Friday, August 17, 2012

ភូមិភាគ​រាជធានី​ភ្នំពេញ​បញ្ចប់​វិញ្ញាសា​លោត​កម្ពស់​

ភ្នំពេញ​:     ​ថ្ងៃទី​១៧​សីហា​នេះ​ ការប្រកួត​កីឡា​ភូមិភាគ​សម្រាប់​ភូមិភាគ​រាជធានី​ភ្នំពេញ ​ប្រភេទ​កីឡាអត្តពលកម្ម​ បាន​បញ្ចប់​វិញ្ញាសាលោត​កម្ពស់​ហើយ។​

​    ​វិញ្ញាសាលោត​កម្ពស់​ដែលមាន​ទាំង បុរស​-​នារី​មាន​ចំនួន ៥ ក្រុម​នោះ ​ចំពោះ​កីឡាការិនី​ចំណាត់ថ្នាក់​ លេខ ១ បាន​ទៅ​កីឡាការិនី​សុទ្ធ ស្រី​ល័ក្ខណ៍ ​មកពី​សមាគមកីឡា​ក្រសួងមហាផ្ទៃ​ លោត​បាន​កម្ពស់ ១,៤០​ម៉ែត្រ​ ចំណាត់ថ្នាក់​លេខ ២ បាន​ទៅ​កីឡាការិនី​ហែម សុភា​ណាន​មកពី​សមាគម​កីឡា​ក្រសួងការពារជាតិ​ដែល​លោត​បាន​
 កម្ពស់ ១,៣៤​ម៉ែត្រ និង ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅ​កីឡាការិនី​គឺ​ន សុគន្ធា ​មកពី​សាកលវិទ្យាល័យ​អាស៊ី​ អឺ​រុ​ប ​ដែល​លោត​បាន​កម្ពស់ ១,២០​ម៉ែត្រ។​

​    ​ចំពោះ​បុរស​វិញ​ចំណាត់ថ្នាក់​លេខ ១ បាន​ទៅ​កីឡាករ ​រ័ត្ន សុជាតិ​ មកពី​សាកលវិទ្យាល័យ​អាស៊ី អឺ​រុ​ប ដែល​លោត​បាន​កម្ពស់១,៨០​ម៉ែត្រ ។ ចំណាត់ថ្នាក់​លេខ ២ កីឡា​ករហែម រម្យទម សមាគម​កីឡា​ក្រសួងមហាផ្ទៃ​ លោត​បាន​កម្ពស់ ១,៧០​ម៉ែត្រ និង ចំណាត់ថ្នាក់​លេខ ៣ កីឡាករ វ៉ាន់​ថា តារា​វិចិត្រ មកពី​សមាគម​កីឡា​ក្រ​សួង​ការពារជាតិ​លោត​បានកម្ពស់ ១,៦១​ម៉ែត្រ៕