Thursday, August 14, 2014

ពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចមន្រ្តីនៅសាលាខេត្តបាត់ដំបង

នៅ​សាលា​ខេត្ត​បាត់​ដំបង​នាព្រឹក​ថ្ងៃទី១២​ខែ​សីហា ឆ្នាំ​២០១៤​បាន​ប្រារព្ធ​ពិធី​ប្រកាស​តែងតាំង​ និង​ប្រគល់​ភារកិច្ច​នាយក​ នាយក​រង​រដ្ឋបាល ​នាយក នាយក​រង​ទីចាត់ការ​ ប្រធាន​ អនុប្រធាន​ការិយាល័យ​ក្នុង​សាលា​ខេត្ត​បាត់​ដំបង​ចំនួន​២០រូប​ ក្រោម​អធិបតីភាព​ឯកឧត្តម​ ច័ន្ទ​ សុផល ​អភិបាលខេត្ត​ បាត់ដំបង។

បន្ទាប់ពីលោក សុត សុផុន ប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធន ធានមនុស្ស​សាលាខេត្តបានអានសេចក្តីប្រកាសតែងតាំងរបស់ក្រសួងមហាផ្ទៃរួចមកឯកឧត្តម ច័ន្ទ សុផល បានមាន​ប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងនូវការកោត សរសើរ និងវាយ​តម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ការតែងតាំងមន្ត្រីជាន់ខ្ពស់ក្នុងរចនាសម្ព័ន្ធសាលា ខេត្តនា​ពេល​នេះ ត្រូវបានធ្វើឡើងដោយអនុលោមទៅតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងស្របតាមអនុក្រឹត្យលេខ២១៦របស់រាជរដ្ឋាភិបាលស្តីពីតួនាទី ភារកិច្ច និង ទំនាក់ទំនងការងារ​របស់​​ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង និងក្រុម ប្រឹក្សា គណៈអភិបាលស្រុក ។

ឯកឧត្តម ច័ន្ទ សុផល មានប្រសាសន៍ថា ខ្ញុំសូមសម្តែងនូវមនោ សញ្ចេតនាអបអរសាទរចំពោះអស់លោក លោកស្រី ដែលត្រូវបានប្រកាសតែងតាំង និងប្រគល់ភារ កិច្ចនាពេលនេះត្រូវបានរៀបចំស្របពេល ដែល​រាជ​រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃត្រឹម ត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបាន យកចិត្តទុកដាក់បន្តអនុវត្តន៍យ៉ាងសកម្ម ដើម្បីសម្រេច​បាន​ជោគជ័យយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដែលជារបៀបវារៈនយោបាយសង្គម និងសេដ្ឋកិច្ច នៃកម្មវិធីនយោបាយសម្រាប់នីតិកាលទី៥ នៃរដ្ឋសភា។

ឯកឧត្តមបន្តទៀតថា មន្រ្តីរាជការដែលត្រូវបានប្រកាសចូលកាន់តំណែងតួនាទីថ្មី ត្រូវយកចិត្ត ទុកដាក់​បំពេញភារកិច្ចរបស់ខ្លួន ដែលខេត្តប្រគល់ជូនឱ្យបានល្អ និងទទួលជោគជ័យ ។ ជួយអប់រំ ណែនាំមន្ត្រី​រាជការ​ក្រោម​ឱវាទឱ្យមកធ្វើការបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយការឈប់សម្រាក ឬមកធ្វើ ការមិនទៀង​ទាត់​ពេលវេលា ដោយឡែកផ្នែករដ្ឋបាលត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបាលល្អ និង ទាន់ពេលផងដែរ៕
ដោយ ឡេង ហុក