Monday, October 1, 2012

​បិទ​វគ្គ​បំពាកបំប៉ន​ជំនាញ​ទប់ស្កាត់​បាតុកម្ម​ កូដកម្ម​រយៈពេល​៣០​ថ្ងៃ​ ​

ខេត្តកណ្តាលៈ​ នៅ​ទីលាន​ហ្វឹកហាត់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​ខែកញ្ញា​ឆ្នាំ​២០១២​ មាន​រៀបចំ​ពិធី​បិទ​វគ្គ​បំពាក់បំប៉ន​ជំនាញ​ទប់ស្កាត់​បាតុកម្ម​ កូដកម្ម​ ដោយ​មានការ​អញ្ជើញ​ចូល​ជា​អធិបតី​ពី​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ ខេត្តកណ្តាល​ ស្នងការ​រង​ និង​នាយការិយាល័យ​ជា​ច្រើន​នាក់​ចូលរួម​ បន្ទាប់​ពី​សិក្ខាកាម​ចំនួន​ ១២០​នាក់​ បាន​ហ្វឹកហាត់​បំពាក់បំប៉ន​ជំនាញ​ខាងលើ​រយៈពេល​៣០​ថ្ងៃ​ដោយ​មាន​គ្រូ​មក​ពី​អគ្គស្នងការ​នគរបាល​ជាតិ​មក​បង្ហាត់បង្រៀន​។​
​បន្ទាប់​ពី​កម្លាំង​នគរបាល​ទាំង​១២០​នាក់​ បាន​បញ្ចេញ​ជំនាញ​បទ​ពិសោធន៍​ដែល​បាន​ហ្វឹកហាត់​ កន្លង​មក​ជូន​គណអធិបតី​រួច​មក​ លោក​ឧត្តមសេនីយ៍ត្រី​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្ត​ កណ្តាល​បាន​ថ្លែង​ទៅ​កាន់​កងកម្លាំង​ថា​ ការ​បញ្ចេញ​បទ​ពិសោធន៍​របស់​កងកម្លាំង​ដែល​បាន​ហ្វឹកហាត់​អស់​រយៈពេល​៣០​ថ្ងៃ​កន្លង​មកនេះ​ ឃើញ​ថា​ កងកម្លាំង​ទាំងអស់​ទទួល​បានការ​ ចេះ​ដឹង​ខ្ពស់​ ។​
​លោក​ អ៊ា​វ​ ចំរើន​ បាន​បញ្ជាក់​ថា​ កងកម្លាំង​ទាំងអស់​ត្រូវ​ប្រើ​យុទ្ធវិធី​និង​យុទ្ធសាស្ត្រ​សម្រាប់​ទប់ទល់​និង​សកម្ម​ចលាចល​ដល់​វិទ្ធង្សនា​ ហើយ​ជាក់ស្តែង​កងកម្លាំង​ត្រូវ​ផ្សា​ភ្ជាប់​ជាមួយនឹង​សកម្មភាព​បង្កចលាចល​ជាក់ស្តែង​ទៀត​ ប៉ុន្តែ​កងកម្លាំង​ទាំងអស់​មិន​ត្រូវ​យក​ទៅ​ទប់ទល់​ជាមួយ​កម្មករ​កម្មការិនី​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​ប្រាក់បៀវត្សរ៍​ដែល​ ជា​សកម្មភាព​បង្ក​ឡើង​ ដោយ​អហឹ​ង្សា​នោះ​ទេ​ ។​ កងកម្លាំង​ដែល​បាន​ហ្វឹកហាត់​នេះ​គឺ​សម្រាប់​តែ​ទប់ទល់​ទៅ​នឹង​កម្លាំង​អមិត្ត​ដែល​បង្ក​ជា​សកម្មភាព​វិទ្ធង្សនា​ជា​ចលនា​ប្រឆាំង​ដោយ​ហឹ​ង្សា​ ដែល​ធ្វើ​ ឲ្យ​សង្គម​ជាតិ​យើង​អ​ស្ថេ​រ​ភាព​។​
​លោក​ អ៊ា​វ​ ចំរើន​ បាន​បន្ត​ថា​ លោក​នឹង​សុំ​គោលការណ៍​ពី​នាយ​ឧត្តមសេនីយ៍​នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ដើម្បី​បើក​វគ្គ​បំពាក់បំប៉ន​ជំនាញ​ខាងលើ​មួយ​វគ្គ​ទៀត​ ចំនួន​១២០​ នាក់​ ដើម្បី​ឲ្យ​កងកម្លាំង​គ្រប់​បណ្តា​ស្រុក​ ក្រុង​ទាំង​១១​មក​ចូលរួម​ហ្វឹ​ត​ហាត់​ជំនាញ​នេះ​បន្ត​ ទៀត​។​
​លោក​វរសេនីយ៍ត្រី​ ឈាង​ ប៊ុ​ន​ហុង​ គ្រូបង្វឹក​មក​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​ ការ​ហ្វឹកហាត់​រយៈពេល​៣០​ថ្ងៃ​ដល់​កងកម្លាំង​នគរបាល​ខេត្តកណ្តាល​ចំនួន​១២០​នាក់​នេះ​ លោក​បាន​បង្ហាត់បង្រៀន​ដល់​កងកម្លាំង​នូវ​វិន័យ​០០៦​ របស់​កងកម្លាំង​នគរបាល​ជាតិ​ លំ​ហាត់​របៀប​និង​ខ្លឹមសា​មេរៀន​ការពារ​កូដកម្ម​បាតុកម្ម​។​ សិក្ខាកាម​ដែល​បាន​ចូល​ហ្វឹកហាត់​ ជាក់ស្តែង​នៅ​លើ​ទីលាន​នេះ​ ឃើញ​ថា​កងកម្លាំង​នគរបាល​ទាំងអស់​បាន​យកចិត្តទុកដាក់​ខ្ពស់​ ក្នុង​ការ​ហ្វឹកហាត់​បាន​ល្អ​ប្រសើរ​។
​លោកស្នងការ​រង​ សែ​ សា​រឿ​ន​ បាន​ឲ្យ​ដឹង​ដែរ​ថា​ កងកម្លាំង​ដែល​បាន​មក​ចូល​ហ្វឹក​ ហាត់​ចំនួន​១២០​នាក់​រយៈពេល​៣០​ថ្ងៃនេះ​ លោក​ឧត្តមសេនីយ៍ត្រី​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរ​ បាល​ខេត្តកណ្តាល​បាន​ជួយ​ឧបត្ថម្ភ​ដល់​កងកម្លាំង​ម្នាក់ៗ​ចំនួន​១៥​ម៉ឺន​រៀន​ ។​ លោក​ សែ​ សា​រឿ​ន​ បាន​បន្ត​ថា​ បន្ទាប់​ពី​ពិធី​បិទ​វគ្គ​រួច​គណៈ​ស្នងការ​បាន​ធ្វើ​ពិធីជប់លៀង​ដល់​កងកម្លាំង​ទាំង​អស់នោះ​ផង​ដែរ​៕​