមក្នុង​ការក​សាងឧត្តម​ភាព​ជាតិ ក្នុង​ការជំរុញ​ឱ្យមាន​ការហក់​ទ្បើងនៃ​កំណើន​សេដ្ឋកិច្ចជាតិ និង​ការកាត់​បន្ថយភាព​ក្រីក្រ ដោយ​ជម្រុញ​សេដ្ឋកិច្ច​ទីជនបទ​ឱ្យងើប​ទ្បើង​តាមរយៈ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង តាមរយៈ​នៃការ​ផ្តល់ដី​សម្បទាន​ជូនប្រជាពលរដ្ឋ​ជំរុញការ​បង្កើត​នូវសង្វាក់​ផលិតកម្ម។
 ក្នុង​ស្ថាន ភាពនេះ​អាចធ្វើ​អោយ​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​នីមួយៗ រហូត​ដល់ស​ហគមន៍ និង​រហូត​ដល់​ជាតិ​ទាំង​មូល​ មាននូវ​ការ​លូត​លាស់​ក្នុងរយៈ​ពេលប៉ុន្មាន​ឆ្នាំខាង​មុខនេះ។ កត្តា​ទាំង​នេះ​ជា​ចលករ​នៃការ​ជុំរុញ​ឱ្យមាន​ការសម្រេច​នូវមហិច្ឆិតារ​បស់ សម្តេច​តេជោសែន ក្នុង​ការ​ធ្វើ​អោយ​ចំណូល​ប្រជាជន​កើនទ្បើង​ដល់ ៤០០០ដុល្លារ​សហរដ្ឋ​អាមេរិក​ នៅ​ឆ្នាំ២០៣០ និងធ្វើ​យ៉ាង​ណាឱ្យ​ប្រទេស​កម្ពុជា​ចាកផុត​ពីប្រទេស​ដែលមាន​ការអភិវឌ្ឍន៍​ទាប។

សរុប​សេចក្តី​មក ពលិកម្ម​របស់​យុវជន តេជោសែន ត្រូវបាន​កត់ត្រា​ក្នុង​កំណ​ត់​ហេតុ​ដូងចិត្ត​របស់​ប្រជាពលរដ្ឋ​រួចជា​ស្រេចអស់​ទៅហើយ​នូវ​អំពើល្អ​ដែលជាកុ​សល សម្រាប់​ជូនជាតិ និង​មាតុភូមិ​ជាទីស្នេហា​នៃយើង​គ្រប់គ្នា​។ ក៏ប៉ុន្តែ​ ការរិះគ​ន់មានចរិតជា​ការ​ប្រមាថ និង​មិនឈរ​លើ​​ស្មារតីនៃ​ការចូល​រួម គឺជា​ឥរិយា​បថ​ដែលមិន​មានការ​ផ្លាស់ប្តូរ​របស់​បក្សប្រឆាំង​ជាយូរ​មក​ហើយ ដែល​ទង្វើបែ​បនេះមិន​មានអ្វីខុស​ប្លែកពី​ពេលក​ន្លងមក ហើយ​ពលរដ្ឋ​ខ្មែគ្រប់ៗ​រូបសុទ្ឋ​តែបាន​ដឹង និង​ឮគ្រប់ៗ​គ្នាអស់ទៅ​ហើយ។ ចរិត​នៃការ​ប្រឆាំង​ជំ​ទាស់​ដោយ​គ្មាន​មូល​ដ្ឋាន​បែប​នេះ សម​ដូចសុភា​សិតមួយ​ពោលថា "ជន​អ្នក​សាបព្រោះ​ខ្យល់ នឹង​បាន​មកវិញ គឺព្យុះ​សង្ឃរា" ៕

អត្ថបទដោយៈ  ឧត្តម​ សក្តិ