Thursday, May 2, 2013

សម្តេច​តេជោ៖​ សហភាព​​ទូរ​គមនាគ​មន៍​​អន្តរជាតិ​​ដើរ​​ដល់​​ណា​កម្ពុជា​​ត្រូវ​​ដើរ​​ដល់​​នោះ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន  សែន បាន​មាន​ប្រសាសន៍នៅវិមាន​សន្តិភាព ​នាថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៣ ឲ្យ​ដឹង​ថា គោលជំហររ​ប​ស់រាជរ​ដ្ឋា​ភិ​បាលកម្ពុជា គឺ​សហភាព​ទូរ​គម​នា​គមន៍​អន្តរជាតិ​ដើរ​ដល់​ណា យើង​ត្រូវ​ដើរ​ដល់​នោះ ព្រោះក្នុងនាម​ជា​សមាជិក​មិនអាច​ដើរ​ឆ្ងាយ​ពី​សហភាព​ទូរគមនាគមន៍អន្តរជាតិ​បានទេ​។

ប្រសាសន៍​របស់​សម្តេច​តេជោ គឺ​ឆ្លើយ​តប​ទៅនឹង​លើក​ឡើង​របស់​លោក HAMA  DUON TOURE អគ្គលេខាធិការ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ ដែលបានស្នើ​សុំ​ឲ្យសម្តេច​តេជោនាយក​រដ្ឋ​មន្រ្តី​​គាំទ្រ​ សម្រេច​អនុញ្ញាត​លើសេចក្តីព្រាង​ និង​គោលនយោបាយប្រ​ត​ដេ​ន ​(proden) ​ជាតិ ដែល​ទើប​បញ្ចប់​ដោយ​ក្រសួង​ប្រៃ​ស​ណី​ និង​ទូរគមនាគមន៍ និង​សហភាព​តូរ​គមនាគមន៍​អន្តរ​ជាតិ​។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ឲ្យដឹងថា លោក HAMA DUON TOURE បាន​ជំរាបជូន​សម្តេច​​នាយករដ្ឋមន្ត្រី​ ពី​​បំណង​នៃ​ការរៀបចំ​សន្និសីទនៅ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​នោះ​គឺ ទី​១ ​ការប្រើប្រាស់​នូវកា​លា​អនុ​វត្តភាព degital តាមរយៈ proden ជាមួយ​នឹង​ការ​យកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ទៅ​ និង​គោលនយោបាយ​ និង​ប​ញ្ញាតិ​កម្ម​។ ទី​២ ​ឥទ្ធិពល ​degital សម្រាប់​យើងទាំងអស់គ្នា និងទី​៣​ ការបង្កើត​នូវ​ភាព​កាន់តែ​វ័យ​ឆ្លា​ត និងសុវត្ថិ​ភាព និង​សង្គម​បៃតង​។ ​លោក HAMA បានស្នើ​សុំ​ឲ្យ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជួយ​គាំទ្រ​ សម្រេច​អនុញ្ញាតលើសេចក្តីព្រៀង និង​គោលនយោបាយប្រ​ត​ដេ​ន​ (proden) ​ជាតិ ដែល​ទើប​បញ្ចប់​ដោយ​ក្រសួង​ប្រៃ​ស​ណី​ និង​ទូរគមនាគមន៍ និង​សហភាព​ទូរគមនាគមន៍​អន្តរជាតិនេះ​។

សម្តេចតេជោ​នាយរដ្ឋមន្រ្តី​ បាន​ថ្លែង​អំណ​គុណ​ជូន​ចំពោះ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ ដែល​កន្លងមក ​តែង​បាន​ជួយ​គាំទ្រ​កម្ពុជា ដោយ​បាន​ធ្វើ​ការ​យ៉ាង​ជិតស្និទ​ជាមួយ​ឯកឧត្តម សូ ឃុន រដ្ឋមន្ត្រីក្រសួង​ប្រៃ​ស​ណ័​យ៍ និងទូរគមនាគមន៍​កម្ពុ​ជា​។ សម្តេចតេជោ​ក៏បាន​ស្នើរ​សុំ​ឲ្យ​សហភាពទូរគមនាគមន៍អន្តរជាតិ​បន្ត​ជួយ​កម្ពុជា​តទៅទៀតផងដែរ​៕