Tuesday, August 28, 2012

ពិ​ធី​បើក​កិច្ច​ប្រ​ជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​សេដ្ឋ​កិច្ច​អា​ស៊ានលើក​ទី​៤៤ នៅ​ខេត្ត​សៀម​រាប​

កិច្ច ​ប្រ​ជុំ​រដ្ឋ​មន្ត្រី​សេដ្ឋ​កិច្ច​អា​ស៊ាន លើក​ទី​៤៤ និងកិច្ចប្រជុំពាក់ព័ន្ឋ ជាច្រើន បានបើកជាផ្លូវ ការនា ថ្ងៃនេះ នៅ​ខេត្ត​សៀម​រាប ព្រះរាណា​ចក្រកម្ពជា។​​​ សម្តេច អគ្គមហាសេនាបតី​​​តេជោ ​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី ​នៃ​ព្រះ​រាជា​ណា​ចក្រ​ កម្ពុជា បាន​ចូល​រួម​​​ជា​អធិប​តី​​ ដើម្បី​ប្រ​កាស​បើក​​ដំ​ណើរ​ ការ​​កិច្ច​ប្រ​ជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ សេដ្ឋ​កិច្ច​អា​ស៊ាន ​លើក​​ទី​៤៤ ជា​ផ្លូវ​ការ ។ យោងតាម ការអោយ​ដឹង​ ពី​ឯកឧត្តម​ ចម ​ប្រសិទ្ឋ​ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន នៃកិច្ច​ប្រ​ជុំ​រដ្ឋ​មន្ត្រី​ សេដ្ឋ​កិច្ច​អា​ស៊ាន លើក​ទី​៤៤ កិច្ច​ប្រ​ជុំ​រដ្ឋ​មន្ត្រី​ សេដ្ឋ​កិច្ច​អា​ស៊ានពិភក្សា លើ​ប្រ​ធាន​បទ​សំ​ខាន់​ៗ ជា​ច្រើន​ ដែល​បាន​លើក​ យក​មក​ពិនិត្យ និងពិ​ភាក្សា ក្នុង​កិច្ច​ប្រ​ជុំ​ជា​ផ្លូវ​ការ​​ ថ្នាក់​រដ្ឋ​មន្ត្រី​សេដ្ឋ​កិច្ច​អា​ស៊ា​នេះ ក្នុង​នោះ​មាន ពាណិជ្ជ​កម្ម​ទំ​និញ  ពា ​ណិជ្ជ​កម្ម​សេ​វា ការ​វិ​និ​យោគ តារាង​​ផែន​ការ​លម្អិត តា​រាង​ពិន្ទុ​សម្រាប់​ តាម​ដាន​នូវ​កម្រិត ​នៃ​ការ​សន្យា​របស់​ប្រ​ទេស​និ​មួយ​ៗ
 កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ អាស៊ានលើក​ទី​៤៤ នឹង​ពិនិត្យ​លើ​របៀប​វារៈ​សំខាន់ៗ ​ពាក់ព័ន្ធ​នឹង​សេរីភា​វូប​នីយ​កម្ម​ពាណិជ្ជកម្ម និង​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច ក្នុង​ចំណោម​ប្រទេស​សមាជិក ​ អាស៊ាន​ទាំង​ដប់ និង​ជាមួយ​​ប្រទេស​ដៃគូ​ពិភាក្សាមានដូចជា ស​ធា​រណ​រដ្ឋ​ប្រជាមានិត​ចិន សាធារណរដ្ឋ​កូរ៉េ ជប៉ុន អូស្ត្រាលីញូ​វ​ហ្សេ​ឡិន ឥណ្ឌា សហរដ្ឋអាមេរិក កាណាដា និង​រុស្ស៊ី​។​
 ​កិច្ចប្រជុំ​នោះ​ដែរ ​មាន​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ជាមួយ​រដ្ឋមន្ត្រី ​នៃ​ក្រុម​ប្រឹក្សា​​នានា ក្នុង​ក្រប​ខ័ណ្ឌ​​អាស៊ាន ( AFTA Council, AIA Council, AEC Council ) ក្រប​ខ័ណ្ឌ​សហប្រតិបត្តិការ​កម្ពុជាឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម ( CLMV ) ក្រប​ខ័ណ្ឌ​សហប្រតិបត្តិការ​ទន្លេ​មេគង្គ ( AMBDC ) និងកិច្ចប្រជុំ​ពិគ្រោះ​យោបល់​ រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ជាមួយ​អគ្គនាយក​អង្គការ​កម្មសិទ្ធិ បញ្ញា​ពិភព​លោក (​AEM-WIPO Consultations )​ ជាដើម​។​    ហើយ​ទន្ទឹម​នឹង ​កិច្ចប្រជុំ​ខាងលើ នេះ ក៏​នឹង​មាន​ព្រឹត្តិការណ៍​ជំនួប​កំពូល ​ធុរកិច្ច​អាស៊ាន​-​សហរដ្ឋអាមេរិក និង​ពិព័រណ៍​ ផលិតផល​សម្លៀកបំពាក់ និង​តម្បាញ ឆ្នាំ​២០១២របស់​កម្ពុជា ​​ដែល​នឹង​ចាប់​ផ្តើម ​នៅ​ថ្ងៃ​ទី​២៩ ខែ សី​ហា ខាង​មុខនេះ​ផង​ដែរ​។