Thursday, August 14, 2014

អាជ្ញាធរខេត្តជំរុញទប់ស្កាត់ការរត់ពន្ធមនុស្ស ការជួញដូរផ្លូវភេទស្ត្រីនិងកុមារ

អាជ្ញាធរ​ខេត្តបន្ទាយមាន​ជ័យបាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ ស្ថាប័នពាក់ព័ន្ធ និង អង្គការដៃគូ ត្រូវបន្តបង្កើនកិច្ច​សហការ​ក្នុងការរៀបចំ​ផែនការសកម្មភាព​ឲ្យមាន​ប្រសិទ្ធភាព​ក្នុងការបង្ក្រាប​ការជួញ​ដូរការរត់ពន្ធមនុស្ស ការធ្វើអាជីវកម្មពលកម្ម និងការ​ធ្វើអាជីវកម្ម​ផ្លូវ​ភេទ​លើ​ស្ត្រី​ និង​កុមារ​នោះ។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១២ខែសីហា ឆ្នាំ២០១៤ លោកជំទាវ ប៉ុក ណា ឌី អភិបាលរងខេត្តបន្ទាយ​មានជ័យបានមានប្រសាសន៍ថា សមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់ត្រូវពង្រឹងតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បី​ធ្វើការតាមដាន និងទប់ស្កាត់នូវ រាល់មុខសញ្ញាបទល្មើសទាំងអស់ ដែលពាក់ព័ន្ធនឹងការរត់ពន្ធមនុស្ស ការជួញ ដូរផ្លូវភេទស្ត្រី និងកុមារ ពិសេសទប់ស្កាត់ការនាំពលករលួចឆ្លងដែនចំណាក ស្រុកខុស​ច្បាប់ទៅប្រទេសថៃ ដែលនៅតែបន្តកើតមាននៅតាមព្រំដែន។

របាយការណ៍របស់ខេត្តបន្ទាយមានជ័យបានឲ្យដឹងដែរថា ក្នុងរយៈពេល ៧ខែដើម ឆ្នាំ២០១៤នេះ ក្រុមការងារ​បានចុះអង្កេតទប់ស្កាត់ ផ្សព្វផ្សាយច្បាប់ ដល់មូលដ្ឋាន និងចំណុចគោលដៅដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយ ដ្ឋាន ហាងម៉ាស្សា ខារ៉ាអូខេ និងក្លឹបកម្សាន្ត ដែលមានការពាក់ព័ន្ធដល់ការរក ស៊ីជួញដូរ​ភេទ​លើស្ត្រី និងកុមារ គិតទាំងការនាំឆ្លងដែន ការជួញដូរមនុស្ស ការ ចាក់បញ្ចាំងវីដេអូអាស​អាភាសទូទាំងខេត្ត ។ នៅក្នុងរយៈពេលនេះ មណ្ឌលសំ ចតប៉ោយប៉ែតបានទទួលយ​កកុមារងាយ​រងគ្រោះ​បាន៥១នាក់ និងទទួលជនរង គ្រោះដោយសារអំពើជួញដូរមនុស្ស ដែលក្រសួងសង្គមកិច្ចថៃបញ្ជូនមក​ចំនួន ៣៩នាក់ ជាមួយនោះដែរក្រុមការងារបានទទួលពលករខ្មែរ ដែលអាជ្ញាធរថៃ បញ្ជូនមកតាម​ច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែតចំនួនជាង២៣៦ ៣៨៧នាក់ ដែលក្នុង នោះមានជិត២០ ០០០នាក់ជាកុមារ៕
ដោយ ឈុន សារ៉ាត