Tuesday, August 28, 2012

កិច្ចប្រជុំ​ផ្សព្វផ្សាយ​គោល​ការ​ណ៍​ណែនាំ ការងារក្របខណ្ឌគ្រប់គ្រង កាស៊ីណូជាមួយ​ម្ចាស់​កាស៊ីណូ​ទូ​ទាំង​ប្រទេស​

នាព្រិកមិញនេះ នៅអគ្គស្នងការនគរបាលជាតិ មានបើកកិច្ចប្រជុំ​ផ្សព្វផ្សាយ​គោល​ការ​​​​​​ណ៍​ណែនាំ ការងារក្របខណ្ឌគ្រប់គ្រង កាស៊ីណូ ជាមួយម្ចាស់កាស៊ីណូទូទាំងប្រទេស ដើម្បី​ពង្រាង​ច្បាប់​ បន្ថែមដល់ម្ចាស់កាស៊ីណូ។​
ឯកឧត្តម ឧត្តមសេនីយ៍ទោ ឆៃ ស៊ីណារិទ្ធ ប្រធាន​នាយក​ដ្ឋាន​សន្តិសុខ​ផ្ទៃ​ក្នុង​ ក្រសួង​មហា​ផ្ទៃមាន​ប្រសាសន៍ថា ក្រសួងមហាផ្ទៃ បានកំពុងតែតាក់​តែង​ច្បាប់​​សម្រាប់​គ្រប់គ្រង​ កាស៊ីណូនៅ​កម្ពុជា ឲ្យបានច្បាស់លាស់ ហើយ​ច្បាប់​នេះ​អាចនឹងមានទោស​ដល់ជាប់​ពន្ធនាគារ​ផង​ដែរ​ ទាំង​ម្ចាស់​កាស៊ីណូ និងប្រជាពល​រដ្ឋខ្មែរ ដែលនៅតែ​រឹងទទឹង​ចង់ចូលលេងនោះ។
សូមបញ្ជាក់ថា កម្ពុជាមានកាស៊ីណូទាំងអស់ ៦១កន្លែង ដែលទទូលបានអាជ្ញាប័ណ្ណ​ពីក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុចំនួន​៥០កន្លែង មិនមានអាជ្ញារប័ណ្ណចំនួន ១១កន្លែង ក្ស័យធនចំនួន៦ កន្លែង និង​មានគោ​ការណ៍​​អាជ្ញាបណ្ណ័ពីរាជរដ្ឋាភិបាលចំនួន ៣០ កន្លែង​ដោយមិនទាន់ដំណើរការ។
ឯកឧត្តម ឧត្ដមសេនីយ៍ សុខ ផល​ អគ្គស្នងការរងនរគរបាលជាតិ បាន​មានប្រសាន៍ណែនាំដល់ម្ចាស់កាស៊ីណូទូទាំងប្រទេសត្រូវ ពង្រឹងសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅទូទាំងប្រទេសកុំឱ្យកើតមាននូវអំពើអវិជ្ជមានមួយចំនួន ដូចជាការធ្វើភេរវកម្ម ការបង្កើតឱ្យមានអសន្ដិសុខ អំពើ​កាប់​សម្លាប់​ចាប់ជំរិតទារប្រាក់ដោយសារការចាញ់ល្បែងក្នុងកាស៊ីណូជាដើម   អ្វីដែលគួរឱ្យទប់ស្កាត់នោះ​គឺម្ចាស់កាស៊ីណូទាំងអស់ត្រូវតែរារាំងកុំឱ្យប្រជាពលរដ្ឋកម្ពុជាចូល ​លេងឱ្យសោះ ព្រោះច្បាប់បានចែងរួចហើយ  ម្ចាស់កាស៊ីណូ​​ទាំងអស់ត្រូវម្ចាស់ការក្នុងការទប់ស្កាត់កុំឱ្យមាន អសន្ដិសុខបាតុភាពផ្សេងៗដែលកើត​មាននៅក្នុងកាស៊ីណូរបស់ខ្លួនឱ្យសោះ 
សម្ភាសន៍ ឯកឧត្តម ឧត្ដមសេនីយ៍ សុខ ផល​ អគ្គស្នងការរងនរគរបាលជាតិ
គួរបញ្ជាក់ផងដែរថា នៅក្នុងរយៈពេល ៨ ខែចុងក្រោយនេះ មានបទល្មើសចំនួន ៨ ករណី មាន​ករណី​ជំរិតមនុស្សទាប្រាក់ ករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន កេងបន្លុំ​នៅក្នុងកាស៊ីណូ ដោយ​ប្រើ​ប្រាស់​កាកខ្លែងខ្លាយ និងអាជីវកម្មខុសច្បាប់នៅក្នុងកាស៊ីណូ ហើយបញ្ជូនខ្លួនជនល្មើសទាំងនោះ ទៅតុលាការចំនួន ១៤នាក់ផងដែរ