Tuesday, August 28, 2012

សម្តេចតេជោ អញ្ជើញមកកាន់ទីក្រុងសៀមរាម ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៤៤

កាលពីវេលាម៉ោង៩ ​ និង២៥នាទី ព្រឹកថ្ងៃទី២៦សីហា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកកាន់ ទីក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តី សេដ្ឋកិច្ចអាស៊ាន លើកទី៤៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ។ វត្តមាន នៃការអញ្ជើញ ដល់របស់សម្តេចតេ ជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅពី  ឯកឧត្តម សៀង ណាំ អ្នកតំណាងរាស្រ្ត មណ្ឌលសៀមរាប ឯកឧត្តម ស៊ូ ភិរិន្ទ អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប ព្រមទាំងមន្រ្តី ថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត។ នៅមុនមួយថ្ងៃនៃ ពីធីបើកកិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តី សេដ្ឋកិច្ចអាស៊ាន លើកទី៤៤ ដែលនិងប្រារព្វធ្វើ ឡើងនៅព្រឹកថ្ងៃទី២៧សីហា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា អញ្ជើញជួបសំណេះសំណាល ជាមួយយុវជនស្ម័គ្រចិត្ត សម្តេចតេជោនាយករដ្ឋមន្រ្តី ចំនួន១៤០នាក់ ដែល កំពុងមានភារកិច្ច ចុះវាស់វែងដីធ្លី​ ជូនប្រជាពលរដ្ឋ ខេត្តសៀមរាប។
មានប្រសាសន៍សំណេះសំណាល ទៅកាន់យុវជនស្ម័គ្រ ចិត្តសម្តេចតេជោ និងមន្រ្តីសុរិយោដីទាំង ១៤០នាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍វាយតំលៃខ្ពស់ ចំពោះយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ដែលបានចុះ អនុវត្តភារកិច្ចដែលសម្តេច ដាក់ឲ្យអនុវត្តន៍នូវ នយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី ក្នុងការចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ តាមគ្រប់គោលដៅទាំងអស់ ក្នុងខេត្តសៀមរាប ប្រកបដោយលទ្ធផល ដ៏ត្រចះត្រចង់។ សម្តេច តេជោបន្តថា សម្តេចពិតជាមានការរីករាយខ្លាំងណាស់ ចំពោះយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមនូវ សកម្មភាពជាប្រវត្តិសាស្រ្តនេះ ដែលសកម្មភាពនេះ គឺជាការផ្តល់នូវផលប្រយោជន៍ ដ៏មានតំលៃបំផុតជូន ប្រជា ពលរដ្ឋ។  សម្តេចតេជោមានប្រសាសន៍បន្តថា ពាក្យថានយោបាយចាស់ សកម្មភាពថ្មី គឺមិនមែនទើមតែកើតឡើង នៅពេលនេះទេ ពោលគឺរាជរដ្ឋាភិបាល បានបញ្ជួនមន្រ្តី ចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ជាយូរមកហើយ ប៉ុន្តែយើងមិនអាចធ្វើឲ្យ បានហើយរួចរាល់ តាមសន្ទុអរីកចំរើន របស់សង្គមជាតិ ពិសេសកំណើន របស់ប្រជាពលរដ្ឋ ទើបតែពេលនេះ សម្តេចបានជ្រើសរើស យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ឲ្យបន្តចុះអនុវត្តនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធី្ល ចែកជូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ ទទួលបាននូវភាពស្របច្បាប់ ក្នុងការប្រើប្រាស់ដីធ្លី ពិសេសនៅតាមតំបន់ ដែលប្រជាពលរដ្ឋ មិនធ្លាប់មានកម្មសិទ្ធស្របច្បាប់។ សម្តេចតេជោ មានប្រសាសន៍បន្តថា នៅកម្ពុជាមិនទាន់ មានសកម្មភាពបែបនេះនោះទេ ហើយនៅលើពិភពលោក ក៏មិនទាន់មានប្រវត្តិ នៃសកម្មភាពបែបនេះ កើតមានឡើងនោះដែរ។ សម្តេចតេជោបន្តថា នៅពេលនេះ យើងកំពុងធ្វើ នៅលើតំបន់ដែលប្រជាពលរដ្ឋ កំពុងកាន់កាប់ដីខុសច្បាប់ និងប្រជាពលរដ្ឋ ដែលកាន់កាប់ដីធ្លី ដែលគ្មានកម្មសិទ្ធ។ សម្តេចតេជោ មានប្រសាសន៍សង្កត់ធ្ងន់ថា  ការធ្វើលើកនេះ គឺដើម្បីរក្សានូវស្ថេរភាព យូរអង្វែងជូនប្រជាពលរដ្ឋពី ២០ទៅ ៣០ឆ្នាំ ដើម្បីឲ្យប្រជាពលរដ្ឋមានដីធ្លី បង្កបង្កើនផលស្របច្បាប់។ នៅក្នុងប្រសាសន៍ សំណេះសំណាល ទៅកាន់យុវជនស្ម័គ្រចិត្ត សម្តេចតេជោ នោះដែរ សម្តេចតេជោមាន ប្រសាសន៍បន្តថា មកដល់ពេលនេះ យើងទើបតែបញ្ចេញបាន នូវកម្មសិទ្ធប្លងរឹងចំនួន ២លាន ៦សែនក្បាល តែប៉ុណ្ណោះ យើងនិងបន្តធ្វើការចុះបញ្ជី ក្បាលដីនៅខាងក្នុងទៀត ប៉ុន្តែឥឡូវនេះយើងត្រូវ ទាញយកមន្រ្តីសុរិយោដី ដែលមានការពាក់ពន្ធ័ ចុះមកវាស់វែងលើដី៣ប្រភេទ គឺដីសម្បទានសេដ្ឋកិច្ច ដីព្រៃសម្បទាន និងដីកាន់កាប់ ដោយខុសច្បាប់់។ និងជាបន្តយើងនិងរៀបចំ ដីសម្បទានជូនប្រជាពលរដ្ឋ។ សម្តេចតេជោ មានប្រសាសន៍សង្កត់ធ្ងន់ថា ធ្វើលើកនេះបើទោះបីជាចំណាយ ពេលវេលាប៉ុន្មាន ចំណាយដោយតំលៃណាក៏ដោយ គឺត្រូវធ្វើឲ្យរួចរាល់ ដើម្បីធានាសុវត្តិភាព របស់ប្រជាពលរដ្ឋយើង កាត់បន្ថយចំណាកស្រុក និងជំរុញល្បឿន នៃការអភិវឌ្ឍន៍ជនបទ។ សម្តេចតេជោបន្តថា មកដល់ពេលនេះ មានប្រមាណជា ៣៥ម៉ឺនគ្រួសារ និងផ្ទៃដីប្រមាណជា ១លាន២សែនហិចតា នៅទូទាំងត្រូវបាន វាស់វែងរួចរាល់ ជាស្ថាពរ ដោយមិនមានជាន់ប្លង់ដីគ្នា។ សម្តេចបន្តថា ការធ្វើលើកនេះ គឺធ្វើឲ្យ មានភាពច្បាស់លាស់ ក្នុងការផ្តល់ដីកម្មសិទ្ធជូនប្រជាពលរដ្ឋ ដីដែលរដ្ឋធ្វើសម្បទានឲ្យក្រុមហ៊ុន និងការគ្រប់គ្រង ដីរបស់រដ្ឋ។ សម្តេចតេជោមានប្រសាសន៍បន្តថា នៅប៉ុន្មានឆ្នាំខាងមុខ សេដ្ឋកិច្ចរបស់យើង និងហក់ឡើងខ្ពស់ តាមរយៈកិច្ចការ ដែលយុវជន កំពុងចូលរួមនៅពេលនេះ ដែលផ្តល់នូវផលប្រយោជន៍ខ្លាំងណាស់ ដល់ការហក់ ឡើង នៃកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រ។ សម្តេចបន្តថា យើងមិនអាចធ្វើនាំគ្នាអភិវឌ្ឍន៍តែទី ក្រុង បែរជាបោះបង់ចោលជនបទនោះទេ ក្នុងន័យនេះយើងត្រូវរុញសេដ្ឋកិច្ចជនបទ ឲ្យងើបឡើង តាមរយៈហេដ្ឋា រចនាសម្ពន្ធ័ម្ខាង និងម្ខាងទៀតគឺតាមរយៈ នៃការផ្តល់ដីស្របច្បាប់ជូនប្រជាពលរដ្ឋ។ ស្ថានភាពបែបនោះ យើង អាចធ្វើឲ្យសេដ្ឋកិច្ចគ្រួសារនិមួយៗ រហូតដល់សហគមន៍ និងរហូតដល់ជាតិរបស់យើង មានការលូតលាស់ ក្នុង រយៈពេលប៉ុន្មានឆ្នាំខាងមុខ។ សម្តេចតេជោក៏បានថ្លែងឲ្យដឹងដែរថា ក្នុងចក្ខុវិស័យឆ្នាំ២០៣០ កម្ពុជានិងខិតខំប្រឹង ប្រែង ធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជា ចាកផុតពីប្រទេស ដែលមានការអភិវឌ្ឍន៍ទាប ដោយមានចំណូលយ៉ាង ហោច ៤ពាន់ដុល្លាអាមេរិក សំរាប់មនុស្សម្នាក់ៗ។ជាមួយគ្នានេះ សម្តេចតេជោ បានរំលឹកជាថ្មីដល់យុវជនស្ម័គ ្រចិត្តទាំងអស់ ក្នុងការវាស់វែងដីធ្លី ត្រូវផ្តល់អាទិភាពដល់ប្រជាជន ដោយមិនត្រូវខ្លាចវាស់វែងដីជូនគាត់ទេ ទោះបី ពេលនេះ គាត់មិនទាន់ធ្វើអស់ផ្ទៃដី ដែលគាត់មានក៏ដោយ ប៉ុន្តែនៅក្រោយពេលដែលយើងវាស់វែង ផ្តល់ជាកម្ម សិទ្ធរួចពួកគាត់ពិតជាធ្វើអស់មិនខាន ពេលនោះហើយជីវភាពរបស់គាត់ និងត្រូវបានលើក កំពស់ផងដែរ។ សម្តេច ក៏បានដោះស្រាយនូវសំណូមពរមួយចំនួន របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈក្រុមយុវជន ស្ម័គ្រចិត្ត ក្នុងការ កសាងហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័។
ជាមួយនិងពិធីសំណេះសំណាល ជាលក្ខណៈគ្រួសារនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានរៀបចំពិធី ពិសារអាហារពេលថ្ងៃត្រង់ ជាលក្ខណៈគ្រួសារ ជាមួយនិងយុវជនស្ម៍គ្រចិត្តសម្តេតេជោ និងមន្រ្តីសុរិយោដីទាំង ១៤០នាក់នោះផងដែរ។គួរបញ្ជាក់ដែរថា ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ ដែលមានភារកិច្ចចុអអនុវត្តនយោ បាយចាស់ សកម្មភាពថ្មី លើការវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅខេត្តសៀមរាប មានចំនួន៥ក្រុម ក្នុង១ក្រុមមាន សមាជិក១៦នាក់ ដោយឡែកក្រុមមន្រ្តីសុរិយោដី មាន៥ក្រុម ក្នុងមួយក្រុមមានសមាជិក១២នាក់។