Monday, October 1, 2012

ប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​ឃុំ​ខ្ពប​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន​និង​សមាជិក​សមាជិការ​គណបក្ស​ប្រជាជន​

​ខេត្ដកណ្ដាល​ ៖​ ក្នុង​នាម​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ ប៉ែន​ សំអាត​ ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ និង​ជា​ប្រធាន​គណៈ​ពង្រឹង​ចុះ​ជួយ​ឃុំ​ខ្ពប​ បាន​ដឹកនាំ​ក្រុមការងារ​ជា​ច្រើន​រូប​ ចុះ​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន​ និង​សមាជិក​សមាជិការ​គណបក្ស​ប្រជាជន​ឃុំ​ខ្ពប​ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១២​ ដោយ​មាន​ប្រជាពលរដ្ឋ​ មន្ដ្រីរាជការ​ក្នុង​មូលដ្ឋាន​ចូលរួម​ប្រមាណ​ជាង​២០០០​នាក់​ ។​ ពិធី​ជួប​សំណេះសំណាល​នេះ​បាន​ប្រារឰ​ធ្វើ​ឡើង​ក្នុង​បរិវេណ​វត្ដ​ខ្ពប​ ស្ថិត​ក្នុងភូមិ​ខ្ពប​ក្រោម​ ឃុំ​ខ្ព​ក​ ស្រុក​ស្អាង​ ខេត្ដកណ្ដាល​ ។​
​លោក​ ខឹ​ម​ ច័ន្ទ​គិ​រី​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ស្អាង​ បាន​ឡើង​អាន​សុន្ទរកថា​ និង​រាយការណ៍​ជូន​គណៈអធិបតី​ឱ្យ​ដឹង​ថា​ ការងារ​ដំណើរ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​ឆ្នោត​នៅ​ក្នុង​មូលដ្ឋាន​ស្រុក​ស្អាង​ គិត​ចាប់ពី​ថ្ងៃ​ទី​១​ ខែកញ្ញា​ ឆ្នាំ​២០១២​ មក​ដល់​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​ឃុំ​ខ្ពប​មាន​ចំនួន​ ៦៨៩​នាក់​ ក្នុង​នោះ​ស្រី​៣៤៣​នាក់​ ។
​នា​ឱកាស​នោះ​ លោក​ ប៉ែន​ សំអាត​ ប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​ចុះ​ជួយ​ឃុំ​ខ្ពប​ បាន​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​និង​បាន​ញំ​នាំ​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​ទាំង​៣​និង​លោក​ជំទាវ​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ ក៏​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ខ្ពប​នេះ​ដែរ​ ។​ លោក​ ប៉ែន​ សំអាត​ បាន​ណែនាំ​ដល់​ក្រុមការងារ​គណៈ​ពង្រឹង​ក្នុង​ឃុំ​ខ្ពប​ទាំងអស់​ ឱ្យ​ចុះ​ជា​ប្រចាំ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ ដែល​ក្រុមការងារ​បាន​បែងចែក​កម្លាំង​ការងារ​ប្រចាំ​ភូមិ​នីមួយៗ​ក្ន្នុ​ង​ឃុំ​ខ្ពប​រួច​ជា​ស្រេច​នោះ​ ឱ្យ​ចុះ​ផ្ទាល់​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ណា​ដែល​មានការ​លំបាក​ទីទ័ល​ក្រ​ ហើយ​គោលនយោបាយរបស់គណបក្ស​ប្រជាជន​ដែល​មានការ​ដឹកនាំ​ពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ មិន​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​ការ​ហូប​ចុក​នោះ​ទេ​ ។​
​ក្នុង​ពិធី​ជួប​សំណេះសំណាល​នោះ​ដែរ​ លោក​ ប៉ែន​ សំអាត​ បាន​ជួយ​ស្ដារ​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​នៅ​ក្នុង​មូលដ្ឋាន​ ក៏​ដូច​ជា​នៅ​ក្នុង​ទីធ្លា​សាលារៀន​ លោក​និង​ជួយ​ចាក់​បេតុង​ធ្វើ​ផ្លូវ​ជា​ច្រើន​ខ្សែ​៕