ខេត្ដសៀមរាប ៖
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
បានវាយតម្លៃខ្ពស់ចំពោះយុវជនស្ម័គ្រចិត្ដចុះវាស់វែងដីធ្លី
ជូនប្រជាពលរដ្ឋ
និងមន្ដ្រីសុរិយោដីទាំងអស់ដែលបានអនុវត្ដភារកិច្ចសម្ដេចដាក់ឱ្យ
“នយោបាយចាស់សកម្មភាពថ្មី” លើវិស័យដីធ្លី
ក្នុងការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋគ្រប់គោលដៅទាំងអស់
ពិសេសក្នុងខេត្ដសៀមរាបប្រកបដោយលទ្ធផលត្រចះត្រចង់ ។
ការថ្លែងកោតសរសេរបែបនេះរបស់
សម្ដេចតេជោ គឺបានធ្វើឡើងកាលពីថ្ងៃ ទី២៦ខែសីហាឆ្នាំ២០១២
ក្នុងឱកាស ដែលសម្ដេចអញ្ជើញចុះជួបសំណេះ
សំណាលជាមួយក្រុមយុវជនស្ម័គ្រចិត្ដ
និងមន្ដ្រីសុរិយោដីដែលកំពុងចុះវាស់វែង
ដីធ្លីជូនប្រជាពលរដ្ឋក្នុងខេត្ដសៀមរាប ។
សម្ដេចតេជោមាន
ប្រសាសន៍ថា
ពេលនេះពិតជាមានការរីករាយខ្លាំងណាស់ចំពោះយុវជនស្ម័គ្រចិត្ដទាំងអស់
ដែលបានចូលរួមក្នុងសកម្មភាពជាប្រវត្ដិសាស្ដ្រនេះ ។
សកម្មភាពនេះគឺជាការ
ផ្ដល់ជូនផលប្រយោជន៍ដ៏មានតម្លៃបំផុតជូនប្រជាពលរដ្ឋនៅទូទាំង
ប្រទេស ។ សម្ដេចបន្ដថា ពាក្យថានយោបាយចាស់សកម្មភាពថ្មី
គឺមិនមែនទើបតែកើត ឡើងនៅពេលនេះទេ
ពោលគឺរដ្ឋាភិបាលបានបញ្ជូនមន្ដ្រីចុះវាស់វែងដីធ្លីជូនប្រជា
ពលរដ្ឋជាយូរមកហើយ
ប៉ុន្ដែយើងមិនអាចធ្វើឱ្យបានរួចរាល់តាមសន្ទុះរីក
ចម្រើនសង្គមជាតិ ពិសេសកំណើនរបស់ ប្រជាពលរដ្ឋ ។
ដូច្នេះហើយនៅពេលនេះ សម្ដេចបានជ្រើសរើសយុវជនស្ម័គ្រចិត្ដ
ឱ្យចុះអនុវត្ដនយោបាយចាស់សកម្មភាព
ថ្មីលើវិស័យដីធ្លីវាស់វែងចែកជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង
ទាំងអស់ក្នុងប្រទេសកម្ពុជា
ដើម្បីឱ្យពួកគាត់ទទួលបាននូវភាពស្របច្បាប់ក្នុងការប្រើប្រាស់
ដីធ្លី ពិសេសនៅតាមតំបន់ដែលប្រជា
ពលរដ្ឋមិនធ្លាប់មានកម្មសិទ្ធិស្របច្បាប់។
សម្ដេចតេជោបន្ដថា
នៅកម្ពុជាមិនទាន់មានសកម្មភាពបែបនេះទេហើយ
នៅលើពិភពលោកក៏មិនទាន់មានប្រវត្ដិ នៃសកម្មភាពបែបនេះកើតមានឡើង
នោះដែរ ។ នៅពេលនេះ
យើងកំពុងធ្វើលើតំបន់ដែលប្រជាពលរដ្ឋកំពុងកាន់កាប់ដីខុសច្បាប់
និងប្រជាពលរដ្ឋដែលកំពុងកាន់កាប់ដីគ្មានកម្មសិទ្ធិ ។ ការធ្វើ
លើកនេះ
គឺដើម្បីរក្សាស្ថិរភាពយូរអង្វែងជូនពួកគាត់ពី២០ទៅ៣០ឆ្នាំ
ដើម្បីឱ្យ ពួកគាត់មានដីធ្លីបង្កបង្កើនផលស្រប ច្បាប់ ។
សម្ដេចបន្ដទៀតថា យើងទើបតែបញ្ចេញបាននូវកម្មសិទ្ធិប្លង់រឹងចំនួន
២លាន៦សែនក្បាលដីតែប៉ុណ្ណោះ
យើងនឹងបន្ដធ្វើការចុះបញ្ជីក្បាលដីនៅខាង ក្នុងទៀត ។
ប៉ុន្ដែឥឡូវនេះ យើងត្រូវទាញយកមន្ដ្រីសុរិយោដីដែលមានការពាក់
ព័ន្ធចុះមកវាស់វែងលើដី៣ប្រភេទ គឺ១- ដីសម្បទានសេដ្ឋកិច្ច,
២-ដីព្រៃសម្បទាន និង៣-ដីកាន់កាប់ដោយខុសច្បាប់
ដោយជាបន្ដយើងនឹងរៀបដីសម្បទានជូនប្រជាពលរដ្ឋ ។
សម្ដេចតេជោបានសង្កត់ធ្ងន់ថា
សកម្មភាពលើកនេះ បើទោះបីជាចំណាយ ពេលវេលាអស់ប៉ុន្មាន
ឬក្នុងតម្លៃណាក៏ ដោយ គឺធ្វើឱ្យរួចរាល់ដើម្បីធានាសុវត្ថិ
ភាពប្រជាពលរដ្ឋយើង កាត់បន្ថយការ ធ្វើចំណាកស្រុក
និងជំរុញល្បឿននៃការ អភិវឌ្ឍន៍ជនបទ ។ មកដល់ពេលនេះ
មានប្រមាណជា៣៥ម៉ឺនគ្រួសារ និងផ្ទៃដី
ប្រមាណ១លាន២សែនហិកតានៅទូទាំង
ប្រទេសត្រូវបានវាស់វែងរួចរាល់ជាស្ថាពរ
ដោយមិនមានប្លង់ដីជាន់គ្នា ។ ការធ្វើ លើកនេះ
គឺធ្វើឱ្យមានភាពច្បាស់លាស់
ក្នុងការផ្ដល់ដីកម្មសិទ្ធិជូនប្រជាពលរដ្ឋ
ដីដែលរដ្ឋធ្វើសម្បទានឱ្យក្រុមហ៊ុន និង ការគ្រប់គ្រងដីរបស់រដ្ឋ
។
ប៉ុន្មានឆ្នាំខាងមុខ សេដ្ឋកិច្ចរបស់
កម្ពុជានឹងហក់ឡើងខ្ពស់តាមរយៈកិច្ច
ការដែលយុវជនកំពុងចូលរួមនៅពេល នេះ ដែលផ្ដល់នូវផលប្រយោជន៍យ៉ាង
ខ្លាំងណាស់ដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ។
យើងមិនអាចនាំគ្នា អភិវឌ្ឍតែទីក្រុង ទុកជនបទចោលនោះទេ
យើងត្រូវរុញសេដ្ឋកិច្ចជនបទឱ្យងើប
ឡើងតាមរយៈហេដ្ឋារចនាសម្ពន្ធម្ខាង
និងម្ខាងទៀតតាមរយៈការផ្ដល់ដីស្រប ច្បាប់ជូនប្រជាពលរដ្ឋ ។
ស្ថានភាពបែបនេះ
យើងធ្វើឱ្យសេដ្ឋកិច្ចគ្រួសារនីមួយៗរហូតដល់សហគមន៍
និងរហូតដល់ជាតិមានការលូតលាស់
តែក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ។
ក្នុងចក្ខុវិស័យឆ្នាំ២០៣០
កម្ពុជានឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យប្រទេសចាក
ផុតពីប្រទេសដែលមានការអភិវឌ្ឍទាប
ដោយមានចំណូលយ៉ាងតិច៤.០០០ដុល្លារសហរដ្ឋអាមេរិកក្នុងមនុស្សម្នាក់ៗ។
ជាមួយគ្នានេះ សម្ដេចតេជោបាន
រំលឹកជាថ្មីដល់យុវជនស្ម័គ្រចិត្ដទាំងអស់
ដែលចុះបំពេញភារកិច្ចវាស់វែងដីធ្លី ត្រូវផ្ដល់អាទិភាពដល់ប្រជាជន
ដោយ មិនត្រូវខ្លាចវាស់វែងដីជូនគាត់នោះទេ
ទោះបីជាពេលនេះគាត់មិនទាន់ធ្វើអស់ ផ្ទៃដីដែលគាត់មានក៏ដោយ
ប៉ុន្ដែនៅ ក្រោយពេលដែលយើងវាស់វែងផ្ដល់ជាកម្មសិទ្ធិរួច
ពួកគាត់ពិតជាធ្វើអស់មិនខាន
ពេលនោះហើយដែលជីវភាពរបស់គាត់ត្រូវកើនឡើង ៕