Monday, October 1, 2012

បិទ​វគ្គ​បំប៉ន​ជំនាញ​ព័ត៌មាន​និង​សន្តិសុខ​ដល់​​នាយកងរាជអាវុធហត្ថ​ខេត្តកំពង់ចាម​

​ខេត្តកំពង់ចាម​:​ កាលពី​រសៀល​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១២​នេះ​ នៅ​សាល​ប្រជុំ​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម​ មាន​រៀបចំ​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ព័ត៌មាន​ និង​សន្តិសុខ​ដល់​នាយ​កង​រាជ​អាវុធហត្ថ​ខេត្តកំពង់ចាម​ ក្រោម​អធិបតីភាព​ លោក​ វ៉ា​ សា​រិ​ទ្ធ​ មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម​  និង​មេបញ្ជាការ​រង​ជា​ច្រើន​រូប​ទៀត​ ។​ សិក្ខាកាម​ដែល​បាន​ចូលរួម​រៀន​វគ្គ​នេះ​មាន​ចំនួន​៤៥​រូប​ មក​ពី​គ្រប់​មន្ទីរ​ ការិយាល័យ​ បញ្ជាការ​ បញ្ជាការ​រង​ស្រុក​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ទាំងមូល​ ។​
​ក្នុង​ឧិ​កាស​នោះ​លោក​មេបញ្ជាការ​គណ​:​អធិបតី​ក៏​បាន​កោត​ស​សើរ​ដល់​ អ្នកគ្រប់គ្រង​វគ្គ​ដែល​ដឹកនាំ​ការ​រៀនសូត្រ​ និង​សាមគ្គីភាព​គ្នា​បាន​ល្អ​ ពិសេស​សិក្ខាកាម​ វគ្គ​នេះ​រៀនសូត្រ​បាន​និទ្ទេស​ល្អ​ និង​ល្អ​បង្គួរ​ស្ទើរតែ​១០០%​ ។​
​លោក​មេបញ្ជាការ​បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ថា​ ពេល​ត្រឡប់​ទៅ​វិញ​ យើង​ត្រូវ​យល់​ដឹង​ថា​ យើង​ទាំងអស់​គ្នា​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ ជា​អ្នក​ប្រតិបត្តិ​ច្បាប់​ អ្នក​អនុវត្ត​ច្បាប់​ ត្រូវ​ឈានមុខ​គ្នា​រាល់​ការ​អនុវត្ត​ច្បាប់​ទាំងឡាយ​ ពិសេស​យកចិត្តទុកដាក់​នឹង​ការ​រៀនសូត្រ​ ពី​ច្បាប់​មន្ត្រី​នគរបាល​យុត្តិធម៌​។​
​លោក​មេ​បញ្ជ​ការ​ក៏​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ យើង​ត្រូវ​រាបសារ​ជាមួយ​ប្រជាពលរដ្ឋ​ និង​មហាជន​ ហាម​ប៉ះពាល់​និង​គាបសង្កត់​ប្រជាពលរដ្ឋ​ តែ​ជាមួយ​ជនល្មើស​ត្រូវ​ដាច់ខាត​ ។​ និង​ត្រូវ​គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​បទបញ្ជា​ទាំងឡាយ​ដែល​បាន​ដាក់ចុះ​ ជា​ពិសេស​បទបញ្ជា​ខ្សែបណ្តោយ​និង​ត្រូវ​គោរព​តាម​ឋានានុក្រម​ ។​
​ក្នុង​ឱកាស​នោះ​លោក​មេបញ្ជាការ​គណៈអធិបតី​ក៏​បាន​លើកយក​គោលការណ៍​ ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ យក​មក​ផ្សព្វផ្សាយ​ដល់​សិក្ខាកាម​ត្រូវ​អនុវត្ត​បទបញ្ជា​នេះ​ ឲ្យ​បាន​ម៉ឺងម៉ាត់​ ជា​ពេ​សស​គឺ​គោលការណ៍​ទប់ស្កាត់​ការ​ចែកចាយ​និង​សេព​គ្រឿងញៀន​នៅ​ ក្នុង​មូលដ្ឋាន​និង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​ក្តាប់​និង​យក​ព័ត៌មាន​ព្រោះ​យើង​ដឹង​ព័ត៌មាន​ យើង​អាច​បង្ការ​និង​បង្ក្រាប​បទល្មើស​ ទាំងនេះ​បាន​។​ នៅ​ទី​បញ្ចប់​នៃ​កម្មវិធី​បិទ​វគ្គ​នេះ​ដែរ​ លោក​មេបញ្ជាការ​គណៈអធិបតី​ក៏​បាន​ដាក់​បទបញ្ជា​ដល់​សិក្ខាកាម​ក៏​ដូច​ជា​ មន្ត្រី​កងរាជអាវុធហត្ថ​ទូ​ទាំង​ខេត្ត​ត្រូវ​ត្រៀមលក្ខណៈ​ចូលរួម​ការពារ​ សន្តិសុខ​សណ្តាប់ធ្នាប់​ ពេល​ប្រជុំ​អាស៊ាន​ នៅ​ខែ​ ១១​ នេះ​ដែល​មាន​ប្រទេស​មហាអំណាច​ជា​ច្រើន​បាន​អញ្ជើញ​មក​ចូលរួម​នឹង​កម្ពុជា​ យើង​ជា​ប្រធាន​អាស៊ាន​ ។​ ជា​ពិសេស​មន្ត្រី​កងរាជអាវុធហត្ថ​ថ្នាក់​មូលដ្ឋាន​ ត្រូវ​យកចិត្តទុកដាក់​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ដល់​ប្រមុខ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​គ្រប់​លំដាប់ថ្នាក់​ និង​គ្រប់​ស្ថាប័ន​ ដែល​អញ្ជើញ​ចុះ​មក​មូលដ្ឋាន​របស់​ខ្លួន​ និង​ត្រូវ​រាយការណ៍​មក​មេបញ្ជាការ​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ឲ្យ​បាន​ជ្រាប​៕​ ​