Tuesday, August 28, 2012

រដ្ឋមន្ដ្រី​សេដ្ឋកិច្ច​អាស៊ាន​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​

​ខេត្ដសៀមរាប​ ៖​ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ប្រសាសន៍​នៅ​ក្នុង​បើក​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៤៤​នា​ព្រឹក​ថ្ងៃ​ ទី​២៧​ខែសីហា​ឆ្នាំ​២០១២​ នៅ​សណ្ឋាគារ​ អប្សរា​អង្គរ​ខេត្ដសៀមរាប​ លើក​ឡើង​ថា​ រដ្ឋមន្ដ្រី​សេដ្ឋកិច្ច​អាស៊ាន​មាន​តួនាទី​ យ៉ាង​សំខាន់​ក្នុង​ដំណើរការ​បង្កើត​សហ​គម​ន៍​សេដ្ឋកិច្ច​អាស៊ាន​ ពិសេស​ការ​ដោះ​ស្រាយ​បញ្ហា​ពាក់ព័ន្ធ​របាំង​ពន្ធគយ​ និង​ របាំង​មិនមែន​ពន្ធគយ​ ក៏​ដូច​ជា​បញ្ហា​ ថ្មីៗ​ដែល​កំពុង​កើត​មាន​ពាក់ព័ន្ធ​គម្លាត​ នៃ​ការ​អនុវត្ដ​តំបន់​ពាណិជ្ជកម្ម​អាស៊ាន​ និង​តំបន់​ពាណិជ្ជកម្ម​ផ្សេង​ទៀត​ រួម​ជា​ មួយ​គី​សន្ទនា​ដើម្បី​ធ្វើ​ឱ្យ​សមារ​ណ​ហ​កម្ម​ពាណិជ្ជកម្ម​តំបន់​កាន់តែ​មាន ​លក្ខណៈ​មុត​ស្រួច​ ។​
​ជាមួយនឹង​តួនាទី​ដ៏​សំខាន់​ខាងលើ​នេះ ​ សម្ដេច​តេ​ជោ​បាន​ស្នើ​ឱ្យ​រដ្ឋមន្ដ្រី​សេដ្ឋ​ កិច្ច​អាស៊ាន​ផ្ដោត​ការ​យកចិត្ដទុកដាក់​ លើ​ចំណុច​អាទិភាព​មួយ​ចំនួន​ ដូច​ជា​ ៖
១-​ការ​សម្រេច​ឱ្យ​បាន​នូវ​ការ​បង្កើត ​ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១២​ គឺជា​អាទិភាព​ខ្ពស់​បំផុត​ ដើម្បី​ប្រែក្លាយ​ អាស៊ាន​ឱ្យទៅ​ជាទី​ផ្សារ​ និង​មូលដ្ឋាន​ ផលិតកម្ម​តែ​មួយ​ មាន​លំហូរ​ដោយ​ សេរី​នូវ​ទំនិញ​ សេវា​ ការ​វិនិយោគ​ ពលករ​ជំនាញ​ និង​លំហូរ​មូលធន​កាន់តែ​ ស៊ីជម្រៅ​ជាង​មុន​ ។​ ក្នុង​ន័យ​ថា​ យើង​គួរ​ធ្វើ​អាទិភាព​ភាវូបនីយកម្ម​ សកម្មភាព​ និង​វិធានការ​គន្លឹះ​ជាក់ស្ដែង​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ និង​បន្ថយ​គម្លាត​ អភិវឌ្ឍន៍​ដែល​ជា​ឧបសគ្គ​ក្នុង​ការ​សម្រេច​ បាន​នូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​តាម​ការ​គ្រោងទុក​ ។​
​របាយការណ៍​នៃ​ការ​ពិនិត្យ​ឡើង​វិញ​ ពាក់កណ្ដាល​អាណត្ដិ​នៃ​ឯកសារ​គោល​ របស់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដែល​ រៀបចំ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋ​ កិច្ច​សម្រាប់​អាស៊ាន​ និង​អាស៊ី​បូព៌ា​ អាច​ប្រើប្រាស់​ជា​មូលដ្ឋាន​សម្រាប់​រដ្ឋ​មន្ដ្រី​សេដ្ឋកិច្ច​អាស៊ាន​ ពិនិត្យ​ឡើង​វិញ​ និង​ដាក់​ចេញ​នូវ​វិធានការ​គោ​លន​យោ​ បាយ​ជាក់លាក់​ ដើម្បី​ដោះស្រាយ​គម្លាត​ នៃ​ការ​អនុវត្ដ​រវាង​ឆ្នាំ​បច្ចុប្បន្ន​ និង​ឆ្នាំ​២០១៥​ ដោយ​រួម​ទាំង​មធ្យោបាយ​នានា​ ដើម្បី​ជម្នះ​លើ​ការ​គាំពារ​និយម​ ក្នុង​ការ​ ធ្វើ​ពាណិជ្ជកម្ម​ទំនិញ​ និង​សេវា​ក្នុង​អាស៊ាន​។​
២-​ការ​សិក្សា​និង​ពង្រឹង​ម​ជ្ឈ​ភាព​ របស់​អាស៊ាន​ក្នុង​ការ​និម្មាបនកម្ម​តំបន់​ ដែល​វិ​វ​ឌ្ឍ​ឥត​ឈប់​ឈរ​ គឺ​មាន​សារ​ សំខាន់​ណាស់​ ។​ ជា​ការ​ពិត​ ការ​សម្រេច​ ឱ្យ​បាន​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ត្រូវ​ ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ ដែល​ទាម​ ទារ​ឱ្យ​យើង​ត្រូវ​ប្រកាន់​យក​កិច្ច​សហ​ប្រ​តិ​ ប​ត្ដិ​ការ​ និង​អភិក្រម​មួយ​គ្រប់​ជ្រុងជ្រោយ​ ជា​ពិសេស​តាម​រយៈ​កិច្ច​ខិតខំ​ថ្នាក់​ជាតិ​ និង​កិច្ច​សហប្រតិបត្ដិការ​ថ្នាក់​តំបន់​ ។​
​ចំពោះ​មុខ​ សម្ដេច​តេ​ជោ​បាន​ស្នើ​ និង​លើកទឹកចិត្ដ​ដល់​រដ្ឋមន្ដ្រី​សេដ្ឋកិច្ច​ អាស៊ាន​ពិនិត្យ​លើ​អភិក្រម​ដែល​មាន​ លក្ខណៈ​សម​ស្រប​មួយ​ចំនួន​ ដូច​ជា​ ៖​ -​ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ដ​កិច្ច​ ព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន​ ដែល​មាន​ស្រាប់​ និង​កិច្ចព្រមព្រៀង​ ពាណិជ្ជកម្ម​អាស៊ាន​ជាមួយ​ដៃគូ​នានា​ ។​ -​ការ​បង្កើត​ឱ្យ​មាន​គោលការណ៍​ណែនាំ​ ដែល​មានការ​ឯកភាព​គ្នា​ក្នុង​ក្របខ័ណ្ឌ​ អាស៊ាន​ក្នុង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ ជ្រុងជ្រោយ​ក្នុង​កម្រិត​តំបន់​ ដើម្បី​អនុញ្ញាត​ ឱ្យ​ថ្នាក់ដឹកនាំ​អាស៊ាន​ចាប់ផ្ដើម​ចរចា​ លើ​ក្របខ័ណ្ឌ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ លើក​ទី​២១​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១២​នេះ​ ។​ -​ការ​បង្កើត​កិច្ច​ខិតខំ​ប្រឹងប្រែង​ថែម​ទៀត​ ដើម្បី​ពង្រីក​ក្របខ័ណ្ឌ​សមាហរណកម្ម​ នា​ពេល​អនាគត​ជាមួយ​គូ​ដៃគូ​សន្ទនា​ សំខាន់ៗ​របស់​អាស៊ាន​ផ្សេង​ទៀត​ ដូច​ជា​ សហគមន៍​អឺរ៉ុប​ សហរដ្ឋអាមេរិក​ រួម​ ទាំង​ប្រទេស​រុ​ស្ស៊ី​ និង​កា​ណា​ដា​ផង​ដែរ​ ។​ ក្នុង​ន័យ​នេះ​ សម្ដេច​បាន​ស្វាគមន៍​នូវ​កិច្ច​ ប្រជុំ​ពិគ្រោះ​យោ​លប​ល់​រដ្ឋមន្ដ្រី​សេដ្ឋកិច្ច​ អាស៊ាន​-​កា​ណា​ដា​ ដោយ​រាប់​ទាំង​កិច្ច​ ប្រជុំ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​-​អាស៊ាន​ លើក​ទី​១​នៅ​ថ្ងៃ​ខាង​មុខ​ និង​ការ​អនុម័ត​ ផែនការ​ការងារ​(២០១២-២០១៥)​ ដើម្បី​អនុវត្ដ​សេចក្ដីថ្លែងការណ៍​រួម​ អាស៊ាន​-​កា​ណា​ដា​ស្ដី​ពី​ពាណិជ្ជកម្ម​និង​ ការ​វិនិយោគ​ ។​
៣-​ការ​កាត់​បន្ថយ​គម្លាត​អភិវឌ្ឍ​ គឺ​ ជា​ប្រការ​សំខាន់​ណាស់​ ខណៈ​កិច្ចការ​នេះ​ មិន​ត្រឹមតែ​ជា​បុ​រេ​លក្ខខណ្ឌ​មិន​អាច​ខ្វះ​ បាន​សម្រាប់​ការ​ធានា​ការ​ប្រកួតប្រជែង​ របស់​អាស៊ាន​ និង​សម្រាប់​ការ​កាត់​បន្ថយ​ ភាព​ក្រីក្រ​របស់​ប្រជាជន​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ថែម​ទាំង​ជួយ​ឱ្យ​អាស៊ាន​សម្រេច​បាន​នូវ​ សមាហរណកម្ម​តំបន់​យ៉ាង​ពិតប្រាកដ​ និង​ដំឡើង​ម​ជ្ឈ​ភាព​របស់​ខ្លួន​សម្រាប់​ សមាហរណកម្ម​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​តំបន់​ផ្សេង​ទៀត​ និង​សេដ្ឋកិច្ច​ពិភពលោក​ថែម​ទៀត​ផង​ ។​
​ដើម្បី​សម្រេច​ការងារ​នេះ​ សម្ដេច​តេ​ជោ​បាន​សំណូមពរ​ដល់​រដ្ឋមន្ដ្រី​សេដ្ឋ​ កិច្ច​អាស៊ាន​ទាំងអស់​ សូម​បង្កើន​ល្បឿន​ នៃ​ការ​រៀបចំ​បង្កើត​ផែនការ​សកម្មភាព​ ជាក់ស្ដែង​មួយ​ដែល​មាន​សមភាព​បី​,​ ហិរញ្ញវត្ថុ​ដែល​មាន​លក្ខណៈ​អនុគ្រោះ​ បំផុត​,​ កា​រត​ភ្ជាប់​ច្រករបៀង​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច​និង​ មធ្យម​ រួម​ទាំង​ចំណុច​ផ្ដួចផ្ដើម​ក្នុង​ការ​ កសាង​សមត្ថភាព​ ដោយ​មានការ​ចូល​ រួម​ពី​បណ្ដា​ស្ថាប័ន​តាម​វិស័យ​នានា​ ។​
៤-​ការ​ពង្រឹង​កា​រត​ភ្ជាប់​ហេ ​ដ្ឋា​រចនា​ សម្ព័ន្ធ​រូប​វ័ន​ និង​ស្ថាប័ន​របស់​អាស៊ាន​ និង​កា​រត​ភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​ គឺជា​គន្លឹះ​សម្រាប់​កាត់​បន្ថយ​នៃ​ការ​ អភិវឌ្ឍ​ និង​សម្រាប់​ធានា​នូវ​ភាព​ជោគ​ ជ័យ​នៃ​សមាហរណកម្ម​អាស៊ាន​ ។​ ដូច្នេះ​ ចាំបាច់​ត្រូវ​តែ​រួសរាន់​ដាក់​ឱ្យ​អនុវត្ដ​ផែន​ ការ​មេ​ស្ដី​ពី​កា​រត​ភ្ជាប់​អាស៊ាន​ ។​ ក្នុង​ គោលដៅ​នេះ​ ត្រូវ​មានការ​គាំទ្រ​ពី​ធនា​ គារ​អភិវឌ្ឍន៍​អាស៊ី​ យើង​បាន​បង្កើត​រួម​គ្នា​  “​មូលនិធិ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន​”​ ដែល​បច្ចុប្បន្ន​កំពុង​តែ​ដំណើរការ​ ។​

​ប៉ុន្ដែ​ទោះជា​យ៉ាងណា​ក្ដី​ យើង​ក៏​ត្រូវ​ ទទួលស្គាល់​ផង​ដែរ​មូលនិធិ​ប្រមាណ​ ៥០០​លាន​ដុល្លារ​នេះ​ គឺ​នៅ​មាន​កម្រិត​ តិចតួច​នៅឡើយ​ ដូច្នេះ​ រដ្ឋមន្ដ្រី​សេដ្ឋ​ កិច្ច​និង​ហិរញ្ញវត្ថុ​អាស៊ាន​ ចាំបាច់​ត្រូវ​ តែ​ចាត់វិធានការ​ដើម្បី​ទាក់ទាញ​ដៃគូ​ ហិរញ្ញវត្ថុ​ថែម​ទៀត​ក្នុង​ការ​បង្កើន​ទំហំ​ មូលនិធិ​ ជា​ពិសេស​ដៃគូ​អាស៊ាន​បូក​៣,​ កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ និង​ស្ថាប័ន​ពហុភាគី​ ។​
៥-​ការ​ពង្រឹង​កិច្ចសហការ​តំបន់​ស្ដី​ ពី​ សន្ដិសុខ​ស្បៀង​ រួម​ទាំង​ម្ហូបអាហារ​ អ៊ី​ស្លា​ម​ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ ការ​ពង្រីក​ទីផ្សារ​ស្បៀង​ ខណៈ​ប្រការ​នេះ​ មិន​ត្រឹមតែ​ជួយ​ឱ្យ​អាស៊ាន​ធានា​បាន​នូវ​ ការ​ផ្គត់ផ្គង់​ស្បៀង​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ក៏​នឹង​ជួយ​ឱ្យ​អាស៊ាន​ក្លាយទៅជា​អ្នក​ នាំ​ចេញ​នូវ​ស្បៀងអាហារ​នាំមុខ​គេ​នៅ​ លើ​ពិភពលោក​ទៀត​ផង​ ។​
​ចំណុច​នេះ​ សម្ដេច​តេ​ជោ​បាន​លើក​ ទឹកចិត្ដ​រដ្ឋមន្ដ្រី​សេដ្ឋកិច្ច​អាស៊ាន​ឱ្យ​ខិតខំ​ ប្រឹងប្រែង​រក​កាលានុវត្ដភាព​ដើម្បី​ពង្រីក​ ទីផ្សារ​ស្បៀង​របស់​ខ្លួន​ទៅ​កាន់​បណ្ដា​ ប្រទេស​ផ្សេង​ទៀត​លើ​ពិភពលោក​ ។​
៦-​ការ​ពិចារណា​លើ​សំណើ​របស់​ទី​ក្រុង ​ហុងកុង​ដើម្បី​ចូលរួម​ពាណិជ្ជកម្ម​ សេរី​អាស៊ាន​-​ចិន​ ដែល​ជា​ប្រយោជន៍​នៃ​ ការ​ចូលរួម​ក្នុង​ទីផ្សារ​ហុងកុង​ដែល​ជា​ដៃ​ គូ​ធំ​មួយ​ក្នុង​ចំណោម​ដៃគូ​ធំ​ទាំង​១០​របស់​អាស៊ាន​ និង​ផ្អែក​លើ​ការ​សិក្សា​ប្រកប​ ដោយ​ភាព​វិជ្ជមាន​ ស្ដី​ពី​ផល​ប៉ះពាល់​នៃ​ ការ​ចូលរួម​របស់​ទីក្រុង​ហុងកុង​នៅ​ក្នុង​ តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចិន​ ។​ ចំណុច​នេះ​សម្ដេច​តេ​ជោ​ស្នើ​ឱ្យ​រដ្ឋមន្ដ្រី​ សេដ្ឋកិច្ច​អាស៊ាន​ផ្ដល់​អនុសាសន៍​លើ​ផ្លូវ​ ច្បាប់​ ផល​ប៉ះពាល់​ និង​បញ្ហា​ប្រឈម​នានា​ ទាក់ទង​នឹង​ការ​ចូលរួម​ជា​សមាជិក​របស់​ ហុងកុង​ដល់​មេដឹកនាំ​របស់​ខ្លួន​ដើម្បី​ ពិនិត្យ​សម្រេច​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ លើក​ទី​២១​ដែល​ត្រូវធ្វើ​ឡើង​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១២​ខាង​មុខ​នេះ​ ៕